សិល្បករបណ្តារាជធានី-ខេត្ត បង្ហាញស្នាដៃសិល្បៈគំនូរវិចិត្រកម្មពណ៌ទឹក ក្នុងមហោស្រពសិល្បៈជាតិ

2022/05/16 08:57:36 pm        663

ភ្នំពេញ៖ យុវជន សិស្ស និស្សិត សិល្បករ មកពីបណ្តារាជធានី-ខេត្ត ចូលរួមបង្ហាញស្នាដៃសិល្បៈ ក្នុងព្រឹតិ្តការណ៍មហោស្រពសិល្បៈជាតិ គំនូរវិចិត្រកម្មពណ៌ទឹក ក្រោមប្រធានបទ៖ «ជីវិត និងធម្មជាតិ» រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងបរិវេណ សាលសន្និសីទចតុម្មុខ។

លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់BTV ព័ត៌មាន នាថ្ងៃនេះថា ជាទូទៅនាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម បានជ្រើសរើសនូវប្រធានបទប្លែកៗ ផ្សេងៗគ្នា និងទម្រង់ខុសៗគ្នា នៅក្នុងវិស័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម មកប្រកួតប្រជែង និងដាក់ជូននូវប្រធានបទប្លែកៗ ដល់សិល្បករ សិប្បករ ដើម្បីឲ្យបានចូលរួមប្រកួតប្រជែង។

ជារៀងរាល់ឆ្នាំយើងមានប្រធានបទ ដូចជា៖ ចម្លាក់ស្បែក មុខខ្មុក ចម្លាក់ឈើ ចម្លាក់ស្ពាន់ ក៏ដូចជាគំនូរវិចិត្រកម្ម និងគំនូរទំនើប ​បានប្រព្រឹត្តទៅច្រើនលើករួចមកហើយ។ ដោយឡែកនៅក្នុងឆ្នាំ២០២២នេះ ​ដោយជ្រើសរើស​នូវប្រធានបទ ទាក់ទង​នឹង​គំនូរ​វិចិត្រកម្មពណ៌ទឹក។

បច្ចុប្បន្នគំនូរវិចិត្រកម្មពណ៌ទឹក មានការរីកចម្រើន ក្នុងនាមលោក ជាប្រធាននាយកដ្ឋាន និងជាអ្នករៀបចំកម្មវិធីមហោស្រពសិល្បៈជាតិ គំនូរវិចិត្រកម្មពណ៌ទឹក ក្រោមប្រធានបទ៖ «ជិវិត និងធម្មជាតិ» បានមូលមតិគ្នា ជ្រើសរើសនូវប្រធានបទនេះ​ ដើម្បីដាក់ជូនបេក្ខជន បេក្ខនារី ជូនប្អូនៗយុវជន «គូរ»។

ជាលទ្ធផលយើងទទួលបានស្នាដៃ ចំនួន៦០ស្នាដៃទូទាំងប្រទេស​ ដែលបានផ្ញើមកពីមនី្ទរវប្បធម៌ និង​វិចិត្រសិល្បៈរាជធានី-ខេត្ត ជាពិសេសប្អូនៗនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងអង្គការ សមាគម សិល្បៈដទៃទៀតផងដែរ។ ហើយក្នុងចំណោម៦០ស្នាដៃនោះ គណៈកម្មការរៀបចំមហោ​ស្រពសិល្បៈជាតិ ​បានជ្រើសរើសជ័យលាភីលេខ១ ​លេខ២​ និងលេខ៣ និងស្នាដៃល្អបន្ទាប់ ជ្រើសរើស​យកចំនួន៣ស្នាដៃបន្ថែមទៀត ​ជាស្នាដៃសិល្បៈលំដាប់កិតិ្តយស និងជាង៥០ស្នាដៃទៀត ជាស្នាដៃសិល្បៈលំដាប់លើកទឹកចិត្ត ទន្ទឹមនោះ​ក្នុងមហោស្រពរយៈពេល០៣ថ្ងៃនេះដែរ ក៏មានការតាំងពិព័រណ៌ផលិតផលស្នាដៃសិល្បៈទូទៅគ្រប់ទម្រង់ផងដែរ។

ក្នុងកម្មវិធីមហោស្រពនេះ ក្នុងនាមក្រសួងវប្បធម៌ លោក ឈឹម សុធី សូមឲ្យអ្នកចូលរួមគ្រប់រូបមេត្តា​យកចិត្តទុកដាក់គោរពនូវវិធានការរបស់ក្រសួងសុខាភិបាល ​និង៣កុំ ៣ការពារ ដើម្បីការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕អត្ថបទ៖ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm