នាយឧត្តមសេនីយ៍ នេត សាវឿន ប្រាប់នគរបាលទាំងអស់បម្រើពលរដ្ឋដោយអត់ធ្មត់ និងប្រកាន់វិជ្ជាជីវៈ

2022/05/16 09:40:29 pm        479

ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាស់តឿនដល់កងកម្លាំងនគរបាលជាតិទាំងអស់ ប្រឹងប្រែងបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋដោយអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ និងមានមនសិកាវិជ្ជាជីវៈខ្ពស់បន្ថែមទៀត បើទោះបីកិច្ចការងារនាពេលកន្លងទៅបានល្អប្រសើរក៏ដោយ។

តាមរយៈសារលិខិតរបស់អគ្គស្នងការនគរបាលជាតិ ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី៧៧ ថ្ងៃកំណើតនគរបាលជាតិ( ១៦ ឧសភា១៩៤៥-១៦ឧសភា ២០២២) នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា អំឡុងឆ្នាំ២០២២ សភាពការណ៍​សន្តិសុខ​សកលលោក​នៅតែបន្ត​ប្រែប្រួល​ដោយភាព​ស្មុគ្រស្មាញ​ ដែល​ហេតុការណ៍ មួយចំនួន​អាច​ជះ​ឥទ្ធិពល​ដោយផ្ទាល់ ​និងប្រយោលដល់កម្ពុជា​ ដូច្នេះក្នុងនាមយើងជាកងកម្លាំងនគរបាលត្រូវតែ​បង្កើន​សកម្មភាពរបស់ខ្លួនបន្ថែមទៀត​ដើម្បីសុខសន្តិសុខ សណ្តាប់ធ្នាប់ជូនដល់​សង្គមជាតិ​ទាំងមូល។

ឯកឧត្តមនាយឧត្តមសេនីយ៍ បញ្ជាក់ថា ឯកឧត្តម«សូមវាយតម្លៃខ្ពស់ និងសូមគ្រាំទ្រលើកទឹក​ចិត្ត​ដល់ ​បងប្អូនកង​ កម្លាំង​នគរបាលជាតិទាំងអស់ ​ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច​ដើម្បី​បុព្វហេតុជាតិ សាសនា ​ព្រះមហាក្សត្រ ប្តេជ្ញា​ការពាររាជរដ្ឋាភិបាលស្របច្បាប់ និង​បម្រើ​ប្រជាពលរដ្ឋ​ដោយភាព​អត់ធ្មត់ ​ប្រកាន់ខ្ជាប់ ​នូវវិន័យ ​សីលធម៌ ​អាកប្បកិរិយា​ថ្លៃថ្នូរ ​ម៉ឺងម៉ាត់ និង​មាន​មនសិការវិជ្ជាជីវៈខ្ពស់»។

តាមរយៈលិខិតនេះដែរ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានលើកឡើងថា ទន្ទឹមនេះបញ្ហា​ប្រឈម​មួយចំនួន​ នៅតែបន្តកើតមានឡើងដូចជា៖ បទឧក្រិដ្ឋឆ្លងដែន ​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់ប្រភេទ ​បទល្មើសគ្រឿងញៀន ​អំពើជួញដូរមនុស្ស ​ពិសេសស្ត្រី និងកុមារ ​បទល្មើសបច្ចេកវិទ្យា ជាដើម។

ព្រឹត្តិការណ៍ និងហេតុការណ៍ ទាំងអស់នេះ ទាមទារ​ចាំបាច់ឲ្យកងកម្លាំងនគរបាលជាតិ បន្ត​លើក​កម្ពស់​ស្មារតីប្រុងប្រយ័ត្ន ​ខិតខំប្រឹងប្រែងអនុវត្តឲ្យ ​បានម៉ឺងម៉ាត់ ហ្មត់ចត់ រាល់ផែនការវិធានការ ក៏ដូចជា យុទ្ធនាការសំខាន់ៗ​របស់រាជរដ្ឋាភិបាល ​និងក្រសួងមហាផ្ទៃ ដើម្បីធ្វើឲ្យ​បរិយាកាស​សង្គម​មានភាពកក់ក្តៅ ​មានលក្ខណៈសម្បត្តិល្អប្រសើរ ​បម្រើឲ្យព្រឹត្តិការណ៍ ​នយោបាយជាតិ និងព្រឹត្តិការណ៍អន្តរជាតិទាំងនេះ។

ជាមួយគ្នាននោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អំពាវនាវដល់នគរបាលទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន ​និងក្រុមគ្រួសារ​ ដោយអនុវត្តឲ្យបាន​ខ្ជាប់ខ្ជួន​នូវវិធានសុខាភិបាល ​និងវិធានការ ៣ការពារ ៣កុំ ឲ្យបានគ្រប់ៗគ្នា ​ដើម្បីធ្វើជាគំរូល្អដល់​សាធារណជនផងដែរ៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm