សម្ដេចធិបតី៖ កម្ពុជាមិនអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញបំផ្លាញវឌ្ឍនភាពជាតិ និងជីវភាពរបស់ពលរដ្ឋកម្ពុជា​ឡើយ

2026/09/23 11:58:53 am        104

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ កម្ពុជានឹងមិនអនុញ្ញាតឱ្យបណ្ដាញឧក្រិដ្ឋជន ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមកបំផ្លាញវឌ្ឍនភាពរបស់ប្រទេស និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង ១៧លាននាក់នោះឡើយ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ជំហរបែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅរាជធានីភ្នំពេញ, នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។

សម្តេចធិបតីបានថ្លែងថា បុព្វបុរសខ្មែរបានកសាងប្រាសាទអង្គរវត្តដ៏អស្ចារ្យ និងបានបន្សល់ទុកនូវអរិយធម៌ដ៏ល្បីល្បាញសម្រាប់មនុស្សជាតិ ដែលមានភាពអស្ចារ្យ និងកេរដំណែលស្ថិតស្ថេរ។ ក្នុងនាមជាអ្នកបន្តជំនាន់ យើងមានទំនួលខុសត្រូវដ៏ឧត្តុង្គឧត្តមក្នុងការការពារកិត្តិយសរបស់កម្ពុជា និងធានាថាប្រទេសកម្ពុជា បន្តត្រូវបានគេស្គាល់ថា ជាប្រទេសដែលមានបេតិកភណ្ឌ ភាពធន់ សន្តិភាព និងវឌ្ឍនភាព។ សម្តេចធិបតី បានរំឭកថា គោលនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ១៩៩៨ បានបញ្ចប់ជម្លោះផ្ទៃក្នុង និងភាពចលាចលក្នុងសង្គមអស់រយៈពេលកន្លះសហវត្សរ៍។ ក្នុងរយៈពេល ២៧ឆ្នាំកន្លងមកនេះកម្ពុជាបានកសាងសង្គមមួយដែលរីកចម្រើនលើមូលដ្ឋាននៃសន្តិភាព និងស្ថិរភាព។ កម្ពុជាបានសម្រេចវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការកសាងស្ថាប័ន ដោយបានកែលម្អជីវភាពរស់នៅរបស់ប្រជាជនយើងជាបន្តបន្ទាប់។

សម្ដេចធិបតី បានបញ្ជាក់ជំហរច្បាស់លាស់នៅក្នុងសន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)ថា កម្ពុជានឹងមិនក្លាយជាជម្រកសុវត្ថិភាពសម្រាប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។ សម្ដេចចាត់ទុក ឧក្រិដ្ឋកម្មឆ្លងដែននេះគឺជាបាតុភូតថ្មីមួយក្រោយជំងឺកូវីដ-១៩ ដែលមានលក្ខណៈខុសប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់កម្ពុជា។

សម្ដេចធិបតី បានបញ្ជាក់ថា កម្ពុជានឹងមិនអនុញ្ញាតឱ្យបណ្ដាញឧក្រិដ្ឋជន ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមកបំផ្លាញវឌ្ឍនភាពរបស់ប្រទេស និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាង ១៧លាននាក់នោះឡើយ។

 

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ បញ្ហាឆបោកតាមអនឡាញមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍ប្រឆាំងនឹងប្រទេសមួយទៀតទេ
2026/09/23 12:12:07 pm        1
សម្ដេចធិបតី៖ កម្ពុជាមិនអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញបំផ្លាញវឌ្ឍនភាពជាតិ និងជីវភាពរបស់ពលរដ្ឋកម្ពុជា​ឡើយ
2026/09/23 11:58:53 am        1
សម្ដេចធិបតី ស្នើចំនួន៥ចំណុច សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែរឹងមាំដើម្បីប្រយុទ្ធប្រឆាំងឆបោកតាមអនឡាញ
2026/09/23 11:57:40 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកតវ៉ាវ៉េណេស៊ុយអេឡានិយាយថា លោកស្រី Delcy Rodriguez មិនតំណាងឱ្យពួកគេទេ

2026/09/23 12:50:18 pm
​ជើងហោះហើរអ៊ីរ៉ង់ទៅទីក្រុង Baghdad និង Muscat ត្រូវបានលុបចោលមុនការដាក់ទណ្ឌកម្មរបស់អាមេរិកចូលជាធរមាន
2026/09/23 12:49:43 pm
​ជំនួបរវាងអាមេរិក និងអ៊ីរ៉ង់នៅញូវយ៉ក គ្មានលទ្ធផលវិជ្ជមាន ឬការទម្លាយភាពទាល់ច្រកណាមួយឡើយ
2026/09/23 12:47:53 pm
​លោកTrump ចុះកិច្ចព្រមព្រៀងសន្តិសុខតំបន់អាកទិកដ៏សំខាន់ជាមួយប្រទេសដាណឺម៉ាក និងដែនដី Greenland
2026/09/23 12:38:44 pm
​សម្ដេចធិបតី៖ បញ្ហាឆបោកតាមអនឡាញមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍ប្រឆាំងនឹងប្រទេសមួយទៀតទេ
2026/09/23 12:12:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/22 02:39:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/22 10:29:41 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm