កំពង់ឆ្នាំង ៖ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត អញ្ជើញជាអធិបតីក្នុងពិធីសែនក្រុងពលី និង បញ្ចុះបឋមសិលាកសាងព្រះវិហារ ថ្វាយព្រះបរមនាម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ស្ថិតក្នុងវត្តគំរាបរុក្ខារាម ភូមិត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
អញ្ជើញចូលរួមក្នុងពិធីនេះដែរមាន ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទេសរដ្ឋន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុប្រឹក្សាខេត្ត និង មន្ត្រីមួយចំនួនទៀត ៕






