សមត្ថកិច្ចខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យ Online Scams ក្នុងក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ១៤នាក់

2026/09/22 03:43:22 pm        170

ស្វាយរៀង៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ស្រេង ហួត ស្នងការ​រង​នគរបាល​ខេត្ត​បានដឹកនាំកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការ​ជា​មួយ​គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដឹកនាំដោយលោក ម៉ែន អេង អភិបាលរង​ខេត្ត​ស្វាយរៀង ​និងលោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះធ្វើ​ការ​ស្រាវ​ជ្រាវ​បង្ក្រាប​ទីតាំង​លួច​លាក់​ប្រព្រឹត្តបទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅចំណុចវីឡាជួល ស្ថិតនៅភូមិតាពៅ សង្កាត់​បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ១៤នាក់ ស្រី ០៦នាក់ (ជា​ជន​ជាតិ​វៀតណាម) ដកហូតវត្ថុតាងរួមមាន កំព្យូទ័រលើតុ All-In-One ,ធុងCPU , ម៉ូនីទ័រ, ទូរ​ស័ព្ទដៃ និងសម្ភារប្រើប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ បញ្ចូន​មក​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​ប​ច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រី​ឯ​ទីតាំង​ប្រព្រឹត្ត​បទល្មើស ក្រុមការងារបានបិទស៊ីល ទីតាំងបណ្ដោះអាសន្ន។

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម
2026/09/22 04:56:07 pm        1
វិស័យឯកជនរួមគ្នារៀបចំវេទិកាឧស្សាហកម្ម និងពិព័រណ៍ការងារ ផ្ដល់ឱកាសសម្រាប់អ្នកពុំទាន់មានការងារធ្វើ
2026/09/22 04:29:28 pm        1
កម្ពុជា រៀបចំកិច្ចប្រជុំបណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ាន (NADI) ផ្តោតលើការពង្រឹងមជ្ឈភាពអាស៊ាន និងការគោរពច្បាប់អន្តរជាតិ
2026/09/22 04:17:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ERDOGAN ស្នើឲ្យលុបចោលអំណាចវេតូរបស់ក្រុមប្រឹក្សាសន្តិសុខ UN

2026/09/22 04:59:42 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម
2026/09/22 04:56:07 pm
​លោក Trump ដាណឺម៉ាក និងកោះ​ Greenland នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់ភាពតានតឹងនៅអាក់ទិក
2026/09/22 04:48:23 pm
​វិស័យឯកជនរួមគ្នារៀបចំវេទិកាឧស្សាហកម្ម និងពិព័រណ៍ការងារ ផ្ដល់ឱកាសសម្រាប់អ្នកពុំទាន់មានការងារធ្វើ
2026/09/22 04:29:28 pm
​អាមេរិក និងអ៊ីតាលី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីធនធាន​រ៉ែសំខាន់ៗ នៅទីក្រុងញូវយ៉ក
2026/09/22 04:23:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/22 02:39:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/22 10:29:41 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm