អ្នកនាំពាក្យរាជរដ្ឋាភិបាល៖កម្ពុជា​កំពុងតវ៉ាគ្រប់ពេលវេលា​ដោយមិនបានធ្វេសប្រហែសសូម្បីមួយវិនាទីណាឡើយលើកិច្ចការពារទឹកដី

2026/09/20 11:05:30 am        373

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាល បាន​ថ្លែង​បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាន​នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជា បាននិង​កំពុងតវ៉ាគ្រប់ពេលវេលា​ដោយមិនបានធ្វេសប្រហែសសូម្បីមួយវិនាទីណាឡើយ លើកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីនៅថ្ងៃទី១៦ ខែកញ្ញាថា សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យ​ប្រទេសណាដូចការចោទប្រកាន់​របស់ក្រុមជ្រុលនិយមមួយចំនួននោះទេ ប៉ុន្តែ ជាកិច្ចព្រមព្រៀងឈប់បាញ់គ្នាដើម្បីបញ្ចៀសទុក្ខវេទនា​របស់ប្រជាពលរដ្ឋ ដោយងាកទៅប្រើយន្តការច្បាប់អន្តរជាតិ និងការទូតជាជំនួសវិញ។

ឯកឧត្តមថ្លែង​ថា សម្តេចប្រមុខរាជរដ្ឋាភិបាលគូសបញ្ជាក់ថា មានការបាត់បង់ការគ្រប់គ្រងទីតាំងមួយចំនួនក្រោយការប្រយុទ្ធគ្នាក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថា រាជរដ្ឋាភិបាលបានប្រគល់ទីតាំងនោះឱ្យប្រទេសជិតខាងនោះឡើយ។

ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបាននិងកំពុងតវ៉ាគ្រប់ពេលវេលា​ដោយមិនបានធ្វេសប្រហែសសូម្បីមួយវិនាទីណាឡើយ។ ចំណែកឯវីរកងទ័ពជួរមុខរបស់យើងក៏នៅតែបន្តឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន និងតស៊ូ​យ៉ាងស្វិតស្វាញបំផុត ដោយហ៊ានប្តូរ​​ជីវិត​ដើម្បីការពារបូរណភាពទឹកដី។

ជាស្ដែងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបដិសេធចោលសាជាថ្មីនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់មន្ត្រីអាជ្ញាធថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណជាមូលដ្ឋានយោធា។ កម្ពុជាចាត់ទុកការលើកឡើងទាំងនេះគឺជាចេតនាបំភ្លៃព័ត៌មាន គេចមិនទទួលខុសត្រូវពីការបំផ្លិចបំផ្លាញ ប្រាសាទ និងបង្កើតព័ត៌មានក្លែងក្លាយដើម្បីបង្កការយល់ច្រឡំដល់សាធារណជនទូទៅ។ជាក់ស្តែង សកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា បានបង្កឱ្យមានការបំផ្លិចបំផ្លាញ និងការខូចខាតប្រាសាទបុរាណ និងទីតាំងបេតិកភណ្ឌមួយចំនួនដែលស្ថិតនៅក្នុងដែនដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ដូចជា ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ជាដើម៕

អត្ថបទដែលទាក់ទង

ឧបនាយករដ្ឋមន្ត្រីប្រចាំការ៖ ការពន្លឿន និងជំរុញបរិវត្តកម្មឌីជីថល ជាការគាំទ្រដល់ប្រសិទ្ធភាពការងារ
2026/10/08 11:51:54 am       
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ណែនាំឱ្យប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងថ្មី ពង្រឹងការអនុវត្តច្បាប់ បង្កើនប្រសិទ្ធ ការពារ និងអភិរក្សធនធានធម្មជាតិ
2026/10/08 11:34:45 am        1
ប្រធានមន្ទីរព័ត៌មាន និងមន្ទីរផែនការ ខេត្តព្រះវិហារ នាំយកអំណោយជូនវីរៈកងទ័ពនៅសមរភូមិមុខ!
2026/10/08 11:24:17 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឧបនាយករដ្ឋមន្ត្រីប្រចាំការ៖ ការពន្លឿន និងជំរុញបរិវត្តកម្មឌីជីថល ជាការគាំទ្រដល់ប្រសិទ្ធភាពការងារ

2026/10/08 11:51:54 am
​ការព្រួយបារម្ភជាសកលកើនឡើងជុំវិញការភ័យខ្លាចជំងឺប៉េស្ត ខណៈរុស្ស៊ីទាត់ចោលរបាយការណ៍អំពីករណីស្លាប់ទីពីរ
2026/10/08 11:42:06 am
​រដ្ឋមន្ត្រីក្រសួងបរិស្ថាន ណែនាំឱ្យប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងថ្មី ពង្រឹងការអនុវត្តច្បាប់ បង្កើនប្រសិទ្ធ ការពារ និងអភិរក្សធនធានធម្មជាតិ
2026/10/08 11:34:45 am
​ប្រធានមន្ទីរព័ត៌មាន និងមន្ទីរផែនការ ខេត្តព្រះវិហារ នាំយកអំណោយជូនវីរៈកងទ័ពនៅសមរភូមិមុខ!
2026/10/08 11:24:17 am
​អង្គការសុខភាពពិភពលោក ស្នើសុំព័ត៌មានបន្ថែមពីរុស្ស៊ីពីមូលហេតុការស្លាប់បុគ្គលិកវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្ត
2026/10/08 11:17:37 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/08 09:55:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 03:01:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/08 01:37:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm