រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការក្រសួងមហាផ្ទៃព្រីតថេន បានប្តេជ្ញាចិត្តសហការជាមួយកម្ពុជាក្នុងការបំបែកបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន

2026/09/23 01:26:24 pm        121

ភ្នំពេញ៖ លោក Lord Hanson រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់ព្រីតថេន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបង្ហាញពីការប្តេជ្ញាចិត្តសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ដើម្បីបំបែកបណ្តាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងដែន បង្កកទ្រព្យសម្បត្តិដែលទទួលបានដោយខុសច្បាប់ និងពង្រឹងការការពារជនរងគ្រោះ។

លោកលើកឡើងដូចនេះ ក្នុងអំឡុងពេលចូលរួមក្នុង​សន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) នៅថ្ងៃព្រឹកទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិនៅកម្រិតរដ្ឋាភិបាលគឺមានសារៈសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្មសកល ដែលកេងប្រវ័ញ្ចលើបុគ្គលនានា និងគំរាមកំហែងដល់សន្តិសុខជាតិ។

ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់កម្ពុជា Lord Hanson បានចូលរួមជាមួយដៃគូអន្តរជាតិនានា ក្នុងសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ថ្មីរវាងព្រីតថេន និងកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រឈមមុខនឹងការគំរាមកំហែងសកលដែលកំពុងកើនឡើងនេះ។

លោកក៏នឹងជួបពិភាក្សាជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអ្នកសារព័ត៌មាន ដើម្បីស្វែងយល់បន្ថែមអំពីការវិវត្តនៃបញ្ហានេះនៅកម្ពុជា ហើយការកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាពិតជាមានសារៈសំខាន់។ តាមរយៈការប្រមូលផ្ដុំដៃគូអន្តរជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការ កម្ពុជាកំពុងរួមចំណែកដោះស្រាយបញ្ហាឧក្រិដ្ឋកម្មដែលកំពុងរីកលូតលាស់លឿនបំផុតមួយនៅលើពិភពលោក។ ការរួមគ្នាព្រីតថេន និងកម្ពុជា អាចរំខានដំណើរការ និងបង្ក្រាបបណ្ដាញឧក្រិដ្ឋជន ការពារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ៕ អត្ថបទ៖ ធូ វិរៈ

 

អត្ថបទដែលទាក់ទង

INTERPOL បង្ហាញជំហររីករាយសហការជាមួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអន​ឡាញ
2026/09/23 02:27:03 pm        1
រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការក្រសួងមហាផ្ទៃព្រីតថេន បានប្តេជ្ញាចិត្តសហការជាមួយកម្ពុជាក្នុងការបំបែកបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន
2026/09/23 01:26:24 pm        1
INTERPOL កត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកម្ចាត់ Online Scam
2026/09/23 01:20:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​INTERPOL បង្ហាញជំហររីករាយសហការជាមួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអន​ឡាញ

2026/09/23 02:27:03 pm
​រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការក្រសួងមហាផ្ទៃព្រីតថេន បានប្តេជ្ញាចិត្តសហការជាមួយកម្ពុជាក្នុងការបំបែកបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន
2026/09/23 01:26:24 pm
​INTERPOL កត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកម្ចាត់ Online Scam
2026/09/23 01:20:21 pm
​អ្នកតវ៉ាវ៉េណេស៊ុយអេឡានិយាយថា លោកស្រី Delcy Rodriguez មិនតំណាងឱ្យពួកគេទេ
2026/09/23 12:50:18 pm
​ជើងហោះហើរអ៊ីរ៉ង់ទៅទីក្រុង Baghdad និង Muscat ត្រូវបានលុបចោលមុនការដាក់ទណ្ឌកម្មរបស់អាមេរិកចូលជាធរមាន
2026/09/23 12:49:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/22 02:39:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/22 10:29:41 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm