រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ ខណៈ​កងទ័ព និងព្រះសង្ឃថៃ​បន្ត​ដំឡើង​រូបចម្លាក់​ព្រះពុទ្ធ​មួយ​អង្គ​ក្នុង​ភូមិ​សាស្ត្រ​ភ្នំ​បេង ​ក្នុង​ស្រុក​អន្លង់វែង

2026/09/22 12:47:16 pm        173

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបន្តធ្វើ​ការ​តវ៉ា​ជា​ផ្លូវ​ការ​យ៉ាង​ខ្លាំង​បន្ថែម​ទៀតចំពោះការបន្តរំលោភបំពានជា បន្តបន្ទាប់របស់ថៃ មកលើអធិបតេយ្យ និង​បូរណ​ភាព​ទឹកដីរបស់កម្ពុជា តាមបណ្តោយព្រំដែន។

រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបាន​ធ្វើ​សកម្ម​ភាព​ឈូសឆា​យ​ដី កងកម្លាំងប្រដាប់អាវុធថៃ អម ដោយព្រះសង្ឃថៃ បានដំឡើងរូបចម្លាក់​ព្រះពុទ្ធ​មួយ​អង្គ ​ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅចន្លោះបង្គោលព្រំដែនលេខ២ និង​លេខ​៣។​ នេះគឺជាករណីមួយទៀតនៃការដែលប្រទេសថៃបន្តប្រើប្រាស់ សំណង់ និងនិមិត្ត​រូប​សាសនា ​ដើម្បីពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។

រាជរដ្ឋាភិបាលកម្ពុជា តវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពខាងលើ ដែលជាការ​បំពាន​យ៉ាង​ច្បាស់​លើ​អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយ​ផែន​ទី​ខ្នាត ​១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុ​លោម​តាម​អនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសកម្មភាពនេះក៏រំលោភផងដែរលើមាត្រា៥ នៃអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នារវាងរាជរដ្ឋា ភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃ​ព្រះរាជា​ណា​ចក្រ​ថៃ ​ស្តីពីការវាស់វែង និងខណ្ឌសីមា ព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២០០០ និង ចំណុចទី១ (វិធានការកាត់ បន្ថយភាពតានតឹង) នៃសេចក្តី​ប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥​។

តាមរយៈសេចក្ដីថ្លែងការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាមិន​ទទួល​ស្គាល់​ជា​ដាច់​ខាត​នូវខ្សែបន្ទាប់ព្រំដែនឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយ​​សកម្មភាពដែលបានរៀបរាប់ខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហរ​របស់​កម្ពុជា​ទាក់​ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

រាជរដ្ឋាភិបាល​កម្ពុជា ទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់​រាល់សកម្មភាពជាឯកតោភាគី ហើយត្រូវធ្វើការដើម្បីបន្ធូរបន្ថយភាពតានតឹង លើក​កម្ពស់​ទំនុក​ចិត្ត​គ្នា ទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អ តាមបណ្តោយ​ព្រំដែន​រវាង​ប្រទេសទាំងពីរ។

កម្ពុជានៅតែ​ប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេស ជិត​ខាង​ទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រម​ព្រៀង​ទ្វេ​ភាគី​ដែល​មាន​ស្រាប់ ​ព្រមទាំង ប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់​ព្រំដែន​មិន​ត្រូវ​ផ្លាស់​ប្តូរ​ដោយ​កម្លាំងនោះឡើយ៕

អត្ថបទដែលទាក់ទង

ប្រធានអង្គភាពអ្នកនាំពាក្យ៖ អ្នកនាំពាក្យ នាំការពិតទៅកាន់ប្រជាពលរដ្ឋ ដើម្បីការពារសមិទ្ធផលរាជរដ្ឋាភិបាល
2026/09/22 02:04:01 pm        1
ទិវាវប្បធម៌ឡាវនៅកម្ពុជា ឆ្នាំ២០២៦ ត្រូវបានបើកជាផ្លូវការដើម្បីអបអរខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ
2026/09/22 01:54:21 pm        1
ក្រសួងមុខងារសាធារណៈ គាំទ្រមណ្ឌលសុខភាពលើការពង្រីកសេវាវាស់ចែកវ៉ែនតាជូនពលរដ្ឋ
2026/09/22 12:56:32 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានអង្គភាពអ្នកនាំពាក្យ៖ អ្នកនាំពាក្យ នាំការពិតទៅកាន់ប្រជាពលរដ្ឋ ដើម្បីការពារសមិទ្ធផលរាជរដ្ឋាភិបាល

2026/09/22 02:04:01 pm
​ទិវាវប្បធម៌ឡាវនៅកម្ពុជា ឆ្នាំ២០២៦ ត្រូវបានបើកជាផ្លូវការដើម្បីអបអរខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ
2026/09/22 01:54:21 pm
​ក្រសួងមុខងារសាធារណៈ គាំទ្រមណ្ឌលសុខភាពលើការពង្រីកសេវាវាស់ចែកវ៉ែនតាជូនពលរដ្ឋ
2026/09/22 12:56:32 pm
​រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ ខណៈ​កងទ័ព និងព្រះសង្ឃថៃ​បន្ត​ដំឡើង​រូបចម្លាក់​ព្រះពុទ្ធ​មួយ​អង្គ​ក្នុង​ភូមិ​សាស្ត្រ​ភ្នំ​បេង ​ក្នុង​ស្រុក​អន្លង់វែង
2026/09/22 12:47:16 pm
​កូរ៉េខាងត្បូងជំរុញឱ្យអាមេរិកបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង ដើម្បីឱ្យទីក្រុងព្យុងយ៉ាងផ្អាកកម្មវិធីនុយក្លេអ៊ែរ
2026/09/22 12:44:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/22 02:39:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/22 10:29:41 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm