អាស៊ី​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ថ្វីត្បិតតែ​អឺរ៉ុប​គ្មាន​ទំនុក​ចិត្ត​

2021/04/27 09:59:58 am        132

​អា​ស៊ី៖ បណ្ដា​ប្រទេស​ជាច្រើន​នៅ​អាស៊ី កំពុង​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ​របស់​ក្រុមហ៊ុន AstraZeneca ​ក្រោយ​ទំនុក​ចិត្ត​លើ​សុវត្ថិភាព​របស់​វា ​រង​ភាព​រង្គោះរង្គើបន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ថា ការ​ចាក់​វ៉ាក់សាំង​មួយ​នេះ​ បណ្ដាល​ឲ្យ​មាន​ឈាម​កក​ដ៏​កម្រ​មួយ​នៅ​អឺរ៉ុប ​កាលពី​ដើម​ខែ​កន្លងទៅ។​

​បន្ទាប់ពី​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​មួយ​រយៈ​ពេល​ខ្លី ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប​បាន​ចាប់ផ្ដើម​ ប្រើ​ប្រាស់​វ៉ាក់សាំង​នៅ​ក្នុង​កម្មវិធី​បង្ការ​របស់​ពួកគេ​ឡើងវិញ ក្រោយ​ក្រុម​និយ័ត​ករ​ក្នុង​តំបន់​និយាយ​ថា វា​មាន​សុវត្ថិភាព ស្រប​ពេល​ដែល​មេដឹកនាំ​ប្រទេស​ជា​ច្រើន​ នៅ​ក្នុង​ប្លុក​មួយ​នេះ ទទួល​ការ​ចាក់​វ៉ាក់សាំង​ផង​ដែរ ដើម្បី​បង្កើន​ទំនុក​ចិត្ត​លើ​វា​។​ ​គួរ​ឲ្យ​ដឹង​ថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អង់គ្លេស AstraZeneca ស្ថិតនៅ​ក្នុងចំណោម​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ​ដំបូង​គេ និង​មាន​តម្លៃ​ថោក​ជាងគេ​បំផុត ត្រូវ​បាន​ផលិត​ឡើង និង​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ទំហំ​ដ៏​ច្រើន ហើយ​វា​នឹង​ក្លាយ​ជា​វ៉ាក់សាំង​ទ្រទ្រង់​ដ៏​សំខាន់​មួយ​ នៅ​ក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​នៅ​តាម​បណ្ដា​ប្រ​ទេស​កំពុង​អភិវឌ្ឍន៍ នៅ​លើ​ពិភពលោក។​

​ប៉ុន្តែ​ការ​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​មួយ​នេះ មួយ​រយៈ​ពេល​ខ្លីបង្ក​ឲ្យ​មាន​ក្តី​កង្វល់ និង​ពន្យឺត​ដល់​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​សកល នឹង​ការ​រីក​រាលដាល​ឆ្លង​ជំងឺ COVID-19 ស្រប​ពេល​ដែល​ករណី​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ បន្ត​ហក់​ឡើង​ខ្ពស់​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ធ្វើ​ឲ្យ​បាក់​ស្រុត​ប្រព័ន្ធ​ថែ​ទាំង​សុខភាព និង​ធ្លាក់​សេដ្ឋកិច្ច។ ​​នាយករដ្ឋមន្ត្រី​កោះតៃវ៉ាន់ លោក​ ស៊ូ សេង​ឆាង បាន​និយាយ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​ទើបតែ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca​។ លោក​គ្មាន​ការឈឺចាប់​នោះ​ទេ​ត្រង់​កន្លែង​ចាក់ ហើយ​លោក​ក៏​គ្មាន​ការឈឺចាប់​ក្នុង​រាងកាយ​អ្វី​នោះ​ដែរ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm