កម្ពុជានាំទំនិញទៅអាម៉េរិកបាន ២ ៩០០លានដុល្លារ ក្នុងរយៈពេលបួនខែ

2022/05/16 07:18:52 pm        553

ភ្នំពេញ៖ ក្នុងរយៈពេលបួនខែឆ្នាំ ២០២២នេះ កម្ពុជានាំទៅអាម៉េរិក មានតម្លៃរហូតដល់ជាង ២ ៩០០លានដុល្លារ ខណៈទំនិញដែលកម្ពុជានាំចូលពីអាម៉េរិកវិញ មានត្រឹមជាង ១០០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធគយ និងរដ្ឋាករ។

ចាប់ពីខែមករាដល់ខែមេសា កម្ពុជានាំទំនិញទៅទីផ្សារអាម៉េរិក សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ២ ៩៣២លានដុល្លារ កើនរហូតដល់ ៥៣,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា២០២១។ ដោយឡែក ទំនិញដែលកម្ពុជានាំចូលពីអាម៉េរិកវិញ មានតម្លៃត្រឹម ១០៤លានដុល្លារប៉ុណ្ណោះ។

ស្ថិតិពាណិជ្ជកម្មទំនិញជាមួយប្រទេសសំខាន់ៗ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចេញ-នាំចូលនេះ បានធ្វើឱ្យកម្ពុជា និងអាម៉េរិក សម្រេចទំហំពាណិជ្ជកម្មរួមគ្នា បានដល់ជាង ៣ ០២៨លានដុល្លារ ធ្វើឱ្យអាម៉េរិកក្លាយជាដៃគូពាណិជ្ជកម្មធំ លំដាប់លេខ២ ជាមួយ​កម្ពុជាបន្ទាប់ពីប្រទេសចិន ដែលមានទំហំជាង ៣ ៩៣០លានដុល្លារ ក្នុងពេល៤ខែមកនេះ។

ផ្អែកតាមរបាយការណ៍ខាងលើនេះ អាម៉េរិកគឺជាទីផ្សារលំដាប់ទី១​ របស់កម្ពុជា ខណៈចិននាំចូល​ទំនិញ​ពីកម្ពុជា ​មានត្រឹមជាង ៤២៣លានដុល្លារប៉ុណ្ណោះ។

ជុំវិញទំនាក់ទំនង​ពាណិជ្ជកម្មទ្វេភាគីដ៏ល្អប្រសើរនេះ សម្តេច ហ៊ុន សែន ចង់ឃើញវត្តមាន​វិនិយោគិន​អាម៉េរិក​កាន់តែច្រើនថែមទៀតនៅកម្ពុជា ​ខណៈបណ្តាក្រុមហ៊ុនធំៗ​ចំនួនរបស់​អាម៉េរិក បាន​ស្វែងយល់ពីសក្តានុពល ​និងភាពរីកចម្រើននៅកម្ពុជា។

ក្រុមហ៊ុនធំៗទាំងនោះ​សម្លឹង​ឃើញឱកាសវិនិយោគបន្ថែមលើវិស័យរថយន្ត ​បច្ចេកវិទ្យា សុខាភិបាល ​ជាពិសេសវិស័យថាមពល ​បានមើលឃើញពីតម្រូវការទីផ្សារខ្ពស់នៅកម្ពុជា។

កាលថ្ងៃទី៥ ខែឧសភា ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ​ដឹកនាំដោយលោក Michael Michlalk អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់​ នៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន​ លោក W.Patrick Murphy ​ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា​ និងតំណាងក្រុមហ៊ុនអាម៉េរិកចំនួន១៣ បាន​ជួបជាមួយសម្តេច ហ៊ុន សែន នៅទីក្រុងភ្នំពេញ​ ដើម្បីស្វែងយល់ពី​សក្តានុពល ឱកាស​បណ្តាក់​វិនិយោគ​នៅកម្ពុជា៕ អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        305
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        230
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm