Iga Swiatek បន្ត​ស្ថិតិ​ឈ្នះ ២៨ប្រកួត​ជាប់​គ្នា​គ្រង​ជើងឯក Rome Masters

2022/05/16 07:41:02 pm        108

​វាយ​កូន​បាល់៖ ​កីឡា​ការិនី​វាយ​កូន​បាល់​លេខ ១ ពិភពលោក Iga Swiatek បាន​បន្ត​ស្ថិតិ​ដ៏​អស្ចារ្យ​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០២២ នេះ​ជាមួយ​នឹង​ជ័យជំនះ ២៨​ប្រកួត​ជាប់​គ្នា​ដើម្បី​គ្រង​ជើងឯក Rome Masters នៅ​ប្រទេស​អ៊ីតាលី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។

​​កីឡា​ការិនី​វ័យ ២០​ឆ្នាំ​ប៉ូឡូញ​រូប​នេះ​បាន​យកឈ្នះ​កីឡា​ការិនី​ទុយ​នេ​ស៊ី Ons Jabeur នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ៦-២ និង ៦-២ ដែល​ធ្វើឱ្យ​នាង​អាច​ការពារ​តំណែង​ជើងឯក Rome Masters របស់ខ្លួន​បាន​។ ​នៅ​ពេល​នេះ Iga Swiatek រក​បាន​ជ័យ​ជំនះ ២៨ប្រកួត​ជាប់​គ្នា​ហើយ​ក្នុង​ឆ្នាំ២០២២ នេះដែល​រួមមាន ៥ព្រឹត្តិការណ៍​ជាប់ៗ​គ្នា​។ ​ដោយឡែក​សំរាប់ Ons Jabeur ដែល​បាន​ឡើងមក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះក៏​មិនធម្មតា​ដែរ បន្ទាប់ពី​បាន​ក្លាយ​ជា​កីឡា​ការិនី​មកពី​ទ្វីប​អាហ្វ្រិក​ទី ១ ដែល​ឈ្នះ​ជើងឯក Madrid Open កាលពី​សប្តាហ៍​មុន ហើយ​មុន​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ចាញ់​នោះ​កីឡា​ការិនី​វ័យ ២៧​ឆ្នាំ​រូប​នេះ​ក៏​រក​បាន​ជ័យជំនះ ១១ប្រកួត​ជាប់ៗ​គ្នា​ផង​ដែរ​។

​​កីឡាការិនី​ទាំងពីរ​នៅ​មាន​ពេល ១​សប្តាហ៍​គត់​ដើម្បី​ត្រៀមលក្ខណៈ​សំរាប់​ព្រឹត្តិការណ៍ Grand Slam ទី​ពីរ​ប្រចាំឆ្នាំ​គឺ French Open រឺក៏ Roland Garros ដែល​នឹង​ចាប់ផ្តើម​នៅ​ដើម​សប្តាហ៍​ក្រោយនេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        73
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        105
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        91

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm