អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy បានបញ្ជាក់ជាថ្មីចំពោះតម្រូវការដើម្បីពង្រឹងទណ្ឌកម្មលើប្រទេសរុស្ស៊ី ជាពិសេសតម្រូវការសម្រាប់បណ្តាប្រទេសសហភាពអឺរ៉ុប ដើម្បីដាក់បម្រាមការនាំចូលប្រេងរបស់ទីក្រុងមូស្គូ។

លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាថា ដៃគូទាំងអស់ចាំបាច់ត្រូវធ្វើការសម្រេចចិត្ត ដែលកំណត់ទំនាក់ទំនងរបស់រុស្ស៊ីចំពោះពិភពលោក។ លោកនិយាយថា បច្ចុប្បន្ននេះអាទិភាពគឺការហាមឃាត់ប្រេង។ គ្មានបញ្ហានោះទេថា ទីក្រុងមូស្គូព្យាយាមដោយរបៀបណាដើម្បីបង្អាក់ការសម្រេចចិត្តនេះ ខណៈពេលវេលានៃការពឹងផ្អែករបស់សហភាពអឺរ៉ុប លើប្រភពថាមពលរបស់រុស្ស៊ីកំពុងឈានដល់ទីបញ្ចប់។ សារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រទេសអាល្លឺម៉ង់មានផែនការបញ្ឈប់ការនាំចូលប្រេងរុស្ស៊ីនៅត្រឹមចុងឆ្នាំនេះ ទោះបីជាសហភាពអឺរ៉ុបមិនបានព្រមព្រៀងលើបម្រាម ក្នុងការដាក់ទណ្ឌកម្មបន្ទាប់របស់ខ្លួនក៏ដោយ៕
អត្ថបទ៖ ប៊ុនថន