អន្ដរជាតិ៖ ក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco របស់អារ៉ាប៊ីសាអូឌីត បានបង្ហោះតារាងប្រាក់ចំណូលខ្ពស់បំផុតរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៩ ខណៈដែលតម្លៃប្រេង និងឧស្ម័នហក់ឡើងខ្ពស់ នៅជុំវិញពិភពលោក។
ក្រុមហ៊ុនប្រេងគ្រប់គ្រងដោយរដ្ឋមួយនេះ បានមើលឃើញប្រាក់ចំណេញហក់ឡើងខ្ពស់ចំនួន ៨២ភាគរយ ជាមួយនឹងប្រាក់ចំណូល ៣៩.៥ពាន់លានដុល្លារ នៅត្រីមាសដំបូងក្នុងឆ្នាំ ២០២២នេះ៕

