សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២១ ​នៅ​វៀតណាម ទ្រី​យ៉ា​ត្លុង​កម្ពុជា​ត្រៀម​ប្រកួតលើ ​៤​វិញ្ញាសា

2021/04/27 09:59:58 am        53

ទ្រី​យ៉ា​ត្លុង៖ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​បាន​ត្រៀមខ្លួន ​ចូលរួម​ប្រកួតប្រជែង​លើ​វិញ្ញាសា​ចំនួន ​៤ នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍ ស៊ី​ហ្គេម​លើក​ទី​៣១ នា​ខែ​វិច្ឆិកាដល់ខែ​ធ្នូ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​នៅ​ក្នុង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈកំពុង​បង្ក​ផល​ប៉ះ​ពាល់​ មិន​អាច​ប្រមូល​ផ្តុំ​ការ​ហ្វឹកហាត់​បានទេ ដោយ​បាន​រៀបចំ​កម្មវិធី​ហ្វឹកហាត់​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ដើម្បី​ថែរក្សា​ថាមពល​កម្លាំង និង​គុណភាព​បច្ចេកទេស​កុំ​ឲ្យ​ធ្លាក់​ចុះ​ខ្លាំង​ពេក​។​

​លោក ងិន សុខ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា ​បញ្ជា​ក់​កាលពីថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២១​ ថា វិញ្ញាសា​ចំនួន​ ៤ ដែល​កម្ពុជា​ត្រៀម​ចូលរួម​ប្រកួត​នេះរួមមាន​៖ ១-​វិញ្ញាសា​ទ្រី​យ៉ា​ត្លុង​ស្តង់ដារ​អន្តរជាតិ​ចំនួន ​២​វិញ្ញាសា​បុរស​-​នារី ដែល​ត្រូវ​ហែល​ទឹក​ចម្ងាយ ​១៥០០​ម៉ែត្រ​-​ជិះ​កង់ ​៤០​គីឡូម៉ែត្រ និង​បន្ត​រត់ ​៥​គីឡូម៉ែត្រ​។ ២-​វិញ្ញាសា​ឌូ​យ៉ា​ត្លុង​បុរស​-​នារី​មាន​រត់​ ១០​គីឡូម៉ែត្រ​-​ជិះ​កង់​ ៤០​គីឡូម៉ែត្រ និង​រត់ ​៥​គីឡូម៉ែត្រ​។​ ​លោក​បន្ត​ថា បច្ចុប្បន្ន​ក្រុម​ជម្រើស​ជាតិ​ទ្រី​យ៉ា​ត្លុង​មាន​សរុប​ចំនួន​ ១៤​នាក់​ក្នុង​នោះ​មាន​កីឡាករ​ ៩​នាក់ និង​កីឡា​ការិនី ​៥​នាក់ និង​គ្រូ​បង្វឹក​ ៤​នាក់ ក្នុង​នោះ​មាន​គ្រូ​បរទេស​ថ្មី​ម្នាក់​ជា​ជនជាតិ​ណូ​វែ​ល​សេ​ឡង់ ដែល​ទើបនឹង​មក​ជួយ​ដល់​ការ​បង្វឹក ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​។ ពេល​​នេះ​ក្រុម​ជម្រើស​ជាតិ​ទ្រី​យ៉ា​ត្លុង កំពុង​បន្ត​ការ​ហ្វឹក​ហាត់​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ដោយសារ​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ​នៅ​តែ​បង្ក​ផល​ប៉ះ​ពាល់​ខ្លាំង​នោះទើប​ក្រសួង​អប់រំ យុវជន និង​កីឡា​ប្រកាស​រំសាយ​ការ​ហ្វឹក​ហាត់ ​លក្ខណៈ​ប្រមូល​ផ្តុំ​ជា​បណ្ដោះអាសន្ន​។

អ្វី​ដែល​ចាំបាច់​ក្នុង​ស្ថានភាព​នេះ គឺ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បាន​រៀប​ចំ​កម្មវិធី​ហ្វឹកហាត់​ច្បាស់លាស់ ប្រចាំថ្ងៃនៅ​តាម​ផ្ទះ​សិន ដើម្បី​ថែរក្សា​កម្លាំង​កុំ​ឲ្យ​ធ្លាក់​ចុះ​ខ្លាំង​ពេក ហើយ​ការ​ត្រួត​ពិ​និត្យ​​ការ​ហ្វឹក​ហាត់​របស់​​កីឡាករ-កីឡា​ការិនី​ពី​គ្រូ​បង្វឹកធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ​។​ ​លោក ងិន សុខ​បញ្ញា បាន​លើក​ឡើង​ទៀត​ថា ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា តែងតែ​ផ្តល់​ជា​ការ​លើកទឹកចិត្ត ​ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​កីឡាករ- កីឡា​ការិនី​ជម្រើស​ជាតិ​នានា បង្កើន​ការ​ហ្វឹកហាត់​នៅ​តាម​ផ្ទះ​នេះ​ឲ្យ​បាន​ខ្លាំងក្លា តាម​កម្មវិធី​ដែល​បាន​រៀប​ចំដើម្បី​ត្រៀម​ស៊ី​ហ្គេម​ចុង​ឆ្នាំ​២០២១ ​នេះ ពីព្រោះ​ថា​ ពេលវេលា​កាន់តែ​កៀក​ហើយ ដែល​ជា​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​បច្ចេកទេស​ផង​ដែរ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm