គ្រប់យ៉ាងដែលមានសព្វថ្ងៃមិនអាចកាត់ផ្ដាច់បានពីគុណបំណាច់របស់មន្រ្តី​ចូល​និវត្តន៍​និង​អតីត​យុទ្ធជន

2022/05/16 10:56:58 pm        777

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា និវត្តន៍ជន និងអតីតយុទ្ធជន សុទ្ធតែជាតួអង្គដ៏សំខាន់ ដែលបានចូលរួមចំណែកដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុល ពត បញ្ចប់សង្រ្គាមទាំងស្រុង កសាង និងរក្សាសន្តិភាពរហូតមកដល់បច្ចុប្បន្ន។

ក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន ក្នុងខេត្តបាត់ដំបង ជាង៣ពាន់នាក់ នៅថ្ងៃទី១៦ ខែឧសភានេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្រោយ​ពី​របបប្រល័យ​ពូជសាសន៍ ប៉ុល ពត ដួលរលំ ​នៅឆ្នាំ១៩៧៩ និវត្តន៍ជន ​និង​អតីតយុទ្ធជន បាន​សម្រេចចិត្តចូលរួមតស៊ូប្រឆាំងនឹងការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ និង​បញ្ចប់​សង្រ្គាម​ ដើម្បីកសាងសន្តិភាព ​ដែលជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ​និងបង្ហាញពីឧត្តមគតិ​ស្នេហាជាតិ។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា អ្វីៗគ្រប់យ៉ាង ដែលកម្ពុជាកំពុងមានសព្វថ្ងៃនេះ គឺមិនអាច​កាត់ផ្ដាច់​បានអំពីគុណបំណាច់របស់មន្រ្តីចូលនិវត្តន៍​ និងអតីតយុទ្ធជន ខណៈរាជរដ្ឋាភិបាល មិនបានបោះ បង់និវត្តន៍ជន ​និងអតីតយុទ្ធជននោះទេ។

សម្ដេច មានប្រសាសន៍បន្តថា ការបោះឆ្នោតនេះ ជាផ្នែកមួយនៃការពង្រឹងស្ថិរភាពនយោបាយ នៅ​មូលដ្ឋាន​ទូទាំងប្រទេស​ ក្នុងគោលដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ​សេរីពហុបក្ស ដើម្បី​ជំរុញការ​អភិវឌ្ឍសេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រ តាមរយៈការផ្ដល់​សិទ្ធិអំណាច​ជ្រើសរើស​ក្បាល​ម៉ាស៊ីនដឹកនាំឃុំ-សង្កាត់​ តាមរយៈការបោះឆ្នោត​ដោយផ្ទាល់​ពីប្រជាពលរដ្ឋនៅមូលដ្ឋាន។

សម្ដេច ស ខេង បាន​អំពាវនាវ​ដល់និវត្តន៍ជន​ និងអតីតយុទ្ធជន ត្រូវចេះ​ប្រើ​ឱកាស​មាស​ឱកាស​ប្រាក់​ចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ​ដើម្បីគាំទ្រ និងរួមចំណែក​ធ្វើឱ្យការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ​ដែលនឹងធ្វើឡើងនាថ្ងៃទី៥ ​ខែមិថុនា ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយជោគជ័យ៕ អត្ថបទ៖ នឿត សុភក្ត្រ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm