អភិបាលខេត្តកំពង់ស្ពឺ ជួបជាមួយធុរៈជនចិន និងកៀរគរការវិនិយោគបន្ថែម នៅក្នុងប្រទេស​កម្ពុជា

2026/09/17 01:25:52 pm        168

កំពង់ស្ពឺ៖ ក្នុងឱកាសដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង​ពាណិជ្ជ​កម្មអាស៊ាន-ហួយហ្វា នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃប្រទេសចិន ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជួបពិភាក្សាការងារ​ជាមួយ​អ្នក​វិនិយោគ​ចិន ​ក៏ដូចជាកៀរគរការវិនិយោគបន្ថែម នៅក្នុងប្រទេសកម្ពុជា ។

ក្នុងជំនួបជាមួយអ្នកវិនិយោគចិន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា ខេត្តកំពង់ស្ពឺ ស្ថិតនៅកណ្តាលប៉ូលសេដ្ឋកិច្ច (ភ្នំពេញ-ព្រះសីហនុ) ដែលមានអំណោយផលទៅដល់ការដឹកជញ្ជូន ខណៈខេត្តមួយនេះ មានវិស័យជាអាទិភាពចំនួន៤ ក្នុងនោះមានវិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យទេសចរ និងវិស័យកសិ-ទេសចរ ហើយបាននិងកំពុងទាក់ដួងចិត្ត អ្នកវិនិយោគគ្រប់ជាតិសាសន៍ ឱ្យទៅបោះទុនវិនិយោគជាហូរហែរ ។

ឯកឧត្តមបានបន្តថា គិតមកទល់ពេលនេះខេត្តកំពង់ស្ពឺ មានការរីកចម្រើនខ្លាំង ហើយជាខេត្តស៊ីវិល័យ ដោយបានរុញច្រាននូវទស្សនៈអវិជ្ជមាន របស់អ្នកមួយចំនួន ដែលតែងចំអកមើលងាយជាខេត្តក្រខ្សត់ គ្មានចំណេះដឹងឱ្យទៅឆ្ងាយ ហើយទទួលស្គាល់ជាខេត្តដែលមានការអភិវឌ្ឍន៍លឿន ហើយធុរជនគ្រប់ជាតិសាសន៍ បានដាក់ទុករកស៊ីក្នុងខេត្តនេះ ដោយទំនុកចិត្ត ភាគច្រើនជាធុរជនចិនដែលបច្ចុប្បន្នមានប្រមាណជាង ៩០ភាគរយ ។

អភិបាលខេត្តកំពង់ស្ពឺ បានបន្ថែមថា នាពេលបច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺមានរោងចក្រសហគ្រាសប្រមាណជិត ៣ពាន់រោងចក្រ សហគ្រាស និងកម្មករ កម្មការិនីកំពុងបំពេញការងារប្រមាណជាង ៤០ម៉ឺននាក់ ដែលនេះនៅមិនទាន់គិតពីពលរដ្ឋ ដែលកំពុងបំពេញការងារនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងវិស័យកសិកម្ម និងការងារក្រៅប្រព័ន្ធជាច្រើនទៀត ។

ជាមួយនឹងអត្រាខ្ពស់ នៃការបោះទុនវិនិយោគក្នុងខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ដោយសារតែអ្នកវិនិយោគ មានការជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបាននូវសន្តិសុខ សុវត្ថិភាពជូនធុរជន ជាពិសេសគឺរដ្ឋបាលខេត្តកំពង់ស្ពឺ បានខិតខំក្នុងការសម្របសម្រួល គ្រប់នីតិវិធីដល់អ្នកវិនិយោគ តាំងពីចាប់ផ្តើមរហូតដល់ដំណើរការជាផ្លូវការ ។ ទោះបីជាកំណើនអ្នកវិនិយោគកើនឡើងជារៀងរាល់ថ្ងៃ សក្តានុពលនៃខេត្តកំពង់ស្ពឺ នៅតែមិនទាន់បានប្រើប្រាស់អស់សក្តានុពលនោះទេ ដូច្នេះធុរជនចិនអាចបន្តដាក់ទុនវិនិយោគក្នុងខេត្តនេះ បានច្រើនបន្តទៀតលើវិស័យអាទិភាពទាំង ៤ខាងលើ ដើម្បីទទួលឱកាសចំណេញ ។

ក្រោយទទួលបានការលើកឡើងរបស់ អភិបាលខេត្តកំពង់ស្ពឺ ក្រុមអ្នកវិនិយោគចិន ក៏បានបង្ហាញនូវចំណាប់អារម្មណ៍លើវិស័យអាទិភាពចំនួនបី នៃខេត្តនេះ គឺវិស័យទេសចរ វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ដោយជុំវិញការចាប់អារម្មណ៍នេះ អ្នកវិនិយោគចិនក៏បានបញ្ជាក់ប្រាប់ថា នឹងគៀងគរបន្ថែមដល់អ្នកវិនិយោគផ្សេងទៀត ចុះមកសិក្សាស្វែងយល់ ក្នុងពេលដ៏ខ្លីខាងមុខ ពីសក្តានុពល និងជ្រើសយកខេត្តកំពង់ស្ពឺ ជាខេត្តគោលដៅសម្រាប់វិនិយោគ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អគ្គទីប្រឹក្សាស្ថានទូតចិន៖ ទំនាក់ទំនងចិន និងកម្ពុជាមិនមានការធ្លាក់​ចុះ​ដូច​ពាក្យ​ចចាម​អារាម​នោះ​ទេ
2026/09/17 03:16:00 pm        1
ពលរដ្ឋ អរគុណសម្ដេចធិបតី បន្តពង្រឹងសេវាពេទ្យរដ្ឋ និងបង្កើនប្រសិទ្ធភាពសេវាគ្របដណ្ដប់ ២៤ម៉ោង
2026/09/17 03:05:31 pm        1
កម្ពុជាជ្រើសរើសដំណើរការផ្សះផ្សា ដើម្បីស្តារ​ទំនុកចិត្ត​ពុំមែន​ជាទម្រង់​នៃ​ការ​បង្កើន​ភាពតាន​តឹង​ឡើយ
2026/09/17 02:50:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គទីប្រឹក្សាស្ថានទូតចិន៖ ទំនាក់ទំនងចិន និងកម្ពុជាមិនមានការធ្លាក់​ចុះ​ដូច​ពាក្យ​ចចាម​អារាម​នោះ​ទេ

2026/09/17 03:16:00 pm
​ពលរដ្ឋ អរគុណសម្ដេចធិបតី បន្តពង្រឹងសេវាពេទ្យរដ្ឋ និងបង្កើនប្រសិទ្ធភាពសេវាគ្របដណ្ដប់ ២៤ម៉ោង
2026/09/17 03:05:31 pm
​សន្តិភាពក្លាយជាពាក្យ «គ្រោះថ្នាក់» ខណៈទីក្រុង Tambov របស់រុស្ស៊ីត្រៀមបោះឆ្នោតសភា នៅចុង សប្តាហ៍នេះ
2026/09/17 02:59:44 pm
​ប៉ាគីស្ថានព្រមានតាលីបង់កុំឲ្យផ្តល់ជម្រកដល់ក្រុមភេរវករ ខណៈការគំរាមកំហែងកំពុងកើនឡើង
2026/09/17 02:58:02 pm
​មន្ត្រីអ៊ុយក្រែន៖ ការវាយប្រហាររបស់រុស្ស៊ីបានបង្កឲ្យមនុស្ស ១៣នាក់ រងរបួស នៅទីក្រុង Kyiv និង Odesa
2026/09/17 02:56:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/16 01:29:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm