អន្ដរជាតិ៖ អ៊ុយក្រែនបានទទួលជោគជ័យជាបន្តបន្ទាប់ចាប់តាំងពីរុស្ស៊ីបានវាយលុកកាលពីថ្ងៃទី ២៤ ខែកុម្ភៈដោយបង្ខំឲ្យមេបញ្ជាការរបស់រុស្ស៊ីបោះបង់ចោលការរុលទៅមុខក្នុងការដណ្ដើមយករដ្ឋធានី Kyiv មុនពេលវាយបណ្ដេញកងទ័ពរុស្ស៊ីយ៉ាងឆាប់រហ័សចេញពីទីក្រុង Kharkiv ដែលជាទីក្រុងធំបំផុតទីពីររបស់អ៊ុយក្រែន។
ការលុកលុយរបស់ទីក្រុងម៉ូស្គូ ដែលខ្លួនហៅថាជា "ប្រតិបត្តិការសឹកពិសេស" ដើម្បីរំសាយអាវុធអ៊ុយក្រែន និងការពារវាពីពួកហ្វាស៊ីសនិយម បានធ្វើឲ្យរង្គោះរង្គើដល់សន្តិសុខអឺរ៉ុប ហើយទីក្រុងគីវ និងសម្ព័ន្ធមិត្តលោកខាងលិចបាននិយាយថា ការអះអាងអំពីបញ្ហាហ្វាស៊ីសនិយម គឺជាលេសគ្មានមូលដ្ឋានរបស់រុស្ស៊ី ដើម្បីឆ្លៀតឱកាសចូលលុកលុយប្រទេសដែលពុំបានបង្កហេតុណាមួយទាល់តែសោះ៕

