កងទ័ពថៃប្រើគ្រឿងចក្រឈូសឆាយដី និងជីកប្រឡាយ នៅក្បែរបង្គោលព្រំដែនលេខ៩ ក្នុង​ស្រុក​អន្លង់​វែង

2026/09/18 01:08:38 pm        200

រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការ​យ៉ាងខ្លាំងក្លាជាថ្មីទៀត ប្រឆាំង​​នឹង​កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ ​ដែល​បាន​ប្រើគ្រឿ​ង​ចក្រ​ធុន​ធ្ងន់​ឈូសឆាយដី និងជីកប្រឡាយ នៅក្បែរបង្គោលព្រំដែនលេខ៩ នៃ​តំប​ន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែង​បញ្ជាក់​តាម​រយៈ​សន្និសីទ​សារ​ព័ត៌​មាន​នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះថា កម្ពុជាចាត់ទុកសកម្មភាពនេះថា ជា​ការ​រំលោភ​បំពាន​យ៉ាង​ច្បាស់លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់​និង​ខណ្ឌ​សីមា ដោយផែនទីខ្នាត ១/២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និង​សៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

ឯកឧត្តមបន្តថា សកម្មភាពទាំងរបស់កងទ័ពថ្មីនេះ ក៏រំលោភលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ រវាងប្រទេសទាំងពីរស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក និងរំលោភលើសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តវាស់វែងនិងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

កម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពទាំងនេះ និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ និងលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមកដើម្បីសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ក្នុងជំហានឆ្ពោះទៅស្តារសន្តិភាព ស្ថិរភាពនិងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា ការតវ៉ាមានសារសំខាន់មិនអាចខ្វះបានដើម្បីបញ្ជាក់ពីភាពជាម្ចាស់ស្របច្បាប់របស់កម្ពុជានៅលើទីតាំងមួយចំនួនដែលយោធាថៃដណ្តើមកាន់កាប់ដោយខុសច្បាប់អន្តរជាតិនៅតាមបណ្តាយព្រំដែន។ ការតវ៉ាផ្លូវការនេះក៏ជាឯកសារដែលមានតម្លៃគតិយុត្តដើម្បីប្រើប្រាស់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាស្របតាមច្បាប់អន្តរជាតិជាធរមាន។ ការតវ៉ាផ្លូវការក៏មានសារសំខាន់ក្នុងការរក្សាអាជ្ញាយុកាលនៃការទាមទារទឹកដីរហូតទាល់តែមានដំណោះស្រាយជាស្ថាពរមួយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នាពេលអនាគត។

អ្នកនាំពាក្យបន្តថា ការណ៍នេះសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានយល់ព្រមជាដាច់ខាតចំពោះការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងយោធាថៃ។ ជំហរការពារទឹកដីដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលផ្ទុយស្រឡះពីការចោទប្រកាន់មួលបង្កាច់របស់ក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសដែលធ្វើនយោបាយបម្រើបរទេសឈ្លានពាន និងដែលកំពុងទទួលការថ្កោលទោសពីប្រជាពលរដ្ឋគ្រប់ទិសទី។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានប្រកាសទាមទារឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពទាំងនេះ និងគោរពការប្តេជ្ញាចិត្តរបស់ ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក និងសម្រួលដល់ការដោះស្រាយ ជម្លោះដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្ដិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយកម្លាំងនោះឡើយ៕

អត្ថបទដែលទាក់ទង

កម្ពុជារៀបចំពិធីអបអរសាទរទិវាសម្អាតពិភពលោក ឆ្នាំ២០២៦ បញ្ជ្រាប​ការ​យល់​ដឹង​ពី​ផល​ប៉ះពាល់​សំ​​​ណ​​​​​ល់ប្លាស្ទិក
2026/09/18 02:29:21 pm        1
រយៈពេលបីឆ្នាំ អាជ្ញាធរបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៣ម៉ឺនករណី និង​រឹប​អូស​គ្រឿង​ញៀនជាង ២៦តោន
2026/09/18 01:55:08 pm        1
ជនបរទេសជាង ៧ម៉ឺននាក់ពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗ​ត្រូវ​បាន​បណ្តេញ​ចេញ​​ពី​កម្ពុ​ជា​
2026/09/18 01:43:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជារៀបចំពិធីអបអរសាទរទិវាសម្អាតពិភពលោក ឆ្នាំ២០២៦ បញ្ជ្រាប​ការ​យល់​ដឹង​ពី​ផល​ប៉ះពាល់​សំ​​​ណ​​​​​ល់ប្លាស្ទិក

2026/09/18 02:29:21 pm
​បឹងកេតត្រូវជួបវិសាខា ខណៈព្រះខ័នរាជ ត្រូវធ្វើការងារធ្ងន់ ក្នុងលីគចុងសប្ដាហ៍នេះ
2026/09/18 02:03:53 pm
​រយៈពេលបីឆ្នាំ អាជ្ញាធរបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៣ម៉ឺនករណី និង​រឹប​អូស​គ្រឿង​ញៀនជាង ២៦តោន
2026/09/18 01:55:08 pm
​ជនបរទេសជាង ៧ម៉ឺននាក់ពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗ​ត្រូវ​បាន​បណ្តេញ​ចេញ​​ពី​កម្ពុ​ជា​
2026/09/18 01:43:28 pm
​កងទ័ពថៃប្រើគ្រឿងចក្រឈូសឆាយដី និងជីកប្រឡាយ នៅក្បែរបង្គោលព្រំដែនលេខ៩ ក្នុង​ស្រុក​អន្លង់​វែង
2026/09/18 01:08:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm