ជនបរទេសជាង ៧ម៉ឺននាក់ពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗ​ត្រូវ​បាន​បណ្តេញ​ចេញ​​ពី​កម្ពុ​ជា​

2026/09/18 01:43:28 pm        110

ជនបរទេសចម្រុះជាតិសាសន៍ប្រមាណជាង ៧ម៉ឺននាក់ ដោយក្នុងនោះមានជិត ៣ម៉ឺននាក់​ពាក់​ព័ន្ធ​ការ​ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗ ត្រូវ​បានបណ្តេញចេញពីកម្ពុជា។ ការបណ្តេញចេញនេះ គឺក្នុងរយៈពេល៣ឆ្នាំ ដោយគិតចាប់ពីឆ្នាំ ២០២៣ ដល់ត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានថ្លែងថា ការបណ្តេញជនបរទេសខុសច្បាប់ និង​ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺចាប់ពីឆ្នាំ២០២៣ មកដល់ត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០២៦ មានចំនួនសរុប ៧២៤២៦នាក់ ដោយក្នុងនោះជនបរទេសចំនួន ២៦៧៣១នាក់ ពាក់​ព័ន្ធនឹងការស្នាក់នៅធ្វើការខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ដោ​យ​នៅ​ឆ្នាំ​២០២៣ ជនបរទេសខុសច្បាប់ត្រូវបណ្តេញចេញមានចំនួន ៧៩៣នាក់ មាន ២៣សញ្ជាតិ ទាក់​ទង​បទល្មើសអន្តោប្រវេសន៍។ នៅឆ្នាំ២០២៤ ជនបរទេសខុសច្បាប់បណ្តេញចេញមានចំនួន ៥៨៥២​នាក់ មាន ៤៥សញ្ជាតិ ដោយក្នុងនោះស្នាក់នៅធ្វើការខុសច្បាប់ និងការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យាមានចំនួន ២៧៧៤នាក់ មាន ១៣សញ្ជាតិ។ នៅឆ្នាំ២០២៥ ជនបរទេស​ខុស​ច្បាប់​បណ្តេញ​ចេញមានចំនួន ១៣៥៥៧នាក់ មាន៦៩សញ្ជាតិ ដោយក្នុង​នោះ​ស្នាក់​នៅ​ធ្វើ​ការ​ខុស​ច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានចំនួន ៥៥៦៤នាក់ មាន ១៨សញ្ជាតិ។ នៅ​ឆ្នាំ២០២៦ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ជន​បរទេស​ខុស​ច្បាប់​បណ្តេញ​ចេញមានចំនួន ៥២២២៤នាក់ មាន៨៥សញ្ជាតិ ក្នុងនោះ​ជន​បរទេសស្នាក់​នៅធ្វើ​ការ​ខុស​ច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានចំនួន ១៨៣៩៣នាក់ មាន ៣៨​សញ្ជាតិ​។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា យុទ្ធនាការ​បោស​សម្អាត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យារយៈពេល៤ខែ គិតចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ច​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​មហាផ្ទៃ​ស៊ើប​អង្កេត​ស្រាវជ្រាវកំណត់មុខសញ្ញាគោលដៅនឹង​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​បោស​សម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួន ៣៧៤ទីតាំង ស្ថិតនៅ​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ខេត្តចំនួន១៧ ដោយបានឃាត់ខ្លួនមនុស្សចំនួន ៩៧១២នាក់ មាន ៣០​សញ្ជាតិ​ និងបានបញ្ជូន​ទៅ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ដើម្បី​បំពេញ​នីតិ​វិធី​បណ្តេញ​ចេញ​មាន​ចំនួន ២០៧៤នាក់ មាន១៩សញ្ជាតិ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការមានចំនួន ៩២៤នាក់ មាន១១សញ្ជាតិ។ កំពុងសាកសួរដើម្បីកំណត់អត្តសញ្ញាណមានចំនួន ៥៩២១នាក់ មាន​ ២៧សញ្ជាតិ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

កម្ពុជារៀបចំពិធីអបអរសាទរទិវាសម្អាតពិភពលោក ឆ្នាំ២០២៦ បញ្ជ្រាប​ការ​យល់​ដឹង​ពី​ផល​ប៉ះពាល់​សំ​​​ណ​​​​​ល់ប្លាស្ទិក
2026/09/18 02:29:21 pm        1
រយៈពេលបីឆ្នាំ អាជ្ញាធរបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៣ម៉ឺនករណី និង​រឹប​អូស​គ្រឿង​ញៀនជាង ២៦តោន
2026/09/18 01:55:08 pm        1
ជនបរទេសជាង ៧ម៉ឺននាក់ពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗ​ត្រូវ​បាន​បណ្តេញ​ចេញ​​ពី​កម្ពុ​ជា​
2026/09/18 01:43:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជារៀបចំពិធីអបអរសាទរទិវាសម្អាតពិភពលោក ឆ្នាំ២០២៦ បញ្ជ្រាប​ការ​យល់​ដឹង​ពី​ផល​ប៉ះពាល់​សំ​​​ណ​​​​​ល់ប្លាស្ទិក

2026/09/18 02:29:21 pm
​បឹងកេតត្រូវជួបវិសាខា ខណៈព្រះខ័នរាជ ត្រូវធ្វើការងារធ្ងន់ ក្នុងលីគចុងសប្ដាហ៍នេះ
2026/09/18 02:03:53 pm
​រយៈពេលបីឆ្នាំ អាជ្ញាធរបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៣ម៉ឺនករណី និង​រឹប​អូស​គ្រឿង​ញៀនជាង ២៦តោន
2026/09/18 01:55:08 pm
​ជនបរទេសជាង ៧ម៉ឺននាក់ពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗ​ត្រូវ​បាន​បណ្តេញ​ចេញ​​ពី​កម្ពុ​ជា​
2026/09/18 01:43:28 pm
​កងទ័ពថៃប្រើគ្រឿងចក្រឈូសឆាយដី និងជីកប្រឡាយ នៅក្បែរបង្គោលព្រំដែនលេខ៩ ក្នុង​ស្រុក​អន្លង់​វែង
2026/09/18 01:08:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm