លោក Oleg មានមោទនភាពជាមួយកូនក្រុម ក្រោយជ័យជម្នះបើកឆាកពាន ACL2 ខណៈគ្រូ Kuching ថាត្រៀមជួបគ្នា នៅជើងទី២

2026/09/18 11:05:13 am        132

ក្លិបភ្នំពេញក្រោន របស់កម្ពុជា បានទទួល ៣ពិន្ទុពេញពីការប្រកួតបើកឆាកពូលH នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two (ACL2) ឆ្នាំ២០២៦/២៧ ក្រោយយកឈ្នះក្រុមភ្ញៀវ Kuching City FC របស់ម៉ាឡេស៊ី ដោយលទ្ធផល ២-១ កាលពីរាត្រីថ្ងៃទី១៧ ខែកញ្ញានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ជ័យជម្នះនេះ បានធ្វើឲ្យគ្រូបង្វឹកលោក Oleg Starynskyi បង្ហាញមោទនភាពជាមួយកូនក្រុម និងរីករាយ ដែលបានដឹកនាំក្រុមលេងតំណាងកម្ពុជា ក្នុងពានរង្វាន់កម្រិតខ្ពស់ក្នុងទ្វីបអាស៊ីនេះ ស្របពេលលោក Aidil Sharin Sahak គ្រូបង្វឹកក្រុម Kuching City FC ថា នឹងព្យាយាមពង្រឹងក្រុម ដើម្បីត្រៀមស្វាគមន៍ភ្នំពេញក្រោនវិញ នៅជើងទី២។

ជំនួបដ៏ស្វិតស្វាញនេះ ភ្នំពេញក្រោន បានបង្កើតឱកាសច្រើននៅវគ្គទី១ តែមិនអាចទម្លាយរបាំងការពារដ៏រឹងមាំរបស់ក្រុមភ្ញៀវបានឡើយ រង់ចាំដល់វគ្គទី២ ទើបពួកគេមានឱកាសរកបានគ្រាប់នាំមុខ ដោយកីឡាករ Moses Dyer នៅនាទី៥៥ មុនក្រុម Kuching City វាយបកបានតាមស្មើ ដោយកីឡាករ Ajdin Mujagic នៅនាទី៧៣។

ប៉ុន្ដែឱកាសចែកគ្នាម្នាក់ ១ពិន្ទុនេះ ត្រូវបានបញ្ចប់នៅនាទី៩០+១ បន្ទាប់ពីខ្សែប្រយុទ្ធ Moses Dyer រកបានគ្រាប់ទី២ ឲ្យភ្នំពេញក្រោន និងជាគ្រាប់បាល់ជ័យជម្នះ ដែលធ្វើឲ្យក្រុមជើងឯករងលីគកំពូលកម្ពុជា ឈរកំពូលតារាងបណ្ដោះអាសន្នតែម្ដង ដ្បិតជំនួបគូប្រជែងរួមពូល ១ប្រកួតទៀត គឺក្រុម  Gangwon FC របស់កូរ៉េខាងត្បូង ប្រកួតស្មើក្រុម Kitchee របស់ចិនហុងកុង ដោយលទ្ធផល ០-០។

លោក Oleg Starynskyi បានសម្ដែងក្ដីរីករាយ និងមោទនភាព សម្រាប់ក្រុម ក៏ដូចជាការបង្ហាញទម្រង់លេងរបស់កូនក្រុម ។ លោកថា កីឡាករបានព្យាយាមលេងចេះពីបេះដូង ហើយចុងក្រោយ គឺការទទួលបានជ័យជម្នះដ៏សំខាន់ ក្នុងការប្រកួតទល់គូប្រជែងដែលមានកម្រិតខ្ពស់មួយទៀត។ យ៉ាងណាលោកនឹងព្យាយាមបន្ថែមទៀត សម្រាប់ត្រៀមការប្រកួតបន្ដ។

ដោយឡែកលោក Aidil Sharin Sahak ក្រៅពីអបអរសាទរក្រុមភ្នំពេញក្រោន លោកក៏សរសើរកូនក្រុមដូចគ្នា ដែលធ្វើបានល្អ។ លោកថា គ្មានលេសអ្វីចំពោះការប្រកួតក្រៅដីនេះឡើយ ព្រោះនៅសល់ការប្រកួតជាច្រើនទៀត ពិសេសការប្រកួតជើងទី២ ទល់ភ្នំពេញក្រោន ដែលត្រូវលេងនៅទឹកដីម៉ាឡេស៊ីវិញម្ដង ។ ដូច្នេះលោកនឹងព្យាយាមពង្រឹងក្រុមត្រៀមការប្រកួតបន្ទាប់។

មិនខុសពីពូលរបស់ព្រះខ័នរាជស្វាយរៀងឡើយ សម្រាប់ពូល H នៃពានរង្វាន់ AFC Champions League Two 2026/27 ដែលភ្នំពេញក្រោន ត្រូវប្រជែង គឺមានបេក្ខភាព ៤ក្រុម ដែលត្រូវធ្វើការប្រកួតវិលជុំសន្សំពិន្ទុ ២ជើង ដោយការផ្លាស់ប្ដូរទឹកដីគ្នា ដើម្បីចម្រាញ់ក្រុមលេខ១ និងលេខ២ តាមពូលនីមួយៗឡើងទៅវគ្គបន្ដ។ ដូច្នេះភ្នំពេញក្រោន នៅសល់ ៥ប្រកួតទៀត ដើម្បីកំណត់ជោគវាសនា ក្នុងដំណើរឆ្ពោះទៅវគ្គបន្ដនៃពានកម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ៕

អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

គ្រូព្រះខ័ន ទុកជាមេរៀនសម្រាប់ជំហានបន្ដ ក្រោយចាញ់ក្រុមខ្លាំងជប៉ុន Machida Zelvia ២-០ បើកពាន ACL2
2026/09/18 11:44:10 am        1
លោក Oleg មានមោទនភាពជាមួយកូនក្រុម ក្រោយជ័យជម្នះបើកឆាកពាន ACL2 ខណៈគ្រូ Kuching ថាត្រៀមជួបគ្នា នៅជើងទី២
2026/09/18 11:05:13 am        1
ACL2៖ គ្រូភ្នំពេញក្រោន និង Kuching ចាត់ទុកជំនួបបើកឆាកពូលC ពិតជាសំខាន់ក្នុងការស្វែងរកជ័យជម្នះរៀងៗខ្លួន
2026/09/17 01:41:32 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីពព្រមានថា ការទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់​ហួស​កម្រិត​អាច​ធ្វើ​ឱ្យ​កម្ពុជា​រង​ការ​ប្រកួត​ប្រជែង និង​បាត់​បង់​ឱកាសការងារ

2026/09/18 12:11:26 pm
​មនុស្សជាង ២០នាក់ស្លាប់ ក្នុងការប៉ះទង្គិចគ្នានៅតាមតំបន់ព្រំដែនរវាងប្រទេសស៊ូដង់ និងស៊ូដង់ខាងត្បូង
2026/09/18 12:03:31 pm
​រយៈពេល៨ខែឆ្នាំនេះ កម្ពុជានាំចេញកសិផល និងផលិតផលកែច្នៃមានទឹកប្រាក់ជាង ៣,២ ពាន់លានដុល្លារ
2026/09/18 11:54:53 am
​គ្រូព្រះខ័ន ទុកជាមេរៀនសម្រាប់ជំហានបន្ដ ក្រោយចាញ់ក្រុមខ្លាំងជប៉ុន Machida Zelvia ២-០ បើកពាន ACL2
2026/09/18 11:44:10 am
​មនុស្សរាប់សិបនាក់រងរបួសក្នុងការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់រុស្ស៊ីលើរដ្ឋធានីអ៊ុយក្រែន
2026/09/18 11:40:10 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm