សម្ដេចធិបតីហាមមិនឱ្យមានកាស៊ីណូនៅខេត្តសៀមរាប និងណែនាំឱ្យពិនិត្យកាស៊ីណូដែលមានក្នុងប្រទេសឡើងវិញ

2026/09/16 05:23:34 pm        191

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានព្រមានថា មិនអនុញ្ញាតឱ្យមានការបង្កើត កាស៊ីណូនៅក្នុងខេត្តសៀមរាបឡើយ និងបានណែនាំឱ្យមានការពិនិត្យឡើងវិញផងដែរលើកាស៊ីណូ ដែលមានស្រាប់ចំនួនជាង១០០នៅទូទាំងប្រទេស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក នៅថ្ងៃទី១៦ ខែកញ្ញា នេះ បានចោទសួរអំពីថាតើវាមានភាពចាំបាច់ទេ ដែលត្រូវមានកាស៊ីណូច្រើន ខណៈដែលកម្ពុជានឹងមិនពឹងផ្អែកលើការស៊ីណូដើម្បីជំរុញសេដ្ឋកិច្ចនោះឡើយ។ ការបង្កើតកាស៊ីណូ វាគ្រាន់តែជាផ្នែកមួយនៃវិស័យទេសចរណ៍ប៉ុណ្ណោះ។

សម្ដេចធិបតី បានបញ្ជាក់ថា (រាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកកាស៊ីណូនៅតាមព្រំដែនដើម្បីទាញសកម្មភាព សេដ្ឋកិច្ចផ្សេងទៀត ដើម្បីបង្កើតសេដ្ឋកិច្ចផ្សេងទៀត មិនមែនដើម្បីមានបានដោយសារកាស៊ីណូទេ។ ដូចនៅម៉ាកាវ ឡាស់វេហ្គាស មិនមែនមនុស្សទៅលេងដើម្បីមានបានដោយសារកាស៊ីណូទេ គឺដើម្បីបង្កើតភោជនីយដ្ឋាន ផលិតផលទេសចរណ៍ផ្សេងៗ ដែលការលេងតិចតួចជាការអម។ វាជាផ្នែកមួយតូចនៃសេវាកម្មទេ វាមិនមែនជាស្នូលទេ។ ដូច្នេះការសុំអាជ្ញាធរបណ្ណនៅខេត្តសៀមរាប គឺដាច់ខាតមិនអនុញ្ញាតក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ដូច្នេះកុំមកសុំអាជ្ញាបណ្ណនៅខេត្តសៀមរាប ។ ធ្វើសណ្ឋាគារ ឬអ្វីផ្សេងអនុញ្ញាតឱ្យធ្វើ តែកាស៊ីណូ គឺអត់ទេ។ បើវាដួលរលំដោយសារអត់កាស៊ីណូ ក៏រលំទៅចុះ។

សូមបញ្ជាក់ថា មកដល់ខែកញ្ញានេះ ក្នុងប្រតិបត្តិការបោសសម្អាតទីតាំងពាក់ព័ន្ធនឹងសកម្មភាព Online Scams អាជ្ញាធរកម្ពុជា បានកំណត់មុខសញ្ញាកាស៊ីណូ ចំនួន១៨ និងដកហូតអាជ្ញាបណ្ណ ចំណែកឯ៩កាស៊ីណូផ្សេងទៀត ត្រូវបានព្យួរអាជ្ញាបណ្ណ និងស្ថិតក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរក និងប្រមូលភស្តុតាងដាក់បន្ទុក៕



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ណែនាំឱ្យប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងថ្មី ពង្រឹងការអនុវត្តច្បាប់ បង្កើនប្រសិទ្ធ ការពារ និងអភិរក្សធនធានធម្មជាតិ
2026/10/08 11:34:45 am        1
ប្រធានមន្ទីរព័ត៌មាន និងមន្ទីរផែនការ ខេត្តព្រះវិហារ នាំយកអំណោយជូនវីរៈកងទ័ពនៅសមរភូមិមុខ!
2026/10/08 11:24:17 am        1
ក្រសួងបរិស្ថាននិងធនាគារពិភពលោកបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងចីរភាពបរិស្ថាន
2026/10/08 09:00:36 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការព្រួយបារម្ភជាសកលកើនឡើងជុំវិញការភ័យខ្លាចជំងឺប៉េស្ត ខណៈរុស្ស៊ីទាត់ចោលរបាយការណ៍អំពីករណីស្លាប់ទីពីរ

2026/10/08 11:42:06 am
​រដ្ឋមន្ត្រីក្រសួងបរិស្ថាន ណែនាំឱ្យប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងថ្មី ពង្រឹងការអនុវត្តច្បាប់ បង្កើនប្រសិទ្ធ ការពារ និងអភិរក្សធនធានធម្មជាតិ
2026/10/08 11:34:45 am
​ប្រធានមន្ទីរព័ត៌មាន និងមន្ទីរផែនការ ខេត្តព្រះវិហារ នាំយកអំណោយជូនវីរៈកងទ័ពនៅសមរភូមិមុខ!
2026/10/08 11:24:17 am
​អង្គការសុខភាពពិភពលោក ស្នើសុំព័ត៌មានបន្ថែមពីរុស្ស៊ីពីមូលហេតុការស្លាប់បុគ្គលិកវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្ត
2026/10/08 11:17:37 am
​ក្រសួងបរិស្ថាននិងធនាគារពិភពលោកបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងចីរភាពបរិស្ថាន
2026/10/08 09:00:36 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/08 09:55:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 03:01:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/08 01:37:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm