កូរ៉េខាងជើង និងអេស្ប៉ាញឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់នារីអាយុក្រោម ២០ ឆ្នាំ ពិភពលោក Women’s U-20 World Cup

2026/09/24 01:05:56 pm        93

ក្រុមបាល់ទាត់នារីអាយុក្រោម ២០ ឆ្នាំ កូរ៉េខាងជើង បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្របាល់ទាត់នារីអាយុក្រោម ២០ ឆ្នាំពិភពលោក FIFA U-20 Women’s World Cup ក្រោយយកឈ្នះ កូឡុំប៊ី ៣-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃពុធ នៅទីក្រុង Lodz ប្រទេសប៉ូឡូញ។

កូរ៉េខាងជើងបានបើកការនាំមុខនៅនាទីទី២៨ ដោយ Pak Ok-I មុនពេល Rim Jong Choe បន្ថែមគ្រាប់ទី២ នៅនាទីទី៣៥។

ចូលដល់ដើមវគ្គទី២ ត្រឹម ២ នាទីបន្ទាប់ពីការចាប់ផ្តើមវិញ Ryu Gyong So បានតែតបញ្ចូលទីពីការរៀបចំបាល់ យ៉ាងល្អ ធ្វើឱ្យកូរ៉េខាងជើងនាំមុខ ៣-០ និងរក្សាលទ្ធផលនេះរហូតដល់ចប់ការប្រកួត។

ជ័យជម្នះនេះមានន័យថា កូរ៉េខាងជើងបានឈ្នះគ្រប់ ៦ ប្រកួត ក្នុងព្រឹត្តិការណ៍នេះ ដោយមិនទាន់របូតគ្រាប់បាល់សូម្បីតែមួយគ្រាប់។

ក្រុមការពារតំណែងជើងឯក និងជាជើងឯក ៣ សម័យកាលនេះ នឹងត្រូវជួបអេស្ប៉ាញ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយទៀត អេស្ប៉ាញបានយកឈ្នះអ៊ីតាលី ២-០ នៅទីក្រុង Lodz ដើម្បីកក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

អេស្ប៉ាញបានបើកការនាំមុខនៅនាទីទី៤០ បន្ទាប់ពីការបញ្ជូនបាល់របស់ Daniela Agote បានប៉ះខ្សែការពារអ៊ីតាលី Azzurra Gallo ហើយបាល់ផ្លាតចូលទីដោយចៃដន្យ។

បន្ទាប់មក Paula Comendador បានបន្ថែមគ្រាប់ទី២ នៅនាទីទី៦១ ធានាជ័យជម្នះ ២-០ សម្រាប់អេស្ប៉ាញ៕ អត្ថបទ៖នាង សុភាវុធ




អត្ថបទដែលទាក់ទង

កូរ៉េខាងជើង និងអេស្ប៉ាញឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់នារីអាយុក្រោម ២០ ឆ្នាំ ពិភពលោក Women’s U-20 World Cup
2026/09/24 01:05:56 pm        1
Ronaldo សម្លឹងរកគ្រាប់ទី ១០០០ ខណៈព័រទុយហ្គាល់ចាប់ផ្តើមរជ្ជកាលថ្មីក្រោមការដឹកនាំរបស់ Jorge Jesus
2026/09/24 12:36:07 pm        1
Yu Zidi បញ្ចប់បេសកកម្មបង្ហាញខ្លួននៅ Asian Games លើកដំបូងយ៉ាងអស្ចារ្យ ជាមួយ​មេដាយ​មាស ៣
2026/09/24 12:18:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[BREAKING NEWS] ចៅក្រមបញ្ជាឱ្យ​លោក Trump ផ្ដល់​សិទ្ធិ​ចូល​សេតវិមាន​វិញ​ សម្រាប់​សារព័ត៌មាន CNN, MS NOW និង Politico

2026/09/24 02:16:29 pm
​កូរ៉េខាងជើង និងអេស្ប៉ាញឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់នារីអាយុក្រោម ២០ ឆ្នាំ ពិភពលោក Women’s U-20 World Cup
2026/09/24 01:05:56 pm
​កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបការលើវិស័យសន្ដិសុខ
2026/09/24 12:51:07 pm
​ឯកឧត្តម នេត សាវឿន៖ វិធានការច្បាប់គឺជាខែលការពារដ៏រឹងមាំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងតបតទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/09/24 12:42:28 pm
​Ronaldo សម្លឹងរកគ្រាប់ទី ១០០០ ខណៈព័រទុយហ្គាល់ចាប់ផ្តើមរជ្ជកាលថ្មីក្រោមការដឹកនាំរបស់ Jorge Jesus
2026/09/24 12:36:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/24 11:00:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/24 12:39:48 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm