គ្រូព្រះខ័ន ទុកជាមេរៀនសម្រាប់ជំហានបន្ដ ក្រោយចាញ់ក្រុមខ្លាំងជប៉ុន Machida Zelvia ២-០ បើកពាន ACL2

2026/09/18 11:44:10 am        97

លោក Mattew McConkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានចាត់ទុកជាមេរៀនមួយសម្រាប់ក្រុម ក្រោយជំនួបដ៏ស្វិតស្វាញជាមួយក្រុមខ្លាំងជប៉ុន FC Machida Zelvia ទោះបីរងបរាជ័យ ២-០ ក្នុងជំនួបបើកឆាកពូលG នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Champion League Two-ACL2) ឆ្នាំ២០២៦/២៧ នៅកីឡដ្ឋាន Machida GION នាទីក្រុងតូក្យូ ប្រទេសជប៉ុនន កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

ការតតាំងជាមួយក្រុមជើងឯករង AFC Champions League Elite ដែលប្រជុំដោយកីឡាករឆ្នើមៗ និងមានគុណភាពរបស់ជប៉ុននេះ មិនងាយស្រួលឡើយ តែបែបនេះក្ដី ព្រះខ័នរាជស្វាយរៀង នៅតែមានលទ្ធភាពប្រកួតប្រជែង ការពារ និងបង្កើតឱកាសវាយបកម្ដងម្កាលគួរឲ្យកត់សម្គាល់ បើទោះបីភ្លាត់របូត ២គ្រាប់ ដែលរកបានដោយខ្សែប្រយុទ្ធអូស្ដ្រាលី Mitch Duke នៅនាទី២០ និងកីឡាករ  Tete Yengi នៅនាទី៦០ យ៉ាងណាក្ដ៏។

ក្រោយចប់ការប្រកួតលោក Mattew McConkey បានទទួលស្គាល់ ពិតជាការប្រកួតដ៏លំបាក ដ្បិតក្រុមបានដឹង និងស្គាល់ច្បាស់ពីគូប្រជែង។ ទោះបីមិនសប្បាយចិត្តជាមួយលទ្ធផល តែលោកនៅតែមានមោទនភាព ចំពោះរបៀបលេងរបស់ក្រុម ដែលព្យាយាមអនុវត្ត ហើយលោកបានចាត់ទុកនេះ គឺជាមេរៀនសម្រាប់ជំហានបន្ដ ខណៈក្រោយចប់ការប្រកួតនេះលោកយល់ថា ក្រុមទាំងពីរមិនមានភាពខុសគ្នាខ្លាំងប៉ុន្មាននោះទេ។

គួរដឹងថា ការប្រកួតវគ្គចែកពូល នៃពានរង្វាន់ AFC Champion League Two 2026/27 នេះ សម្រាប់ពូល G គឺមាន ៤ក្រុម រួមមានក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា, ក្លិប FC Machida Zelvia របស់ជប៉ុន, ក្លិប Shanghai Shenhua របស់ចិន និងក្លិប Tampines Rovers របស់សិង្ហបុរី ហើយពូលនីមួយៗ នឹងត្រូវធ្វើការប្រកួត ២ជុំ ដើម្បីស្វែងរក្រុមលេខ១ និងលេខ២ ឡើងជុំបន្ទាប់ ។ ដូច្នេះព្រះខ័នរាជស្វាយរៀង នៅតែមានឱកាស ដ្បិតនៅសល់ការប្រកួតជាច្រើនទៀត រួមទាំងការត្រូវជួបក្រុម Machida Zelvia វិញ នៅជើងទី២ នាពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

គ្រូព្រះខ័ន ទុកជាមេរៀនសម្រាប់ជំហានបន្ដ ក្រោយចាញ់ក្រុមខ្លាំងជប៉ុន Machida Zelvia ២-០ បើកពាន ACL2
2026/09/18 11:44:10 am        1
លោក Oleg មានមោទនភាពជាមួយកូនក្រុម ក្រោយជ័យជម្នះបើកឆាកពាន ACL2 ខណៈគ្រូ Kuching ថាត្រៀមជួបគ្នា នៅជើងទី២
2026/09/18 11:05:13 am        1
ACL2៖ គ្រូភ្នំពេញក្រោន និង Kuching ចាត់ទុកជំនួបបើកឆាកពូលC ពិតជាសំខាន់ក្នុងការស្វែងរកជ័យជម្នះរៀងៗខ្លួន
2026/09/17 01:41:32 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីពព្រមានថា ការទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់​ហួស​កម្រិត​អាច​ធ្វើ​ឱ្យ​កម្ពុជា​រង​ការ​ប្រកួត​ប្រជែង និង​បាត់​បង់​ឱកាសការងារ

2026/09/18 12:11:26 pm
​មនុស្សជាង ២០នាក់ស្លាប់ ក្នុងការប៉ះទង្គិចគ្នានៅតាមតំបន់ព្រំដែនរវាងប្រទេសស៊ូដង់ និងស៊ូដង់ខាងត្បូង
2026/09/18 12:03:31 pm
​រយៈពេល៨ខែឆ្នាំនេះ កម្ពុជានាំចេញកសិផល និងផលិតផលកែច្នៃមានទឹកប្រាក់ជាង ៣,២ ពាន់លានដុល្លារ
2026/09/18 11:54:53 am
​គ្រូព្រះខ័ន ទុកជាមេរៀនសម្រាប់ជំហានបន្ដ ក្រោយចាញ់ក្រុមខ្លាំងជប៉ុន Machida Zelvia ២-០ បើកពាន ACL2
2026/09/18 11:44:10 am
​មនុស្សរាប់សិបនាក់រងរបួសក្នុងការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់រុស្ស៊ីលើរដ្ឋធានីអ៊ុយក្រែន
2026/09/18 11:40:10 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm