អគ្គទីប្រឹក្សាស្ថានទូតចិន៖ ទំនាក់ទំនងចិន និងកម្ពុជាមិនមានការធ្លាក់​ចុះ​ដូច​ពាក្យ​ចចាម​អារាម​នោះ​ទេ

2026/09/17 03:16:00 pm        160

ភ្នំពេញ៖ លោក Jiang Nan អគ្គទីប្រឹក្សា នៃស្ថានទូត​សាធារណ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ថា ទំ​នាក់ទំនងរវាងប្រទេសចិននិងកម្ពុជា គឺមិនមានការ​ធ្លាក់​ចុះ​ដូច​ពាក្យ​ចចាម​អារាម​ដែល​បាន​ផ្សព្វ​ផ្សាយនោះទេ។ ដរាបណាធ្វើការកាត់បន្ថយទប់ស្កាត់ទៅលើព័ត៌មានក្លែងក្លាយ វា​នឹង​ជួយ​ពង្រឹងទៅដល់កិច្ចសហប្រតិបត្តិការចិននិងកម្ពុជា។ ការបញ្ជាក់នេះ នៅ​ក្នុង​វេទិកា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ស្តីពីការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួត​ប្រជែង​ពាន​រង្វាន់​ជ័យ​លាភី​អ្នក​ផលិត​មាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និង​ការ​លើក​កម្ពស់​សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០២៦​ ដែលរៀបចំដោយក្រសួងព័ត៌មាន។

លោក Jiang Nan អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណប្រជាមានិតចិនប្រចាំកម្ពុជាបានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយមិនពិតបានវិវវត្តន៍លឿនតាមរយៈបច្ចេកវិទ្យាថ្មី ហើយឆ្លងទៅតាមព្រំដែន ចិន​គាំទ្រ​យ៉ាង​សកម្មកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ការប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយ គឺជាការប្តេជ្ញាចិត្តមួយសំខាន់នៅក្នុងប្រទេសកម្ពុជា និងបានឆ្លុះបញ្ចាំង​ពី​កិច្ច​សហ​ប្រតិបត្តិការនៅក្នុងក្របខណ្ឌមេគង្គ-ឡានឆាង។

លោក Jiang Nan បានបញ្ជាក់ថា ៖ “ស្ថានទូតសាធារណ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំនៅ​ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ពា​ក្យចចាមអារាមបានផ្សព្វផ្សាយបំបាក់នៅទំនាក់ទំនងរវាងកម្ពុជា និងចិនថា មានការធ្លាក់ចុះ។ សារ​ព័ត៌មានក៏យកខ្លឹមសាររបស់ថ្នាក់ដឹកនាំកម្ពុជាទៅបំភ្លែងខុសពីការពិត។ ហើយ​ក្រសួង​ក៏​បាន​លើក​ឡើង​នៅក្នុងវិចារណកថាដើម្បីជាជាការមិនពិតដែលលើកឡើងអំពីទំនាក់ទំនងប្រទេសចិន និង​កម្ពុជា មានការធ្លាក់ចុះ។ ហើយ​ស្ថាន​ទូត​ក៏​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​ដើម្បី​បញ្ជាក់​បំ​ភ្លឺ​យ៉ាង​ច្បាស់​លាស់​អំពីទំនាក់ទនងកម្ពុជា និងចិនផងដែរ។ យើងជឿជាក់ថា ដរាបណាយើង​សហការ​គ្នា​យើង​នឹង​ធ្វើការកាត់បន្ថយទប់ស្កាត់បានគត់មត់ទៅលើព័ត៌មានក្លែងក្លាយ ហើយវានឹងជាកា​រ​ជួយ​ពង្រឹង​ទៅ​ដល់កិច្ចសហប្រតិបត្តិការចិននិងកម្ពុជា”។

គួរបញ្ជាក់ថា វេទិកាប្រព័ន្ធផ្សព្វ​ផ្សាយ​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មា​ន​ក្លែង​ក្លាយ​រៀប​ចំ​ឡើង​ក្រោម​គម្រោង ​«យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ (Zero Fake News Campaign)៖ ការពង្រឹង​កិច្ច​ខិត​ខំប្រឹងប្រែងប្រឆាំងព័ត៌មានមិនពិត បន្ទាប់ពីកម្មវិធីប្រយុទ្ធប្រឆាំងព័ត៌មាន ក្លែងក្លាយ​សម្រាប់​អ្នកសារព័ត៌មាន (ដំណាក់កាលទី២)» ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ- ឡាន​ឆាង​។​ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីតំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ​កម្ពុជា តំណាងស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ានប្រចាំកម្ពុជា មន្ត្រីនាំ​ពាក្យ​ក្រសួង​-ស្ថាប័ន និងរាជធានី-ខេត្ត អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកជំនាញផ្ទៀងផ្ទាត់ព័ត៌មាន តំណាង​សង្គមស៊ីវិល ព្រមទាំងវាគ្មិន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ​មក​ពី​បណ្តា​ប្រទេស​ជា​សមាជិក​មហា​អនុតំបន់មេគង្គ រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ សរុប​ប្រមាណ ៣០០នាក់។ វេទិកាពេញមួយថ្ងៃនេះ ត្រូវបានរៀបចំ​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​យល់​ដឹងជាសាធារណៈ អំពីហានិភ័យ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងការ​ចែក​ចាយ​ព័ត៌មានដោយខ្វះការទទួលខុសត្រូវ។ វេទិកានេះក៏នឹងផ្តោតសំខាន់លើការចែករំលែកបទពិសោធល្អៗលើការផ្ទៀងផ្ទាត់ព័ត៌មានពិត (Fact-checking)៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

អនុប្រធានសមាគមអតីតយុទ្ធជនប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមមហាសន្និបាត VECONAC លើកទី២៥ នាពេលខាងមុខ
2026/09/17 05:04:21 pm        1
កម្ពុជាបង្ហាញពីការប្តេជ្ញាចិត្តនៅក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងតំបន់មេគង្គ-ឡានឆាង
2026/09/17 04:20:56 pm        1
អ្នកវិភាគ៖ សន្និសីទ ICCOS នឹងបង្ហាញពិភពលោក ឲ្យ​ឃើញ​ពិត​ពី​ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​កម្ទេច Online Scams
2026/09/17 04:11:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុប្រធានសមាគមអតីតយុទ្ធជនប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមមហាសន្និបាត VECONAC លើកទី២៥ នាពេលខាងមុខ

2026/09/17 05:04:21 pm
​រដ្ឋមន្ត្រី៖ អូស្ត្រាលីនឹងកាត់បន្ថយចំនួនជនអន្តោប្រវេសន៍ ដើម្បីដោះស្រាយវិបត្តិលំនៅឋាន
2026/09/17 05:03:45 pm
​អ្នកនយោបាយ៖ ស្ថានភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺមិនអាចត្រឡប់ក្រោយវិញបានឡើយ
2026/09/17 04:57:49 pm
​លោក Trump៖ អាមេរិកទម្លាក់​វ៉េណេស៊ុយ​អេឡា​ចេញពីបញ្ជីគ្រឿងញៀន ហើយអាចនឹងដកកូឡុំប៊ី​ដែរ
2026/09/17 04:49:02 pm
​កូរ៉េខាងជើងរិះគន់​ធ្ងន់​ៗ ចំពោះ​កិច្ចប្រជុំរបស់ IAEA ស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ
2026/09/17 04:29:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/16 01:29:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm