ពលរដ្ឋ អរគុណសម្ដេចធិបតី បន្តពង្រឹងសេវាពេទ្យរដ្ឋ និងបង្កើនប្រសិទ្ធភាពសេវាគ្របដណ្ដប់ ២៤ម៉ោង

2026/09/17 03:05:31 pm        255

ប្រជាពលរដ្ឋ ថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែល​បន្ត​ពង្រឹង​សេវា​ពេទ្យ​រដ្ឋ​គ្រប់​មូលដ្ឋាន និងបង្កើនប្រសិទ្ធភាពសេវាគ្របដណ្ដប់ ២៤ម៉ោង លើ ២៤ម៉ោង ធានាការ​សង្រ្គោះ ​ជូនពួគគាត់បានទាន់ពេលវេលា។

អ្នកស្រី ស៊ីថា ប្រជាពលរដ្ឋ រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ បាន​ប្រាប់ BTV​ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា អ្នកស្រី​មិន​ធ្លាប់​មក​ប្រើ​សេវា​សុខាភិបាល​របស់​រដ្ឋ​ នៅមូលដ្ឋាននោះឡើយ។ ជានិច្ចកាល អ្នកស្រីតែងតែទៅពេទ្យធំនៅក្នុងរាជធានីភ្នំពេញ និង​ពេទ្យឯកជន។ ហើយកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ក្មួយរបស់អ្នកស្រី ដែល​មកលេង បានធ្លាក់ខ្លួនឈឺភ្លាមៗ ក្ដៅខ្លួនខ្លាំង អ្នកស្រីបានស្វែងរកសេវាសុខាភិបាលឯកជន ប៉ុន្ដែ​ដោយសារយប់ជ្រៅ ទើបគ្មានសេវាឯកជនទទួល ហើយអ្នកជិតខាងរបស់អ្នកស្រី បាន​ប្រាប់​ឱ្យ​នាំ​ក្មួយ មកកាន់មន្ទីរពេទ្យបង្អែកមានជ័យ ដែលបម្រើសេវា ២៤ម៉ោង លើ ២៤ម៉ោង។

អ្នកស្រី ប្រាប់ថា បន្ទាប់ពីនាំក្មួយមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានជួយសង្រ្គោះក្មួយភ្លាមៗ ធ្វើ​ឱ្យ​ក្មួយ​របស់អ្នកស្រី ចុះកម្ដៅ។ ហើយពេលនេះក្មួយរបស់អ្នកស្រី មាន​ស្ថាន​ភាព​ល្អ​ប្រសើរ​វិញ​ហើយ​។ អ្នកស្រី ថ្លែងអំណរគុណក្រុមគ្រូពេទ្យ ដែលយកចិត្តទុកដាក់ខ្ពស់ ព្យាបាលពលរដ្ឋ។

អ្នកស្រី សាមឌី រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែល​នាំ​កូន​កើត​ជំងឺ​គ្រុន​ឈាម​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យបង្អែកមានជ័យ ប្រាប់ថា នេះជាលើកទី១ របស់អ្នកស្រី ដែលនាំកូនមកមន្ទីរពេទ្យរដ្ឋ នៅ​មូលដ្ឋាន។ អ្នកស្រី ពេញចិត្តចំពោះសេវាសុខាភិបាលរបស់រដ្ឋ ពីព្រោះមន្ទីរពេទ្យធំទូលាយ សម្ភារៈ​ទំនើប ហើយក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ខ្ពស់លើអ្នកជំងឺ។

ចំណែកអ្នកស្រី សំ មុំ ពលរដ្ឋរស់នៅចាក់អង្រែក្រោម មួយរូបទៀត បានថ្លែង​អំណរ​គុណ​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលបានបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល។ ជាក់ស្ដែងអ្នកស្រីពេញចិត្តយ៉ាងខ្លាំងអគារមន្ទីរពេទ្យធំទូលាយ និងការ​ផ្ដល់​សេវា ​២៤ម៉ោង លើ ២៤ម៉ោង ជូនប្រជាពលរដ្ឋ ប្រកបដោយវិជ្ជាជីវៈ។ អ្នកស្រី ជឿជាក់ថា វិស័យ​សុខាភិបាល នឹងកាន់តែរីកចម្រើន ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសម្ដេចធិបតី នាយករដ្ឋ​មន្រ្ដី​។

លោកវេជ្ជបណ្ឌិត ស្រេង ស្រ៊ុន ប្រធានមន្ទីរពេទ្យបង្អែកមានជ័យ ស្ថិតនៅលើផ្លូវជាតិលេខ២ ក្នុង​សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រាប់ BTV ថា មន្ទីរពេទ្យបង្អែកមានជ័យ គឺជាពេទ្យបង្អែកកម្រិត១ (CPA1)។ មន្ទីរពេទ្យរដ្ឋមួយនេះ គ្របដណ្ដប់សេវាសុខាភិបាល ខណ្ឌមានជ័យ ដែលមាន ៧សង្កាត់ និង ៧២ភូមិ ដែលមានប្រជាជនប៉ានស្មានប្រមាណ ២៣៣,៩៧៤នាក់។ មន្ទីរពេទ្យបង្អែកមានជ័យ ត្រូវបានបង្កើតឡើងអំឡុងខែមីនា ឆ្នាំ២០២៥ និងបានកែលម្អរួចរាល់នៅចុងឆ្នាំ២០២៥ ដោយបានបំពាក់សម្ភារ ឧបករណ៍វេជ្ជសាស្រ្ដ កាន់តែទំនើប ខណៈបច្ចុប្បន្ននេះ មន្ទីរពេទ្យ មានមន្រ្ដីចំនួន ៤០រូប ដែលក្នុងនោះមានមន្រ្ដីជាប់កិច្ចសន្យាចំនួន ៥រូប។

លោកវេជ្ជបណ្ឌិត ស្រេង ស្រ៊ុន បញ្ជាក់ថា តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល មន្ទីរពេទ្យបង្អែកមានជ័យ បានបម្រើសេវាសុខភាព ជូនពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង និង ៧ថ្ងៃ ក្នុងមួយសប្ដាហ៍ ដែលមានសេវាដូចជា ៖ សេវាពិគ្រោះជំងឺក្រៅ សង្រ្គោះបន្ទាន់ ជំងឺសម្រាកពេទ្យ ពិនិត្យរោគស្រ្ដី ពិនិត្យថែទាំផ្ទៃពោះមុនសម្រាល ថែទាំក្រោយសម្រាល សម្រាលកូន រំលូតកូនដោយសុវត្ថិភាព សេវាពន្យាកំណើត ជំងឺឆ្លង ជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម សេវាបញ្ជូនដោយរថយន្ដសង្រ្គោះបន្ទាន់។ ហើយសេវាអមគ្លីនិក រួមមាន ពិនិត្យឈាម កំហាក ទឹកនោម ថតឆ្លុះអេកូសាស្រ្ដ និង វាស់ចង្វាក់បេះដូង ជាដើម។

លោកវេជ្ជបណ្ឌិត ស្រេង ស្រ៊ុន អះអាងថា ក្នុងនាមមន្រ្ដីសុខាភិបាល លោកប្ដេជ្ញាបន្តដឹកនាំមន្រ្ដី បម្រើសេវាសុខាភិបាល ឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ ស្របតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយបម្រើសេវា ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ផ្ដល់សេវាមានគុណភាពខ្ពស់ ដើម្បីរួមចំណែកលើកកម្ពស់សុខភាពពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។

សូមជម្រាបជូនថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញសម្ពោធមន្ទីរពេទ្យ ហ្លូង ម៉ែ ជាផ្លូវការ សម្ដេចបានថ្លែងបញ្ជាក់ ថា រាជរដ្ឋាភិបាល នីតិកាលទី៧នេះ បន្តអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែខ្លាំង ក្នុងការផ្ដល់សេវាព្យាបាលជូនពលរដ្ឋ ដោយគុណភាពខ្ពស់ រួមចំណែកដកបន្ទុកចំណាយ និងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។ ហើយបើទោះបីជាបច្ចុប្បន្ននេះ សម្ដេចទទួលរបាយការណ៍បញ្ជាក់ ថា មន្ទីរពេទ្យរដ្ឋ ពិសេសមណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកដំណើរ ២៤ម៉ោង លើ ២៤ម៉ោង ហើយក៏ពិតមែន ប៉ុន្ដែសម្ដេច នឹងឆ្មក់ចុះដល់មូលដ្ឋាន ដើម្បីមើលឱ្យប្រាកដ ថា របាយការណ៍ និងការអនុវត្តជាក់ស្ដែង ពិតជាបានធ្វើ ក្នុងការបង្រើសេវាជូនពលរដ្ឋ តាមទិសដៅរបស់រដ្ឋពិតប្រាកដមែន៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទដែលទាក់ទង

អនុប្រធានសមាគមអតីតយុទ្ធជនប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមមហាសន្និបាត VECONAC លើកទី២៥ នាពេលខាងមុខ
2026/09/17 05:04:21 pm        1
កម្ពុជាបង្ហាញពីការប្តេជ្ញាចិត្តនៅក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងតំបន់មេគង្គ-ឡានឆាង
2026/09/17 04:20:56 pm        1
អ្នកវិភាគ៖ សន្និសីទ ICCOS នឹងបង្ហាញពិភពលោក ឲ្យ​ឃើញ​ពិត​ពី​ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​កម្ទេច Online Scams
2026/09/17 04:11:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុប្រធានសមាគមអតីតយុទ្ធជនប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមមហាសន្និបាត VECONAC លើកទី២៥ នាពេលខាងមុខ

2026/09/17 05:04:21 pm
​រដ្ឋមន្ត្រី៖ អូស្ត្រាលីនឹងកាត់បន្ថយចំនួនជនអន្តោប្រវេសន៍ ដើម្បីដោះស្រាយវិបត្តិលំនៅឋាន
2026/09/17 05:03:45 pm
​អ្នកនយោបាយ៖ ស្ថានភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺមិនអាចត្រឡប់ក្រោយវិញបានឡើយ
2026/09/17 04:57:49 pm
​លោក Trump៖ អាមេរិកទម្លាក់​វ៉េណេស៊ុយ​អេឡា​ចេញពីបញ្ជីគ្រឿងញៀន ហើយអាចនឹងដកកូឡុំប៊ី​ដែរ
2026/09/17 04:49:02 pm
​កូរ៉េខាងជើងរិះគន់​ធ្ងន់​ៗ ចំពោះ​កិច្ចប្រជុំរបស់ IAEA ស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ
2026/09/17 04:29:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/16 01:29:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm