ស្វាយរៀងត្រូវធ្វើការធ្ងន់ ខណៈជំនួបពូលE កាន់តែកក្រើកក្នុងពានសម្ដេចតេជោ-ថ្នាក់ខេត្ត សប្ដាហ៍នេះ

2026/09/22 10:54:09 am        104

កាន់តែខិតជិតបញ្ចប់ការប្រកួតវគ្គចែកពូល កាន់តែជក់ចិត្ត និងត្រូវតាមដាន ក្នុងការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ (ថ្នាក់ខេត្ត) ឆ្នាំ២០២៦/២៧ ពិសេសជំនួបក្នុងពូលD និងពូលE ក្នុងសប្ដាហ៍នេះ សុទ្ធសឹងជាគូសំខាន់ៗ ត្រូវការជ័យជម្នះរៀងៗខ្លួន ដើម្បីប្រជែងកៅអីវគ្គបន្ដ ជាក់ស្ដែងក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ដែលត្រូវធ្វើការធ្ងន់ ដ្បិតត្រូវការជ័យជម្នះដាច់ខាត់លើក្រុមខ្លាំងត្បូងឃ្មុំ ដើម្បីរក្សាឱកាសមាសនេះ។

ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះទទួលសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៣ ខែកញ្ញាស្អែក នៅទីលានវិទ្យាល័យស្វាយរៀង បន្ទាប់ពីក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ជួបក្រុមម្ចាស់ផ្ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ក្នុងពូលD ជាមួយគ្នា នៅរសៀលថ្ងៃទី២២ ខែកញ្ញានេះ។

បច្ចុប្បន្នត្បូងឃ្មុំ កំពុងឈរកំពូលតារាងមាន ១០ពិន្ទុ នាំមុខខេត្តកំពង់ចាម ឈរលេខ២ មាន ៧ពិន្ទុ និងខេត្តស្វាយរៀង ឈរលេខ៣ មាន ៦ពិន្ទុ គ្រាដៃព្រៃវែង ដែលហាលអាវមុនគេ មិនទាន់មានពិន្ទុរាប់ឡើយ ស្របពេលក្រុមនីមួយៗ នៅសល់ ២ប្រកួតក្នុងដៃរៀងៗខ្លួន។

ដូច្នេះការប្រកួតសប្ដាហ៍នេះ ខេត្តស្វាយរៀង ពិតជាត្រូវការ ៣ពិន្ទុចាំបាច់ ដើម្បីរក្សាឱកាសប្រជែងកៅអីកំពូលតារាង ឬក្រុមលេខ២ ល្អ ព្រោះបើភ្លាត់ចាញ់ ភាគរយខ្ពស់ក្រុមមានឱកាសឡើងទៅវគ្គបន្ដ នឹងបានទៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ព្រោះការប្រកួតនៅរសៀលថ្ងៃពុធនេះ គេនៅតែជឿជាក់កំពង់ចាម អាចយកឈ្នះព្រៃវែង ដ្បិតកាលពីជើងទី១ ពួកគេធ្លាប់ឈ្នះ ៧-២ ម្ដងរួចមកហើយ។

ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតE កាន់តែទាក់ទាញសម្រាប់អ្នកគាំទ្រ ក្រោយឆ្លងកាត់ ៤ប្រកួតដូចគ្នា ក្រុមនីមួយៗ កំពុងមានពិន្ទុប្រកៀកប្រកិតគ្នា ក្នុងនោះសមាគមបាល់ទាត់ខេត្តព្រះសីហនុ និងខេត្តកោះកុង ឈរលេខ១ និងលេខ២ មាន ៦ពិន្ទុស្មើគ្នា គ្រាដែលមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ឈរលេខ៣ មាន ៤ពិន្ទុ និងសមាគមកីឡាបាល់ទាត់ខេត្តកែប ឈរលេខ៤ មាន ៣ពិន្ទុ។

នៅថ្ងៃទី២២ ខែកញ្ញានេះ ខេត្តកំពត នឹងត្រូវបើកទ្វារផ្ទះទទួលខេត្តកោះកុងវិញម្ដង ក្រោយរងបរាជ័យក្រៅដី ១-០ កាលពីជើងទី១ គ្រាដែលនៅថ្ងៃទី២៣ ខែកញ្ញា ខេត្តព្រះសីហនុ ត្រូវជួបក្រុមភ្ញៀវខេត្តកែប បន្ទាប់ពីប្រកួតស្មើគ្នា ៣-៣ កាលពីជើងទី១។ ការប្រកួតនេះ ក្រុមនីមួយៗ សុទ្ធតែត្រូវការជ័យជម្នះ ព្រោះបេក្ខភាពទាំង ៤ សុទ្ធតែនៅសល់ឱកាសប្រជែងកៅអីវគ្គបន្ដ។ ប៉ុន្ដែករណីបើខេត្តកោះកុង និងខេត្តព្រះសីហនុ ទទួលបានជ័យជម្នះ នោះឱកាសឡើងវគ្គបន្ដនឹងបានទៅក្រុមទាំងពីរ ហើយខេត្តកំពត និងខេត្តកែប នឹងត្រូវបាត់បង់ឱកាសដោយស្វ័យប្រវត្តិតែម្ដង៕ អត្ថបទ លី ឈុនឡា




 

 

 

 


 

អត្ថបទដែលទាក់ទង

ប្រតិភូកីឡាបាល់ទាត់លើតុកម្ពុជាត្រឡប់មកដល់មាតុប្រទេសកម្ពុជាវិញជាមួយមោទនភាពក្រោយបញ្ចប់វិញ្ញាសារបស់ខ្លួន
2026/09/22 11:36:20 am        1
ស្វាយរៀងត្រូវធ្វើការធ្ងន់ ខណៈជំនួបពូលE កាន់តែកក្រើកក្នុងពានសម្ដេចតេជោ-ថ្នាក់ខេត្ត សប្ដាហ៍នេះ
2026/09/22 10:54:09 am        1
លីគកំពូលកម្ពុជា កាន់តែជក់ចិត្ត ក្រោយចប់សប្ដាហ៍ទី៣ ខណៈមាន ៤ក្រុមមិនទាន់ចាញ់
2026/09/21 12:03:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការ​ប្រើយន្តការផ្សះផ្សានៃ UNCLOS ដើម្បី​សម្រេច​ឱ្យ​បាន​ដំណោះ​ស្រាយ​ផ្តល់​ផល​ដល់​ពលរដ្ឋ​ប្រទេស​ទាំង​​ពីរ

2026/09/22 12:20:40 pm
​កម្ពុជាស្នើនគរបាលព្រហ្មទណ្ឌអន្តរជាតិតាមចាប់មេក្លោង Online scams ពីររូបដែលរត់គេចពីតំបន់ព្រំដែនជ្រៃធំ សង្ស័យចាកចេញពីកម្ពុជា
2026/09/22 12:06:52 pm
​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃព្រីតថេន នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បី​ចូល​រួម​ពិភាក្សា​ប្រយុទ្ធ​ប្រឆាំង ​Online Scams ការក្លែងបន្លំ និង​ឧក្រិដ្ឋ​កម្ម​​ឆ្លង​ដែន
2026/09/22 12:02:42 pm
​សមាគមសហគ្រិនស្ត្រីកម្ពុជា បើកការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦
2026/09/22 11:44:59 am
​ប្រតិភូកីឡាបាល់ទាត់លើតុកម្ពុជាត្រឡប់មកដល់មាតុប្រទេសកម្ពុជាវិញជាមួយមោទនភាពក្រោយបញ្ចប់វិញ្ញាសារបស់ខ្លួន
2026/09/22 11:36:20 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/22 02:39:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/22 10:29:41 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm