កែប៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែឧសភានេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ដោយមានការចូលរួម ធ្វើបទបង្ហាញពីមន្រ្តីនគរបាលយុត្តិធម៌នៃក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ព្រមទាំងអង្គការដៃគូពាក់ព័ន្ធអន្តរជាតិ ដូចជាអន្តការសុខភាពពិភពជាដើម។
សិក្ខាសាលានេះ ប្រព្រឹត្តទៅ នៅសណ្ឋាគាររ៉ក់រ៉ូយ៉ាល់ ខេត្តកែប ចាប់ពីថ្ងៃទី១៦-១៨ ខែឧសភាឆ្នាំ២០២២ ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងសមត្ថភាព មន្រ្តីភ្នាក់ងារត្រួតពិនិត្យឱសថក្នុងការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ការប្រយុទ្ធប្រឆាំងឱសថ ក្លែងក្លាយ និងអន់គុណភាព៕



