កម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» ដើម្បី​ពង្រឹង​ការ​ផ្សព្វ​ផ្សាយ និងសាធារណៈមតិ

2026/09/21 02:40:42 pm        139

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការ​ជាមួយ​ក្រសួង​ព័ត៌មាន បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គេហទំព័រ​មន្ទីរ​ព័ត៌មាន​រាជ​ធានី-ខេត្ត» ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មាន ការ​ជួយ​សម្រួល​ដល់ការទទួលបានព័ត៌មានពិត និងការផ្តល់​សេវា​សាធារ​ណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​មូល​ដ្ឋាន​ឱ្យ​កាន់​តែទូលំទូលាយ ឆាប់រហ័ស និងមានតម្លាភាព។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងពិធីនេះ បានមានប្រសាសន៍ឱ្យដឹងថា ការ​ដាក់​ឱ្យ​ដំណើរការគេហទំព័ររួមរបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ នៅថ្ងៃនេះ គឺ​ជា​ជំហាន​​ដ៏​សំខាន់​មួយ​ក្នុងការឆ្លើយតបនឹងតម្រូវការថ្មីនេះ។ តាម​រយៈ​ការ​បង្កើត​ «អត្ត​សញ្ញាណ​​ឌីជីថល​រួម» ក្រោម​​ដែន​ជាតិ​ «.info.gov.kh» ​កំពុង​បង្កើត​ភាព​ងាយស្រួលក្នុងការស្គាល់ និង​ស្វែង​រក​ប្រភព​ព័ត៌មាន​​ផ្លូវ​ការ​របស់​មន្ទីរ​ព័ត៌មាន​រាជធានី-ខេត្ត។ អត្តសញ្ញាណរួមនេះ គឺជា​ចំណុច​សំខាន់​មួយ​សម្រាប់​​ការ​កសាង​ទំនុក​ចិត្ត។

ឯកឧត្តមរដ្ឋមន្រ្តីព័ត៌មាន បានគូសបញ្ជាក់ថា ការសម្ពោធគេហទំព័រទាំង២៥ នេះដែរ ក៏មិន​មែន​ជា​ចំណុច​បញ្ចប់ទេ គឺជា​ចំណុច​ចាប់​ផ្តើម​នៃ​​ដំណើរ​ថ្មីមួយ។ ក្រសួងព័ត៌មាន នឹងបន្ត​ពង្រឹង​សមត្ថភាព​មន្ត្រីព័ត៌មាននៅថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ លើជំនាញសារព័ត៌មានឌីជីថល ការ​ផលិត​មាតិកា​ពហុប្រព័ន្ធ ការ​គ្រប់​គ្រង​ថ្នាល​ឌីជីថល និង​ជំនាញថ្មីៗ​ដែល​ចាំ​បាច់​សម្រាប់​សម័យ​បច្ចេក​វិទ្យា​។ ហើយក៏នឹងបន្តសិក្សា និង​ជំរុញ​ការ​ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឱ្យ​ស្រប​តាម​តម្រូវការការងារ និង​មាន​ការ​ទទួល​ខុសត្រូវ ដើម្បី​ជួយប​ង្កើនប្រ​សិទ្ធភាព​ក្នុង​ការ​ផលិត និងគ្រប់គ្រងមាតិកាផងដែរ។

នៅក្នុងឱកាសនេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​វាយ​តម្លៃ​ខ្ពស់ និងចាត់ទុកការងារនេះថា គឺជាការលើកកម្ពស់ និងការយល់ដឹង​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​គ្រប់​វិស័យទាំងអស់នៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍បន្តថា នៅក្នុងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​រៀបចំការងារមួយចំនួន ដើម្បីសម្រាប់ក្រសួងផង ហើយនិងសម្រាប់​ចូល​រួម​នៅ​ក្នុង​កិច្ច​សហការ​ជាមួយក្រសួង ស្ថាប័នដទៃទៀតផង។ ជាពិសេសកិច្ចការមួយចំនួដែលពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល ក្រសួងបានរៀបចំគោលនយោបាយ និង​ច្បាប់ជាច្រើន ដើម្បីជំរុញការងារផ្សព្វផ្សាយខាងផ្នែកព័ត៌មានកាន់តែមានប្រសិទ្ធិភាព និង​ឆ្លើយ​តប​តម្រូវការរបស់ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែង​រក​ព័ត៌មានដែលត្រឹមត្រូវ និងមាន​ប្រភព​ច្បាស់​លាស់​ជាដើម ដែលគិតមកដល់បច្ចុប្បន្ន ក្រសួងប្រៃសណីយ បានដំឡើង និង​ពង្រីក​បង្គោលអ​ង់តែនសរុបចំនួនជិត ២ម៉ឺនបង្គោល ក្នុងនោះចំនួនជាង ៣ពាន់ ជាបង្គោលអង់តែន​ប្រភេទ 4G និង5G។

នៅ​ក្នុងកម្មវិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» នេះ​ដែរ ​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏​បានរៀបចំ​ផ្តល់​កុំព្យូទ័រ​ចំនួន ​៥០​គ្រឿង ​ជូន​ដល់​មន្ទីរ​ព័ត៌មាន​រាជ​ធានី-ខេត្តទាំង២៥ ដើម្បីជំរុញការធ្វើ​ទំនើប​កម្ម និងការលើក​កម្ពស់​វិស័យ​ព័ត៌មាន​របស់កម្ពុជាកាន់តែមានប្រសិទ្ធិភាពខ្ពស់ថែមទៀត៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

UN កោតសរសើរកម្ពុជា បានចូលរួម​ក្នុង​បេសកកម្ម​រក្សាសន្តិភាព​អង្គការ​សហប្រជា​ជាតិ​រយៈ​ពេល ២០ឆ្នាំមកហើយ
2026/09/21 03:23:29 pm        1
រយៈពេល៨ខែឆ្នាំនេះពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទំហំទឹកប្រាក់កើនដល់ជាង ១៥ ពាន់លានដុល្លារ
2026/09/21 02:52:53 pm        1
កម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» ដើម្បី​ពង្រឹង​ការ​ផ្សព្វ​ផ្សាយ និងសាធារណៈមតិ
2026/09/21 02:40:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN កោតសរសើរកម្ពុជា បានចូលរួម​ក្នុង​បេសកកម្ម​រក្សាសន្តិភាព​អង្គការ​សហប្រជា​ជាតិ​រយៈ​ពេល ២០ឆ្នាំមកហើយ

2026/09/21 03:23:29 pm
​រយៈពេល៨ខែឆ្នាំនេះពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទំហំទឹកប្រាក់កើនដល់ជាង ១៥ ពាន់លានដុល្លារ
2026/09/21 02:52:53 pm
​កម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» ដើម្បី​ពង្រឹង​ការ​ផ្សព្វ​ផ្សាយ និងសាធារណៈមតិ
2026/09/21 02:40:42 pm
​អគ្គលេខាធិការ CDC ៖ ខេត្តស្វាយរៀងកំពុងក្លាយជាតំបន់សេដ្ឋកិច្ច និងឧស្សាហកម្មមានសក្តានុពល របស់កម្ពុជា
2026/09/21 02:00:33 pm
​រដ្ឋសភា បានសម្រេចសុពលភាពនៃអាណត្តិតំណាងរាស្ត្រថ្មីមណ្ឌលខេត្តតាកែវ និងបានអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួនបួន
2026/09/21 01:47:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/20 12:31:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/19 11:40:16 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm