បាត់ដំបងកក់កៅអីវគ្គបន្ដ តែសរសើរឧត្តរមានជ័យ ចំពោះ​ឆន្ទៈ​លេង​ដ៏​ក្លាវ​ក្លា​ក្នុង​ពាន​សម្ដេច​តេជោ ហ៊ុន សែន-ថ្នាក់ខេត្ត

2026/09/18 02:50:08 pm        119

ក្រុមបាល់ទាត់បាត់ដំបងយូណាយធីត បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ នៃពាន​រង្វាន់​សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) ជាផ្លូវការ ក្រោយ​យក​ឈ្នះ​ក្រុមបាល់ទាត់ខេត្តឧត្ដរមានជ័យ ៦-៣ ដើម្បីធានាកៅអីកំពូលតារាងពូលB របស់ខ្លួន។

ទន្ទឹម​ជាមួយជ័យជម្នះនេះដែរ លោក ឌី សូផាត គ្រូជំនួយបាត់ដំបងយូណាយធីត បាន​សម្ដែង​ក្ដី​រីក​រាយ ដែលកូនក្រុមរក្សាការធ្វើបានល្អ តែលោក​ក៏​បាន​សរសើរ​ពី​ឆន្ទៈ​ដ៏​ក្លាវ​ក្លា​របស់​ខេត្ត​ឧត្ដរ​មាន​ជ័យ ពិសេសកីឡាករវ័យក្មេង ដែលបង្ហាញទម្រង់លេងគួរឲ្យភ្ញាក់ផ្អើល។ សម្រាប់ប្រកួតបន្ទាប់ បាត់​ដំបង គ្រោងនឹងប្រើប្រាស់កីឡាករបម្រុងច្រើន ដើម្បីឲ្យកីឡាករជម្រើស ១១​នាក់​ដំបូង​បាន​សម្រាក និងត្រៀមការប្រកួតវគ្គដ៏សំខាន់។

ដោយឡែកលោក ធីម ណុប គ្រូបង្វឹកខេត្តឧត្ដរមានជ័យ ហាក់មិន​ទោមនស្ស​ចំពោះ​លទ្ធផល​ក្នុង​ពាន​សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំនេះឡើយ ដ្បិតកូនក្រុមមិនសូវបានប្រមូលផ្ដុំ និង​ត្រៀម​ខ្លួន ដោយសារបញ្ហាសង្គ្រាម តែយ៉ាងណាលោកពិតជាសរសើរ ចំពោះការ​ខិតខំ​ប្រឹង​ប្រែង​របស់​កីឡាករ ហើយពួកគេនឹងបន្ដការខំប្រឹងធ្វើឲ្យបានល្អ ក្នុងការ​ប្រកួត​ចុង​ក្រោយ​ទល់​​ខេត្ត​សៀមរា​ប ​នាពេលខាងមុខ។

គួរដឹងថា ក្រោយឆ្លងកាត់ ៥ប្រកួតរៀងៗខ្លួន បច្ចុប្បន្នក្រុមបាត់ដំបងយូណាយធីត កំពុង​ឈរ​កំពូល​តារាងពូលB ដោយរកបាន ១៣ពិន្ទុ ក្រោយឈ្នះ ៤ និងស្មើ ១ មិនទាន់ស្គាល់ចាញ់ គ្រា​ដែល​ខេត្តបន្ទាយមានជ័យ ឈរលេខ២ មាន ៩ពិន្ទុ លើខេត្តសៀមរាប ឈរលេខ៣ មាន ៤ពិន្ទុ និង​ខេត្តរមានជ័យ ឈរលេខ៤ មាន ១ពិន្ទុ។ ការណ៍នេះ សៀមរាប និងឧត្តរមានជ័យ បាន​អស់​ឱកាស​ជាផ្លូ​វការ ក្នុងការប្រជែងកៅអីវគ្គ ៨ក្រុមចុងក្រោយ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

ទីក្រុង Nagoya ប្រទេសជប៉ុនត្រៀមលក្ខណៈចុងក្រោយសម្រាប់ពិធីបើកព្រឹត្តិការណ៍ Asian Games 2026
2026/09/18 03:02:07 pm        1
បាត់ដំបងកក់កៅអីវគ្គបន្ដ តែសរសើរឧត្តរមានជ័យ ចំពោះ​ឆន្ទៈ​លេង​ដ៏​ក្លាវ​ក្លា​ក្នុង​ពាន​សម្ដេច​តេជោ ហ៊ុន សែន-ថ្នាក់ខេត្ត
2026/09/18 02:50:08 pm        1
បឹងកេតត្រូវជួបវិសាខា ខណៈព្រះខ័នរាជ ត្រូវធ្វើការងារធ្ងន់ ក្នុងលីគចុងសប្ដាហ៍នេះ
2026/09/18 02:03:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ

2026/09/18 03:50:59 pm
​ខេត្តឧត្តរមានជ័យ ជាខេត្តទី៧ បញ្ចប់ការចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់
2026/09/18 03:23:17 pm
​UPDATED! ប្រធាន ACU បញ្ជាក់ថា ករណីចាប់ខ្លួនមេឃុំព្រែកខ្សាច់ និងបក្ខពួក ដោយសារ​ពួក​គេ​ទទួល​សំណូក​ពីមេអនឡាញស្គេម
2026/09/18 03:14:06 pm
​រសៀលនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បន្តបើកកិច្ចប្រជុំត្រីភាគី លើកទី៣ ដើម្បី​ពិភាក្សាកំណត់តួលេខប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៧
2026/09/18 03:08:21 pm
​ទីក្រុង Nagoya ប្រទេសជប៉ុនត្រៀមលក្ខណៈចុងក្រោយសម្រាប់ពិធីបើកព្រឹត្តិការណ៍ Asian Games 2026
2026/09/18 03:02:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm