ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាមិនមែនជាប្រភពដើម​នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ

2026/09/23 09:44:20 am        178

ឯកឧត្តម សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ជាក់ថា ប្រទេស កម្ពុជា​មិន​មែន​ជា​ប្រភព​ដើម​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យានោះទេ។ ប៉ុន្តែប្រទេសកម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​គោល​ដៅមួ​យក្នុ​ង​ចំណោម​ប្រទេសផ្សេងទៀតក្នុងការប្រព្រឹត្តសកម្មភាពឆបោក។ បណ្តា​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ដែល​ជា​ជន​បរទេស​បា​ន​ប្រើ​ប្រាស់​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ជា​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ទៅ​លើ​ជន​រង​គ្រោះនៅក្រៅប្រទេសរួមទាំងប្រជាជនកម្ពុជាផងដែរ។

ការបញ្ជាក់នេះនៅក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទរួមគ្នាឆ្ពោះទៅកាន់កាត់ផ្តាច់ច្រវ៉ាក់ ណិង​បញ្ចប់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ​នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានបន្តថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬការក្លែងបន្លំតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាទម្រ​ង់ថ្មីមួយនៃបទល្មើសឆបោកដោយត្រូវបានប្រព្រឹត្តតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាមានផលប៉ះពាល់ធ្ងន់ធ្ងរ មានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅលើសកលលោក។ បទល្មើសនេះត្រូវបានប្រព្រឹត្តក្នុងទម្រង់ជាឧក្រិដ្ឋកម្មឆ្លងដែន ឬដោយមានបណ្តាញក្រុមឧក្រិដ្ឋជនដែលមានអអ្គការចាត់តាំង ហើយជនល្មើសប្រើប្រាស់ទីតាំងប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសណាមួយដើម្បីធ្វើការឆបោក ឬនៅតាមបណ្តាប្រទេសផ្សេងទៀត។ ប្រទេសកម្ពជាមិនមែនជាប្រភពដើមនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ ប៉ុន្តែប្រទេសកម្ពជាត្រូវបានជ្រើសរើសជាគោលដៅមួយក្នុងចំណោមប្រេសផ្សេងទៀតក្នុងការប្រព្រឹត្តសកម្មភាពឆបោក។ បណ្តាឧក្រិដ្ឋកម្មឆ្លងដែនដែលជាជនបរទេសបានប្រើប្រាស់ទឹកដីកម្ពុជាដើម្បីធ្វើជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅលើជនរងគ្រោះនៅក្រៅប្រទេសរួមទាំងប្រជាជនកម្ពុជាផងដែរ។ ផលប៉ះពាល់អវិជ្ជមានបានកើតឡើងលើគ្រប់វិស័យទាំងលើផ្នែកសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ វិស័យទេសចរណ៍ ការវិនិយោគ និងសេដ្ឋកិច្ចទាំងមូល ព្រមទាំងកេរ្តិ៍ឈ្មោះមុខមាត់ សេចក្តីថ្លៃថ្នូររបស់កម្ពុជាលើឆាកអន្តរជាតិ។គោលដៅប្រព្រឹត្តប្រតិបត្តិការឆបោកតាមបច្ចេកវិទ្យាមកពីទីកន្លែងផ្សេងៗគ្នា ផលប៉ះពាល់ទាំងអស់នេះត្រូវបានធ្លាក់មកលើប្រទេសកម្ពុជាដែលជាប្រទេសរងគ្រោះ។

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើមគំនិតដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះនិងម្ចាស់ការក្នុងការរៀបចំសន្និសីទអន្តរជាតិនេះ ដោយមាន ការចូលរួមសហការគាំទ្រពីអង្គការអន្តរជាតិជាដៃគូ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត ឆន្ទៈនយោបាយរបស់ រាជរដ្ឋាភិបាល និងលទ្ធផលនៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគ្មានការ លើកលែង និងមិនរាថយ ព្រមទាំងការបើកចំហរកិច្ចសហប្រតិបត្តិការអន្តរជាតិ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជួបជាមួយ លោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
2026/09/23 11:20:03 am        1
នៅចំពោះមុខបណ្តាប្រទេស និងអង្គការ​អន្តរជាតិ​ជា​ច្រើន​ សម្តេចធិបតី​បញ្ជាក់ថា កម្ពុជា​មិន​មែន​ជា​ទី​ជម្រកសុវត្ថិភាព សម្រាប់ជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ
2026/09/23 11:11:41 am        1
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើក សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/09/23 10:21:53 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump បញ្ជាក់ពីការចរចាដ៏ល្អជាមួយគណៈប្រតិភូអ៊ីរ៉ង់នៅ UN ទោះសង្គ្រាមក្នុងតំបន់បន្តកើនឡើងក៏ដោយ

2026/09/23 11:27:28 am
​ឯកអគ្គរដ្ឋទូតចិនប្រចាំអាមេរិកព្រមានពី «បន្ទាត់ក្រហម» មុនជំនួបរវាងលោក Trump និងលោក Xi
2026/09/23 11:26:42 am
​ប្រធានាធិបតីចិន ត្រូវគេរំពឹងថានឹងជំរុញលោក ត្រាំ ឈប់លក់អាវុធឱ្យកោះតៃវ៉ាន់ ក្រោមកិច្ចព្រមព្រៀងឆ្នាំ ១៩៨២
2026/09/23 11:22:48 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជួបជាមួយ លោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
2026/09/23 11:20:03 am
​នៅចំពោះមុខបណ្តាប្រទេស និងអង្គការ​អន្តរជាតិ​ជា​ច្រើន​ សម្តេចធិបតី​បញ្ជាក់ថា កម្ពុជា​មិន​មែន​ជា​ទី​ជម្រកសុវត្ថិភាព សម្រាប់ជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ
2026/09/23 11:11:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/22 02:39:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/22 10:29:41 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm