កម្ពុជានឹងបង្ហាញបទពិសោធន៍មួយចំនួនពាក់ព័ន្ធការគ្រប់គ្រងពលករចំណាកស្រុកប្រាប់ទៅ UN

2022/05/16 09:13:07 pm        414

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស(គ.ជ.ប.ជ.) លោកជំទាវ ជូ ប៊ុនអេង បានដឹកនាំគណៈប្រតិភូទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីចូលរួមនៅក្នុងវេទិកាត្រួតពិនិត្យទេសសន្តប្រវេសន៍អន្តរជាតិលើកទី១ នៅស្នាក់ការអង្គការសហប្រជាជាតិUN នៅទីក្រុងញូវយ៉ក រយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ ។

ថ្លែងប្រាប់ទូរទស្សន៍BTV មុននឹងចេញដំណើរទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានចាត់​បញ្ចូល​ក្នុង​ក្រុម​នៃ​ប្រទេសជើងឯក ឬ ជ័យលាភី (Champion Country) ក្នុងការអនុវត្ត​កតិកា​សញ្ញា​ពិភព​លោកនេះ ​ដោយកម្ពុជា បាន​អនុវត្តន៍គ្រប់លក្ខខណ្ឌ ស្តីពីទេសសន្តប្រវេសន៍ ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់នោះ កម្ពុជាត្រូវបានអនុញ្ញាតឲ្យបង្ហាញអំពី ​ភាពវិជ្ជមានរបស់ខ្លួន​ទាក់ទងនឹង​ការគ្រប់គ្រង​ពលករ​ចំណាកស្រុក ក្នុងអំឡុងពេលកម្ពុជាជួបនឹងវិបត្តិកូវីដ១៩ នាពេលកន្លងទៅ។

បើតាមលោកជំទាវ ជូ ប៊ុនអេង បានឲ្យដឹងថា កិច្ចប្រជុំខាងលើនេះ គឺមានប្រទេសជាង៣០បាន ចូលរួម ​ប៉ុន្តែដោយឡែកប្រទេសកម្ពុជា​ត្រូវបានចាត់ទុកជាប្រទេសប្រទេសជើងឯក​ ឬជ័យលាភី​ដែលនឹង​ត្រូវធ្វើបទបង្ហាញ​ពី​បទពិសោធន៍​មួយចំនួន​ដែលកម្ពុជា​ទទួល​បាន​នាពេល​កន្លង​មក​ប្រាប់​ដល់កិច្ចប្រជុំនៅអង្គការ ​សហប្រជាជាតិមួយនេះ៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm