អាល្លឺម៉ង់៖ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអាទិត្យថា លោកមានទំនុកចិត្តថា ដំណើរការចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតអាចត្រូវបានពន្លឿន។ ថ្លែងបន្ទាប់ពីអ្នកការទូតកំពូលមកពីប្រទេសចំនួន ៣០ នៃសម្ព័ន្ធមិត្តបានជួបប្រជុំគ្នានៅទីក្រុងប៊ែរឡាំង លោកបាននិយាយថា លោកមិនរំពឹងថា ប្រទេសទួរគីនឹងគាំទ្រដំណើរការនេះទេ។
ប្រទេសទួរគីបានបង្កើនការព្រួយបារម្ភអំពីប្រទេសទាំង២ ក្នុងការចូលជាសមាជិក ដោយចោទប្រកាន់ថាពួកគេគាំទ្រពួកសកម្មប្រយុទ្ធឃឺដ ដែលទីក្រុងអង់ការ៉ាចាត់ទុកថាជាភេរវករ។ រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlüt Çavuşoğlu បានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងប៊ែរឡាំងថា ប្រទេសហ្វាំងឡង់ និងស៊ុយអែតបានដាក់ការរឹតត្បិតលើការលក់សម្ភារៈផ្នែកការពារជាតិទៅឱ្យទួរគី ដែលលោកនិយាយថាមិនអាចទទួលយកបាន។
លោក Stoltenberg ថ្លែងនៅទីក្រុងប៊ែរឡាំងថា នៅពេលដែលសម្ព័ន្ធមិត្តលើកឡើងពីការព្រួយបារម្ភ យើងបានបង្ហាញឱ្យឃើញក្នុងរយៈពេលជាច្រើនទសវត្សរ៍នៅក្នុងអង្គការ NATO ថា យើងអាចអង្គុយ ហើយបន្ទាប់មកស្វែងរកមតិរួមគ្នាស្វែងរកវិធីដើម្បីព្រមព្រៀង និងបន្តដំណើរទៅមុខ។ លោក Stoltenberg និយាយថា សម្ព័ន្ធមិត្តនឹងបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់បាល់ទិក ដើម្បីទប់ស្កាត់ការគំរាមកំហែងរបស់រុស្ស៊ី ហើយសម្ព័ន្ធមិត្តទាំងអស់ដឹងពីទំហំប្រវត្តិសាស្ត្រនៅពេលនេះ៕
អត្ថបទ៖ ប៊ុនថន