ស្ថាបនិក Kara កម្ពុជា​ថា​ កីឡាករ​-កីឡា​ការិនី និង​ក្រុមការងារ​ធ្វើ​បាន​ល្អ ទោះ​មាន​ភាព​រអាក់រអួល​បន្តិច​ក៏ដោយ​

2022/05/16 05:23:14 pm        943

​ប្រណាំង​យានយន្ត៖ ការ​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ខ្មែរ​រ៉ា​លី​រ៉េដ ឬ KHMER RALLY RAID PRACTICE ឆ្នាំ​២០២២ ទទួលបាន​ជោគជ័យ​ខ្លាំង​នៅ​ថ្ងៃ​ទី​១ កីឡាករ-កីឡា​ការិនី​ធ្វើ​បាន​ល្អ រីឯ​ក្រុមការងារ​ក៏​ដូចគ្នា​លើ​ចម្ងាយ​ផ្លូវ​ពី​ភ្នំពេញ​ឆ្ពោះទៅកាន់​ខេត្តកំពតមាន​រយៈ​ចម្ងាយ​ផ្លូវ ១៧៣​គីឡូម៉ែត្រ ហើយ​ផ្លូវ​ប្រណាំង​មាន​ចម្ងាយ​ផ្លូវ​ ៦៩​គីឡូម៉ែត្រ នេះ​ជា​បញ្ជាក់​របស់លោក ហូ សិទ្ធី​គុណ ស្ថាបនិក KARA កម្ពុជា។

​ស្ថាបនិក KARA រូបនេះបានបញ្ជាក់​បន្ថែមថា ការរៀបចំ​ផ្លូវ​ប្រណាំង​បានល្អ និង​ច្បាស់លាស់​ ៩៥% ដែល​ធ្វើអោយ​កីឡាករ-កីឡាការិនី​ទាំងថ្មី និង​ចាស់​វង្វេង និង​ចំណាយ​ពេលវេលា​ច្រើន។ ចំពោះ​គណកម្មការ​រៀបចំមាន​ចំនុច​ខ្វះ​ខាត​​តិចតួច​ទាក់ទង​នឹង​ពេលវេលា រីឯ​បច្ចេកទេស​វិញ​គឺ​ល្អប្រសើរ​។​ ​លោក​បាន​គូ​បញ្ជាក់ទៀតថា ព្រឹត្តិការណ៍​ប្រណាំង​នេះ​រៀបចំឡើង ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​កីឡា​យានយន្ត​នៅ​កម្ពុជា ហើយក៏​ជាការ​ផ្តល់ឱកាស​ឲ្យ​កីឡាករ​ជំនាញ​ប្រកួត​កម្តៅ​សាច់ដុំ និង​អ្នកថ្មី​ចេះ​មើលសៀវភៅ​បង្ហាញផ្លូវ និង Rally Meters ជាពិសេស​ឲ្យ​យុវជន​បាន​រៀន​ពី​ការរៀបចំ​កម្មវិធី​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​កម្រិត​ជាតិ និង​ឈានទៅ​រៀបចំ​កម្រិត​អន្តរជាតិ​ផងដែរ។

​ដោយឡែក​កីឡាករ-កីឡាការិនីបាន​សរសើរ​ថា ការរៀបចំ​ផ្លូវ​នេះ​បានល្អ ពិបាក វង្វេង​ច្រើន តែ​សប្បាយ មាន​ទេស​ភាព​ស្រស់ស្អាតទាក់ទាញ​ខ្លាំង ហើយ​ពួកគេ​សន្យាថា​នឹងចូលរួម​ទៀត ជាពិសេស​បើកបរ​ដោយ​ខ្លួនឯង។​ សូម​​បញ្ជាក់ថា ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គខ្មែរ​រ៉ា​លី​រ៉េដ ឬ KHMER RALLY RAID PRACTICE រៀបចំ​ដោយ​ភ្នាក់ងារ​រៀបចំ​ការប្រកួត​កម្ពុជា Kara សហការ​ដោយ​ក្រសួងបរិស្ថាន សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា គាំទ្រ​ដោយ​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា។ មាន​ប្រទេស​ចូលរួម​ចំនួន​ ១១​ប្រទេស​ចូលរួមក្នុងនោះ​មានឡាន ៣៥ ចែកជា​២ គឺ class A ៧​គ្រឿង, Class B ២៨​គ្រឿង, UTV មាន ​១០​គ្រឿង និង​ម៉ូតូ​ ១៤​គ្រឿង៕

អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm