សន្និសីទ ICCOS បង្ហាញកិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​តាម​ប្រព័ន្ធ​អន​ឡាញ​របស់​កម្ពុជា ​និងជំរុញការវិនិយោគ និងទេសចរណ៍

2026/09/24 11:52:10 am        222

ភ្នំពេញ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការរៀបចំ​សន្និសីទ​អន្តរជាតិ​ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) នៅកម្ពុជា គឺជាឱកាស​សំខាន់​មួយ​ក្នុងការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​តាម​ប្រព័ន្ធ​អន​ឡាញ ព្រមទាំងជួយផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជាទៅកាន់អន្តរជាតិ និងលើក​កម្ពស់​ប្រទេសជាគោលដៅវិនិយោគ និងទេសចរណ៍។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា តាមរយៈ​ការរៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការ​ប្រយុ​ទ្ធ​ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ក្នុងរយៈពេលពីរថ្ងៃនេះ កម្ពុជា​បាន​បង្ហាញ​ឱ្យ​សហគមន៍អន្តរជាតិឃើញថា ប្រទេសកម្ពុជាកំពុងយកចិត្តទុកដាក់ និងខិតខំ​ប្រឹង​ប្រែង​យ៉ាង​សកម្មក្នុ​ងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ ​ក៏ជាផ្នែកមួយក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះ និងភាពជឿជាក់​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​។

ឯកឧត្តមបានបន្តថា សន្និសីទអន្តរជាតិ ICCOS ក៏បានចូល​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​ទំនុក​ចិត្ត​របស់​វិនិយោគិនបរទេស និងភ្ញៀវទេសចរអន្តរជាតិ ដោយបង្ហាញពី​ការ​ខិតខំ​របស់​កម្ពុជា​ក្នុង​ការ​បង្កើត​បរិយាកាសប្រកបដោយសុវត្ថិភាព និងមានភាពជឿជាក់ សម្រាប់ការវិនិយោគ និង​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​។

ជាមួយគ្នានេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយដែលមានសក្តានុពលសម្រាប់ការវិនិយោគ ដោយសារមានទីតាំងភូមិសាស្ត្រអំណោយផល និងមានសក្ដានុពលក្នុងការអភិវឌ្ឍលើវិស័យផ្សេងៗ។ ឯកឧត្តមក៏បានបញ្ជាក់ពីស្ថានភាពសន្តិសុខក្នុងមូលដ្ឋាន និងបានអំពាវនាវដល់វិនិយោគិនបរទេស និងភ្ញៀវទេសចរអន្តរជាតិ ឱ្យពិចារណាមកវិនិយោគ និងមកទស្សនាប្រទេសកម្ពុជា ជាពិសេស ខេត្តកំពង់ឆ្នាំង ដែលជាតំបន់មានសក្តានុពលសម្រាប់ការវិនិយោគ និងទេសចរណ៍។

ខេត្តកំពង់ឆ្នាំងគឺជាតំបន់សក្តានុពលមួយដែលបានទាក់ទាញគម្រោងវិនិយោគខ្នាតធំជាច្រើន រួមមាន គម្រោងដំឡើងរថយន្ត, ស្ថានីយថាមពលព្រះអាទិត្យ, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រកាត់ដេរ ជាច្រើនទៀត៕ អត្ថបទ៖ ធូ វិរៈ


អត្ថបទដែលទាក់ទង

មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១បានអនុម័តសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ
2026/09/25 02:24:00 pm        1
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់សេចក្ដីព្រាងច្បាប់ចំនួន៤ ឱ្យគណៈកម្មការជំនាញពិនិត្យ និងសិក្សា
2026/09/25 02:20:08 pm        1
ជនជាតិវៀតណាម ២៣នាក់ទៀតពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដាញចេញកម្ពុជា
2026/09/25 01:51:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១បានអនុម័តសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ

2026/09/25 02:24:00 pm
​គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់សេចក្ដីព្រាងច្បាប់ចំនួន៤ ឱ្យគណៈកម្មការជំនាញពិនិត្យ និងសិក្សា
2026/09/25 02:20:08 pm
​ជនជាតិវៀតណាម ២៣នាក់ទៀតពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដាញចេញកម្ពុជា
2026/09/25 01:51:02 pm
​ប្រមុខការទូតកម្ពុជា និងហ្វីលីពីន ជួបពិភាក្សាទ្វេភាគីមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ
2026/09/25 01:44:01 pm
​ប្រមុខកាទូតកម្ពុជាអញ្ជើញជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក ក្នុងឱកាសចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក
2026/09/25 01:39:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/24 11:00:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/25 09:56:58 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm