រយៈពេលបីឆ្នាំ អាជ្ញាធរបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៣ម៉ឺនករណី និង​រឹប​អូស​គ្រឿង​ញៀនជាង ២៦តោន

2026/09/18 01:55:08 pm        244

រយៈពេលបីឆ្នាំ នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ អាជ្ញាធរមានសមត្ថកិច្ច បានបង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ជាង បីម៉ឺនករណី និងបានឃាត់ខ្លួនជនសង្ស័យជាង៨ម៉ឺននាក់។

របាយការណ៍រ​បស់ក្រសួងមហាផ្ទៃ បានបង្ហាញថា គិតចាប់ពីដើមអាណត្តិទី៧ នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ពោលនៅខែសីហា ឆ្នាំ២០២៣ រហូតដល់ឆមាសទី១ នៃឆ្នាំ២០២៦នេះ សមត្ថកិច្ចចម្រុះ គិត​ចាប់​ពីថ្នាក់ជាតិ ដល់រដ្ឋបាលក្រោមជាតិ ចំណុះក្រសួងមហាផ្ទៃ បានបើក​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន សរុប៣៤,១៤៩ករណី និងបានឃាត់ជនសង្ស័យ ៨៧,៣៨២នាក់ និងដកហូត និង​រឹបអូសសារធាតុញៀនគ្រប់ប្រភេទជាង២៦តោន ។

ក្រសួង​មហាផ្ទៃ បានចាត់ទុកលទ្ធផល នៃប្រតិបត្តិការបង្ក្រាបទាំងនេះ គឺជា​ស្នាដៃ​កម្លាំ​ង​នគរបាល​ជាតិ គិតចាប់តាំងពីថ្នាក់ក្រសួង មន្ទីរ រហូតដល់មូលដ្ឋានឃុំសង្កាត់ ដែល​បាន​ខិតខំ​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ និងឈានទៅដល់ការបង្ក្រាបប្រកបដោយស្មារតីវិជ្ជាជីវៈ និងការតាំងចិត្តខ្ពស់ ព្រោះ​ប្រតិបត្តិ​ការ​នេះ ទាមទារនូវការប្រយុទ្ធប្រឆាំងជាមួយក្រុមឧក្រិដ្ឋជនកាចសាហាវ ប្រដាប់​ដោយ​អាវុធ អាចប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា។

ដើម្បីពង្រឹងប្រសិទ្ធភាព នៃការបង្ក្រាបបទល្មើសគ្រឿងញៀន អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​បានដាក់ឲ្យដំណើរការ App NoDrug អស់ជាងពីរឆ្នាំកន្លងមកហើយ ហើយជាលទ្ធផល គិត​ត្រឹម​បច្ចុប្បន្ននេះ មានពលរដ្ឋអ្នកប្រើប្រាស់សរុប ៩៨,៥៤០នាក់ និងបានចូលរួមផ្តល់ព័ត៌មាន បាន​ចំនួន៨៦៩៨ករណី។

គួរបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ក្រសួងមហាផ្ទៃ បានអនុវត្តគោលការណ៍សម្អាតផ្ទះយើង ដោយ​បាន​បំពេញកាតព្វកិច្ចពិនិត្យសារធាតុញៀនលើមន្ត្រីទាំងបីប្រភេទ ចំណុះ​ក្រប​ខ័ណ្ឌក្រ​សួង​មហា​ផ្ទៃ ក្នុងនោះមន្ត្រីមានផ្ទុកសារធាតុញៀនមួយចំនួន ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។ ទន្ទឹមគ្នានោះដែរ ចំពោះ​មន្ត្រី​អនុវត្ត​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ដែល​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ក៏ត្រូវបានបន្ថយឋានន្តរសក្តិ ឬផ្លាស់ប្តូរមុខដំណែង ខណៈមន្ត្រីដែលចូលដៃជើង ឬ​ពាក់​ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវបានអនុវត្តវិធានការច្បាប់ជាធរមានផងដែរ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
2026/09/19 03:28:47 pm        1
មនី្ទរពេទ្យព្រះអង្គឌួង ចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនពលរដ្ឋខេត្តតាកែវ
2026/09/19 02:36:47 pm        1
ជំនាញបច្ចេកទេសចំនួន ៤ កំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារ
2026/09/19 02:20:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ឥណ្ឌូនេស៊ីស្រង់សាកសពបីនាក់បន្ថែមទៀត ខណៈ១២៦នាក់នៅតែបាត់ខ្លួនក្នុងករណីលិចនាវាចម្លងដឹកអ្នកដំណើរ

2026/09/19 03:54:31 pm
​សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
2026/09/19 03:28:47 pm
​កូរ៉េខាងជើងអះអាងថា ឋានៈជារដ្ឋនុយក្លេអ៊ែររបស់ខ្លួន«មិនអាចត្រឡប់ក្រោយបានទេ»ក្រោយមានការរិះគន់ពីទីភ្នាក់ងារនុយក្លេអ៊ែរUN
2026/09/19 03:00:05 pm
​មន្ត្រីអាមេរិក៖ លោក Trump គ្រោងនឹងទៅទទួលស្វាគមន៍លោក Xi នៅអាកាសយានដ្ឋានយោធា Andrews
2026/09/19 02:54:13 pm
​រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Bessent នឹងពិភាក្សាអំពីបញ្ហា AI និងរ៉ែកម្រជាមួយមន្ត្រីជាន់ខ្ពស់ចិន
2026/09/19 02:50:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/19 11:40:16 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm