អន្ដរជាតិ៖ អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាតាល្លង់ទិកខាងជើង ឬហៅថាសម្ព័ន្ធយោធាណាតូ លោក ហ្សង់ ស្តូលថេនប៊ើក (Jens Stoltenberg) បាននិយាយថា លោក មានទំនុកចិត្តថា ដំណើរការចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត អាចត្រូវបានពន្លឿន តែលោកមិនរំពឹងថាប្រទេសទួរគីនឹងគាំទ្រដំណើរការនេះទេ។
លោក ស្តូលថេនប៊ើក ថ្លែងនៅទីក្រុងប៊ែរឡាំងថា នៅពេលដែលសម្ព័ន្ធមិត្តលើកឡើងពីការព្រួយបារម្ភ យើងបានបង្ហាញឱ្យឃើញក្នុងរយៈពេលជាច្រើនទសវត្សរ៍នៅក្នុងអង្គការណាតូ ថាយើងអាចអង្គុយ ហើយបន្ទាប់មកស្វែងរកមតិរួម ស្វែងរកវិធីដើម្បីព្រមព្រៀង និងបន្តដំណើរទៅមុខ៕

