Luis de la Fuente បន្តកិច្ចសន្យាថ្មីដឹកនាំអេស្ប៉ាញដល់ឆ្នាំ ២០៣២

2026/09/22 03:20:12 pm        102

នៅពេលលោក Luis de La Fuente ទទួលបានតំណែងដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ លោកជាមនុស្សស្ងៀមស្ងាត់ម្នាក់ បន្ទាប់ពីក្រុមជម្រើសជាតិអេស្ប៉ាញរង្គោះរង្គើរក្រោយការចាកចេញរបស់ Luis Enrique។ អ្នកគាំទ្រភាគច្រើនមិនស្គាល់លោក De la Fuente ទេ ហើយគ្រប់គ្នាបានស្រាវជ្រាវតាម Google ដើម្បីចង់ដឹងព័ត៌មានអាជីពរបស់លោក។

ក្រោយមក អេស្ប៉ាញឈ្នះពាន ៣ ពីការដឹកនាំត្រឹម ៥០ ប្រកួត និងចុងក្រោយឈ្នះជើងឯកពិភពលោក ធ្វើឱ្យចម្លើយមានតែមួយគត់សម្រាប់លោក Luis de la Fuente គឺជាបុរសត្រឹមត្រូវបំផុតក្នុងការដឹកនាំក្រុមជម្រើសជាតិបច្ចុប្បន្ន និងទៅអនាគត។

លោក Luis de la Fuente នៅពេលនេះបានសម្រេចបន្តកិច្ចសន្យារហូតដល់ឆ្នាំ ២០៣២ បន្ទាប់ពីដឹកនាំក្រុមឈ្នះពានធំៗពីរជាប់គ្នា។

ចាប់តាំងពីកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិធំ លោក De la Fuente បានដឹកនាំអេស្ប៉ាញឈ្នះពានរង្វាន់ UEFA Nations League ឆ្នាំ២០២៣, ពាន European Championship ឆ្នាំ២០២៤ និងពាន World Cup ឆ្នាំ២០២៦។ ពានតែមួយគត់ដែលអេស្ប៉ាញមិនអាចឈ្នះក្នុងអំឡុងពេលនេះ គឺ Nations League ឆ្នាំ២០២៥ បន្ទាប់ពីពួកគេចាញ់ព័រទុយហ្គាល់ក្នុងការទាត់បាល់កាត់សេចក្តីពីចម្ងាយ ១១ ម៉ែត្រ។

ក្រោមការដឹកនាំរបស់ De la Fuente អេស្ប៉ាញក៏កំពុងកាន់កាប់កំណត់ត្រាមិនចាញ់យូរបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិរបស់ខ្លួន ដោយមិនទាន់ចាញ់ ៣៨ ប្រកួតជាប់គ្នា។

De la Fuente បានក្លាយជាគ្រូបង្វឹកដែលមានការទទួលស្គាល់យ៉ាងខ្លាំង បន្ទាប់ពីដំបូងឡើយរូបលោកមិនសូវមានឈ្មោះល្បីនៅក្នុងពិភពបាល់ទាត់។ លោកធ្លាប់ជាខ្សែការពារដែលខិតខំប្រឹងប្រែងលេងឱ្យ Athletic Bilbao មុនពេលចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅក្រៅការចាប់អារម្មណ៍ពីពិភពបាល់ទាត់ក្លិប។ លោកបានចូលធ្វើការជាមួយសហព័ន្ធបាល់ទាត់អេស្ប៉ាញក្នុងឆ្នាំ២០១៣ ហើយបានឡើងតាមជំហានក្នុងប្រព័ន្ធក្រុមយុវជនរបស់អេស្ប៉ាញ។

បទពិសោធន៍ពីក្រុមយុវជននេះបានក្លាយជាចំណុចសំខាន់សម្រាប់ De la Fuente ព្រោះលោកបានធ្វើការជាមួយកីឡាករជាច្រើនដែលក្រោយមកក្លាយជាសមាជិកសំខាន់នៃក្រុមជម្រើសជាតិធំ។

Rodri, Unai Simon និង Mikel Merino សុទ្ធតែធ្លាប់ស្ថិតក្នុងក្រុមអេស្ប៉ាញដែលលោក De la Fuente ដឹកនាំឈ្នះជើងឯកអឺរ៉ុបអាយុក្រោម ១៩ ឆ្នាំក្នុងឆ្នាំ២០១៥។ បន្ទាប់មក Merino, Mikel Oyarzabal, Dani Olmo និង Fabian Ruiz ក៏បានទទួលជោគជ័យជាមួយលោកនៅក្រុមអាយុក្រោម ២១ ឆ្នាំ ខណៈ Pedri, Zubimendi និង Cucurella ជាសមាជិកនៃក្រុមអេស្ប៉ាញដែលឈ្នះមេដាយប្រាក់នៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

Luis de la Fuente បន្តកិច្ចសន្យាថ្មីដឹកនាំអេស្ប៉ាញដល់ឆ្នាំ ២០៣២
2026/09/22 03:20:12 pm        1
កម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
2026/09/22 03:09:02 pm        1
នាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍​វាយកូនគោល​លំដាប់​ពិភពលោក​នៅ​កម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
2026/09/22 02:11:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម

2026/09/22 04:56:07 pm
​លោក Trump ដាណឺម៉ាក និងកោះ​ Greenland នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់ភាពតានតឹងនៅអាក់ទិក
2026/09/22 04:48:23 pm
​វិស័យឯកជនរួមគ្នារៀបចំវេទិកាឧស្សាហកម្ម និងពិព័រណ៍ការងារ ផ្ដល់ឱកាសសម្រាប់អ្នកពុំទាន់មានការងារធ្វើ
2026/09/22 04:29:28 pm
​អាមេរិក និងអ៊ីតាលី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីធនធាន​រ៉ែសំខាន់ៗ នៅទីក្រុងញូវយ៉ក
2026/09/22 04:23:36 pm
​លោក Zelenskyy កំណត់​លក្ខខណ្ឌ ដើម្បី​បញ្ឈប់ការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់​រុស្ស៊ី
2026/09/22 04:21:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/22 02:39:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/22 10:29:41 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm