ខេត្តឧត្តរមានជ័យ ជាខេត្តទី៧ បញ្ចប់ការចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់

2026/09/18 03:23:17 pm        118

រដ្ឋបាលខេត្តឧត្តរមានជ័យ​បាន​ក្លាយជាខេត្តទី៧ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែល​បាន​បញ្ចប់​ជា​ផ្លូវ​ការ​នូវការចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ដែលបានចុះ​បញ្ជី​ដី​ធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​រួចរាល់ ដែលជាសមិទ្ធផល​សំខាន់​មួយ​ក្នុង​ការ​ពង្រឹង​ការ​គ្រប់​គ្រង​រដ្ឋបាល​ដែន​ដី ​និងការរៀបចំផែនការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែច្បាស់លាស់។

ពិធីនេះប្រព្រឹត្តិធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្ដម វុឌ្ឍី វណ្ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និងឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ជាច្រើនរូបទៀត នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា៖ ការរៀបចំ និងកំណត់ព្រំប្រទល់ឃុំ-សង្កាត់ ត្រូវបានអនុវត្តស្របតាមមាត្រា៨៥ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ឆ្នាំ២០០១ ដែលមានគោលបំណងផ្តល់ជាមូលដ្ឋានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់។

ឯកឧត្ដម អភិបាលខេត្ត បានបញ្ជាក់ថា៖គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ខេត្តឧត្តរមានជ័យ សម្រេចបានលទ្ធផលការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយមានក្បាលដីប៉ាន់ស្មានចំនួន ៣៤១,៧២៥ ក្បាលដី និងបានវាស់វែងរួចចំនួន ៣៤១,៧២៥ ក្បាលដី។ក្នុងនោះបានចេញបណ្ណកម្មសិទ្ធិចំនួន ១០៣,១៣៥ ក្បាលដី និងបានចែកបណ្ណជូនដល់ដៃប្រជាពលរដ្ឋចំនួន ៧៥,៦៩៧ ក្បាលដី។ ឯកឧត្ដម វុឌ្ឍី វណ្ណារ៉ា អគ្គនាយក នៃអគ្គនាយដ្ឋានសុរិយោដី និងភូមិសាស្ត្រ បានលើកឡើងថា ការបញ្ចប់ការចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ដែលបានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មិនមែនគ្រាន់តែជាការងារបច្ចេកទេសធម្មតានោះទេ ប៉ុន្តែវាជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការគ្រប់គ្រងរដ្ឋបាលដែនដី និងការអភិវឌ្ឍមូលដ្ឋាន ជាពិសេស កាត់បន្ថយ និងលុបបំបាត់រាល់ភាពចម្រូងចម្រាស ឬទំនាស់ព្រំប្រទល់រវាងឃុំ-សង្កាត់ និងស្រុក-ក្រុង ព្រមទាំងជួយឱ្យការគ្រប់គ្រងភូមិសាស្ត្ររដ្ឋបាលមានភាពរលូន និងជួយដល់អាជ្ញាធរមូលដ្ឋានក្នុងការកំណត់ដែនសមត្ថកិច្ចដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋបានឆាប់រហ័ស និងចំគោលដៅ។

ជាមួយគ្នានេះឯកឧត្ដម អគ្គនាយក បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងក្រុមការងារបច្ចេកទេស ដែលបានសហការយ៉ាងសកម្ម និងផ្តល់ការគាំទ្ររហូតសម្រេចបាននូវលទ្ធផលដ៏សំខាន់នេះ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន៕ អត្ថបទ៖ ឃិន សារិទ្ធ


អត្ថបទដែលទាក់ទង

ក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
2026/09/18 03:50:59 pm        1
ខេត្តឧត្តរមានជ័យ ជាខេត្តទី៧ បញ្ចប់ការចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់
2026/09/18 03:23:17 pm        1
UPDATED! ប្រធាន ACU បញ្ជាក់ថា ករណីចាប់ខ្លួនមេឃុំព្រែកខ្សាច់ និងបក្ខពួក ដោយសារ​ពួក​គេ​ទទួល​សំណូក​ពីមេអនឡាញស្គេម
2026/09/18 03:14:06 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកសារព័ត៌មាន៖ អ៊ីរ៉ង់មិនចុះចាញ់ឡើយ និងកំពុងគ្រប់គ្រងស្ថានការណ៍យោធានៅក្នុងតំបន់រួចទៅហើយ

2026/09/18 04:11:48 pm
​[UPDATE] មនុស្ស​ច្រើន​នាក់ បាន​បាត់​បង់​ជីវិត អំឡុង​ការ​បាញ់ប្រហារ​ ក្នុង​​សាលារៀន នៅ​ហ្វីលីពីន​
2026/09/18 04:08:27 pm
​គេហទំព័រ Axios៖ លោក TRUMP ត្រូវសម្រេចចិត្តថា នឹងធ្វើអ្វីចំពោះកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ា
2026/09/18 04:04:31 pm
​រុស្ស៊ី អំពាវនាវដល់ប្រទេសលោកខាងលិចនៅ UN ឲ្យបញ្ឈប់សកម្មភាពគ្រោះថ្នាក់ពាក់ព័ន្ធនឹងអ៊ីរ៉ង់
2026/09/18 04:01:41 pm
​ក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
2026/09/18 03:50:59 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm