ពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចសម្តេចតេជោទៅប្រទេសស្វីស

2022/05/16 05:16:37 pm        1.3 K

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់អឺរ៉ុប បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់​ប្រទេស​ស្វីស​នា​ថ្ងៃ​ទី២០ ខែឧសភា ឆ្នំា២០២២ខាងមុខនេះ ដើម្បីចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នាថ្ងៃទី២២-២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងDavos ប្រទេសស្វីស​ជាមួយ​នឹង​ការ​ពិភាក្សាជាក្រុម ស្តីពីបទពិសោធន៍អាស៊ាន ខណៈដំណើរទស្សនកិច្ចនេះសម្តេចតេជោ ក៏​នឹង​ជួប​សំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនខ្មែរ ដែលរស់នៅទីនោះរាប់ពាន់នាក់ដែរនោះ។

តាមរយៈវីដេអូឃ្លីបរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅប្រទេសបារាំង អាលីម៉ង់ ប្រទេស​ស្វីស និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អឺរ៉ុបនេះបានលើកឡើងថា ពួក​គេ​ពិត​ជា​សប្បាយរីករាយយ៉ា​ងខ្លាំងបន្ទាប់ពីដឹងដំណឹងថា សម្តេចតេជោ ហ៊ុន សែន មគ្គុទេសគ៍ឯក​របស់​កម្ពុជា​នឹង​ដឹក​នាំគណៈប្រតិភូ​ទៅកាន់ប្រទេសស្វីសនាពេលខាងមុខនេះ ហើយ​បងប្អូន​ខ្មែរ​ដែល​រស់​នៅ​ទីនោះ​នឹងរង់ចាំ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ក្រៃលែង​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេចតេជោ​នេះ​ជានិច្ច។

តាមរយៈវីដេអូឃ្លីបរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់អឺរ៉ុបទាំងនោះ បានលើក ឡើង​ថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនេះ នឹង​ទទួល​បាន​ជោគគ្រប់​ភារកិច្ច​ទាំងអស់ ខណៈកិច្ច​ប្រជុំ​ដ៏ធំ​មួយ​នេះ​នឹង​មាន​ថ្នាក់​ដឹកនាំ​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក​ចូលរួម​នោះ។​ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ទីនោះ​ក៏​បាន​ជូន​ពរ​ដល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីមានសុខភាពល្អបរិបូរ ដើម្បីបន្តដឹកនាំ​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​មាន​សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm