តំណាង​អយ្យការសម្រេច​ចោទប្រកាន់មេឃុំព្រែកខ្សាច់ និងបក្ខពួកពីបទស៊ីសំណូក សម​គំនិត​ក្នុង​អំពើ​រៀប​ចំ ​ឬដឹកនាំ​មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់

2026/09/18 11:20:21 am        154

ភ្នំពេញ៖ តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់​មេឃុំ​ព្រែក​ខ្សាច់ ​ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួកពីបទស៊ីសំណូក, សមគំនិតក្នុងអំពើរៀបចំ ឬ​ដឹក​នាំ​មជ្ឈ​មណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០២៦នេះថា ចំពោះសំណុំរឿងដែលបញ្ជូនមកពីអង្គភាពប្រឆាំងអំពើពុករលួយ តំណាង​អយ្យ​ការ​បាន​សម្រេច​ ចោទប្រកាន់ ដូចខាងក្រោម៖

១-ឈ្មោះ រៀម រុំ ភេទប្រុស (ឃាត់ខ្លួន) ពីបទស៊ីសំណូក, សមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ២៩ និងមាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៦ និងមាត្រា ៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម។

២-ឈ្មោះ ជា វាសនា ភេទប្រុស (ឃាត់ខ្លួន) និងឈ្មោះ ជា សុទ្ធ ហៅម៉េង ភេទប្រុស (កំពុងជាប់ឃុំ) ពីបទ សមគំនិតក្នុងអំពើស៊ីសំណូក , សមគំនិតក្នុងអំពើរៀបចំ ឬ ដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសមគំនិតក្នុងអំពើសម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ២៩ និងមាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៦ និងមាត្រា ៩ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

៣-ឈ្មោះ ចាង ចៀនឈាំង (ZHANG JIAN QIANG) ហៅ ឆៃ យ៉ូវយៀន (Cai You Yuan) ហៅត្រង៉ោលភេទប្រុស ជនជាតិចិន និង បក្សពួក (គេចខ្លួន) ពីបទ សូកប៉ាន់, ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, រៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទសម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៥, មាត្រា ៦ និងមាត្រា ៩នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ ស្តីពី ការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

សហជីពព្រមានថា ការទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់​ហួស​កម្រិត​អាច​ធ្វើ​ឱ្យ​កម្ពុជា​រង​ការ​ប្រកួត​ប្រជែង និង​បាត់​បង់​ឱកាសការងារ
2026/09/18 12:11:26 pm        1
រយៈពេល៨ខែឆ្នាំនេះ កម្ពុជានាំចេញកសិផល និងផលិតផលកែច្នៃមានទឹកប្រាក់ជាង ៣,២ ពាន់លានដុល្លារ
2026/09/18 11:54:53 am        1
ជប៉ុនស្រូបយកទំនិញកម្ពុជាមានទឹកប្រាក់ជាង ១,២ពាន់លានដុល្លារ ឈរក្នុងលំដាប់ទី៤ នៃ​ការ​នាំ​ចេញ​សរុប
2026/09/18 11:28:32 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីពព្រមានថា ការទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់​ហួស​កម្រិត​អាច​ធ្វើ​ឱ្យ​កម្ពុជា​រង​ការ​ប្រកួត​ប្រជែង និង​បាត់​បង់​ឱកាសការងារ

2026/09/18 12:11:26 pm
​មនុស្សជាង ២០នាក់ស្លាប់ ក្នុងការប៉ះទង្គិចគ្នានៅតាមតំបន់ព្រំដែនរវាងប្រទេសស៊ូដង់ និងស៊ូដង់ខាងត្បូង
2026/09/18 12:03:31 pm
​រយៈពេល៨ខែឆ្នាំនេះ កម្ពុជានាំចេញកសិផល និងផលិតផលកែច្នៃមានទឹកប្រាក់ជាង ៣,២ ពាន់លានដុល្លារ
2026/09/18 11:54:53 am
​គ្រូព្រះខ័ន ទុកជាមេរៀនសម្រាប់ជំហានបន្ដ ក្រោយចាញ់ក្រុមខ្លាំងជប៉ុន Machida Zelvia ២-០ បើកពាន ACL2
2026/09/18 11:44:10 am
​មនុស្សរាប់សិបនាក់រងរបួសក្នុងការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់រុស្ស៊ីលើរដ្ឋធានីអ៊ុយក្រែន
2026/09/18 11:40:10 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm