សម្ដេចតេជោ ហ៊ុន សែន៖ «អំណាច ហ៊ុន សែន មិនទាន់ចប់ទេទាំងជាប្រធានបក្សកាន់អំណាច និងទាំងជាប្រធានព្រឹទ្ធសភា, ខ្ញុំនឹងបន្តកំដរលេងជាមួយពួក កម្ចាត់ត្រកូលហ៊ុន រហូតពួកនេះអស់ពីផែនដី»

2026/09/24 10:39:54 am        154

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបង្ហោះសារមួយបញ្ជាក់ជាថ្មីថា អំណាច ហ៊ុន សែន មិន​ទាន់ចប់ទេទាំងជាប្រធានបក្សកាន់អំណាច និងទាំងជាប្រធានព្រឹទ្ធសភា, សម្ដេច​នឹង​បន្ត​កំដរ​លេង​ជាមួយពួ​ក «កម្ចាត់ត្រកូលហ៊ុន» រហូតពួកនេះអស់ពីផែនដី ខណៈ​សម្ដេច​បាន​រំឭ​ក​ថា​ ថ្ងៃនេះ គឺជាខួបលើកទី២៨ ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតសម្ដេចពីសំណាក់ពួកចោរនយោបាយ (24.9.1998-24.9.2026)។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ថ្ងៃនេះជាខួបលើកទី២៨ ឆ្នាំនៃការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ខ្ញុំ​ពី​សំណាក់​ពួក​ចោរនយោបាយ (24.9.1998-24.9.2026)។

សម្ដេចតេជោ បាន​រំឭកថា ក្រោយពេលខ្មាំងលួចសម្លាប់តែមិនស្លាប់ ពេលនោះហើយ​ដែល​សម្ដេច​យក​ដៃ​ដាក់​លើក្បាល ដោយនិយាយក្នុងចិត្តថា «ខ្ញុំត្រូវពង្រឹងអំណាច និងត្រូវបញ្ចប់​សង្គ្រាម​ឲ្យ​ខាង​តែ​បាន​»។

សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា តាមពិតក្រោយឈ្នះឆ្នោតឆ្នាំ១៩៩៨ សម្ដេចបាន​ស្នើ​សុំ​ឈប់​ធ្វើ​នាយករដ្ឋមន្ត្រី ដោយមានការប្រជុំគណអចិន្ត្រៃយ៍គណបក្សនៅផ្ទះ សម្ដេចនៅតាខ្មៅ នា​ល្ងាច​ថ្ងៃ២៧ ខែកក្កដា ឆ្នាំ១៩៩៨ ក្រោមអធិបតីភាពសម្ដេច ជា ស៊ីម ប៉ុន្តែមិនមាន​ថ្នាក់​ដឹក​នាំ​ណា​យល់​ព្រម​ឲ្យសម្ដេចឈប់ធ្វើនាយករដ្ឋមន្ត្រីនោះទេ។

សម្ដេចតេជោបានថ្លែងថា៖«ខ្ញុំគិតថា ខ្ញុំបន្តធ្វើនាយករដ្ឋមន្ត្រីត្រឹមឆ្នាំ២០០៣ ប៉ុន្តែនៅពេល​ដែល​គេ​ហ៊ាន​សម្លាប់​ខ្ញុំយ៉ាងឃោឃៅបែបនេះខ្ញុំលើកដៃដាក់លើក្បាលនិយាយក្នុងចិត្តថា ត្រូវពង្រឹង​អំណាច​ត្រូវ​បញ្ចប់សង្រ្គាម និងត្រូវធ្វើនាយករដ្ឋមន្ត្រីរហូតដល់ពេលឈប់ចង់ធ្វើ»។

សម្ដេចតេជោបានបញ្ជាក់ថា ក្រោយមកសម្ដេចបាននិយាយថា «ថ្ងៃនេះខ្ញុំ​ជា​នាយករ​ដ្ឋ​មន្ត្រី​ថ្ងៃ​ក្រោយ​ខ្ញុំនឹងក្លាយទៅជាឪនាយករដ្ឋមន្ត្រី ខ្ញុំពិតជាធ្វើបានមែន គឺ ហ៊ុន ម៉ាណែត បានក្លាយជា​នាយក​រដ្ឋ​មន្ត្រីជាង ៣ឆ្នាំមកហើយតាមរយៈការបោះឆ្នោត និងស្របតាមរដ្ឋធម្មនុញ្ញ»។

សម្ដេចបន្ថែមថា ចង់ឈប់ធ្វើនាយករដ្ឋមន្ត្រីក្នុងវ័យ ៤៦ឆ្នាំ តែដល់គេចង់សម្លាប់ត្រូវធ្វើ នាយក​រដ្ឋ​មន្ត្រី ​២៥ឆ្នាំទៀតរហូតអាយុ ៧១ឆ្នាំទើបឈប់។ អំណាច ហ៊ុន សែន មិនទាន់ចប់ទេ ទាំងជា​ប្រធាន​បក្ស​កាន់អំណាច និងទាំងជាប្រធានព្រឹទ្ធសភា។ ខ្ញុំនឹងបន្តកំដរលេងជាមួយពួក (កំចាត់​ត្រ​កូល​ហ៊ុន) រហូតពួកនេះអស់ពីផែនដី៕

អត្ថបទដែលទាក់ទង

អគ្គស្នងការ៖ ការឃាត់ខ្លួនឧក្រិដ្ឋជនភាគច្រើនជាបុគ្គលិក ឬអ្នកគ្រប់គ្រងប៉ុណ្ណោះ ចំណែកមេខ្លោង អ្នកបញ្ជា និងបណ្តាញឧក្រិដ្ឋជននៅពីក្រោយស្ថិតនៅក្រៅប្រទេស
2026/09/24 11:09:44 am        1
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត៖«បទល្មើសឆបោក Online Scams និង cyber fraud ពិតជាស្មុគស្មាញ ​គ្រោះថ្នាក់ និងគ្មានព្រំដែន»
2026/09/24 11:03:17 am        1
សម្ដេចតេជោ ហ៊ុន សែន៖ «អំណាច ហ៊ុន សែន មិនទាន់ចប់ទេទាំងជាប្រធានបក្សកាន់អំណាច និងទាំងជាប្រធានព្រឹទ្ធសភា, ខ្ញុំនឹងបន្តកំដរលេងជាមួយពួក កម្ចាត់ត្រកូលហ៊ុន រហូតពួកនេះអស់ពីផែនដី»
2026/09/24 10:39:54 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គស្នងការ៖ ការឃាត់ខ្លួនឧក្រិដ្ឋជនភាគច្រើនជាបុគ្គលិក ឬអ្នកគ្រប់គ្រងប៉ុណ្ណោះ ចំណែកមេខ្លោង អ្នកបញ្ជា និងបណ្តាញឧក្រិដ្ឋជននៅពីក្រោយស្ថិតនៅក្រៅប្រទេស

2026/09/24 11:09:44 am
​ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត៖«បទល្មើសឆបោក Online Scams និង cyber fraud ពិតជាស្មុគស្មាញ ​គ្រោះថ្នាក់ និងគ្មានព្រំដែន»
2026/09/24 11:03:17 am
​សម្ដេចតេជោ ហ៊ុន សែន៖ «អំណាច ហ៊ុន សែន មិនទាន់ចប់ទេទាំងជាប្រធានបក្សកាន់អំណាច និងទាំងជាប្រធានព្រឹទ្ធសភា, ខ្ញុំនឹងបន្តកំដរលេងជាមួយពួក កម្ចាត់ត្រកូលហ៊ុន រហូតពួកនេះអស់ពីផែនដី»
2026/09/24 10:39:54 am
​ប្រធានាធិបតីអ៊ីរ៉ង់ ចោទប្រកាន់លោក Trump ថាមាន «ផ្នត់គំនិតគំរាមកំហែង» ហើយប្តេជ្ញាថានឹងមិនចុះញ៉មឡើយ
2026/09/24 09:50:03 am
​អាមេរិក-ចិន យល់ព្រមពន្យារពេល «កិច្ចព្រមព្រៀងក្រុង Busan» រហូតដល់ខែមករាក្រោយលោកXi ជួបលោក Trump
2026/09/24 09:04:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/24 11:00:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/22 10:29:41 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm