រមណីយដ្ឋានប្រាសាទកោះកេរមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងឆាកអន្តរជាតិ និងទាក់ទាញទេសចរ ក្រោយចុះក្នុ​​ងបញ្ជី UNESCO

2026/09/17 12:57:51 pm        135

បន្ទាប់ពីរមណីយដ្ឋានប្រាសាទកោះកេរ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)  កាលពីថ្ងៃទី១៧ ខែកញ្ញា ២០២៣ រហូតមកដល់ឆ្នាំ២០២៦នេះ បានធ្វើឲ្យកេរ្តិ៍ឈ្មោះរម​​​ណី​​ដ្ឋា​នប្រា​​សា​​​​ទនេះមានភាពល្បីល្បាញក្នុងឆាកអន្តរជាតិ និងភ្ញៀវទេសចរទៅទស្សនាមានកើនឡើងជារៀ​​ង​​រាល់ឆ្នាំ។

ឯកឧត្ដម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បា​​នប្រាប់BTVឲ្យដឹងថា មុនរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រុមការងា​​​រក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ រួមជាមួយគណៈកម្មការអន្តរក្រសួង ដោយមានការដឹកនាំពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការសិក្សាស្រាវជ្រាវឯកសារពាក់ព័ន្ធពីប្រាសាទកោះកេរ អស់រយៈពេល៥ឆ្នាំ ទម្រាំតែចងក្រងបានជាឯកសារមួយ​​​មានលក្ខណៈពេញលេញនៅឆ្នាំ២០២២ ទើបស្នើទៅអង្គការយូណេស្កូចុះក្នុងបញ្ជីបេតិកភណ្ឌពិ​​ភ​​ព​​​​លោក ហើយជាលទ្ធផលនៅថ្ងៃទី១៧ ខែកញ្ញា ២០២៣ អង្គការយូណេស្កូយល់ព្រមតាមសំណើររបស់ក​​ម្ពុជា។

ឯកឧត្ដម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានបន្តទៀតថា ក្រោយពេលរមណីយដ្ឋានប្រា​​​សាទកោះកេរ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានធ្វើឱ្យកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ជាពិសេសរម​​ណីយដ្ឋានប្រាសាទកោះកេរ មានភាពល្បីល្បាញក្នុងឆាកអន្តរជាតិ និងបានទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិទៅទស្សនារមណីយដ្ឋានប្រាសាទនេះ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែ​​​កបើ​​គិតត្រឹមរយៈពេល៧ខែឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរចំនួនជាង៦ម៉ឺននាក់។

គិតត្រឹមឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានទល់ទ្រប្រាង្គប្រាសាទស្ទើរតែទាំងអស់នៅក្នុងតំបន់​​រមណីយ​​ដ្ឋានប្រាសាទកោះកេរ ដើម្បីការពារកុំឲ្យដួលរលំ បាក់បែកខូចខាត់បន្តទៀត។ ក្រៅពីនេះ អាជ្ញាធរ​​ជាតិព្រះវិហារ បាន និងកំពុងធ្វើការជួសជុលប្រាសាទមួយចំនួននៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែ​​​លក្នុ​​​ងនោះមានដូចជា៖ ប្រាសាទគោកគ្រោង ប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង និងប្រាសាទប្រាំជាដើម។ ការជួសជុលប្រាង្គប្រាសាទទាំងនេះ បានប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអន្តរជាតិ​​​។​

គួររម្លឹកដែរថា រមណីយដ្ឋានប្រាសាទកោះកេរ មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិ​​ហារ ដែលជាអតីតរាជធានីខ្មែរ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ក្នុងអំឡុងសតវត្សទី១០ ក្នុងឆ្នាំ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ.ស ។ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចដាក់ បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំគណៈ​​កម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៥ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១​​៧ ខែកញ្ញា ឆ្នាំ២០២៣ ហើយគិតត្រឹមថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៦នេះ គឺខួប៣ឆ្នាំ៕ អត្ថបទ៖ទូច សោ​​ភ័​​ណ 

អត្ថបទដែលទាក់ទង

ក្រសួងព័ត៌មាន រៀបចំវេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
2026/09/17 01:50:43 pm        1
អភិបាលខេត្តកំពង់ស្ពឺ ជួបជាមួយធុរៈជនចិន និងគៀងគរការវិនិយោគបន្ថែម នៅក្នុងប្រទេស​កម្ពុជា
2026/09/17 01:25:52 pm        1
សម្ដេចធិបតីជំរុញឱ្យក្រុមហ៊ុន និងរោចក្រនានា រួមគ្នាបង្កើតគ្រឿងបង្គុំផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ
2026/09/17 01:24:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងព័ត៌មាន រៀបចំវេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

2026/09/17 01:50:43 pm
​ACL2៖ គ្រូភ្នំពេញក្រោន និង Kuching ចាត់ទុកជំនួបបើកឆាកពូលC ពិតជាសំខាន់ក្នុងការស្វែងរកជ័យជម្នះរៀងៗខ្លួន
2026/09/17 01:41:32 pm
​អភិបាលខេត្តកំពង់ស្ពឺ ជួបជាមួយធុរៈជនចិន និងគៀងគរការវិនិយោគបន្ថែម នៅក្នុងប្រទេស​កម្ពុជា
2026/09/17 01:25:52 pm
​សម្ដេចធិបតីជំរុញឱ្យក្រុមហ៊ុន និងរោចក្រនានា រួមគ្នាបង្កើតគ្រឿងបង្គុំផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ
2026/09/17 01:24:22 pm
​សម្ដេចធិបតី៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន ១៥ ទុនសរុប ២៤៨ លានដុល្លារ
2026/09/17 01:12:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/16 01:29:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm