ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសំណេះសំណាលជាមួយ​ក្រុម​គ្រូពេទ្រ​ស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ(TYDA)

2022/05/17 05:21:03 pm        780

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅ​សាល​សន្និសីទ និងពិព័រណ៍ជ្រោយចង្វារ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News



ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗ សម្ដេចតេជោ ហ៊ុន​ សែន៖

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនត្រឹមតែTYDAទេ សម្តេចគ្រោងនឹងជួប​សំណេះ​សំណាល​ជាមួយក្រុមគ្រូពេទ្យផ្សេងៗទៀត តាមពេលវេលាជាបន្តបន្ទាប់នាពេលក្រោយ ដើម្បី​លើក​ទឹកចិត្ត និងអរគុណពួកគេ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងកិច្ចខិត​ខំប្រឹងប្រែង​គ្រប់​បែប​យ៉ាង ដើម្បីប្រយុទ្ធនឹងសត្រូវឥតប្រមោល គឺកូវីដ-១៩។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វាមិនមែនជារឿងចៃដន្យទេ ដែល​សម្តេច​គិតគូរ​សេនា​រី​យ៉ូ​ច្រើន​ក្នុងពេលតែមួយ ហើយក៏មិនមែនជារឿងចៃដន្យដែរ ដែលសម្តេច​បង្កើត​ក្រុម​គ្រូពេទ្យ​សម្តេចតេជោប្រឆាំងកូវីដ-១៩ ដែលភាគច្រើនជាក្រុមគ្រូពេទ្យរបស់TYDA បានចូល​សកម្មភាព​ដ៏​លំបាក និងគ្រោះថ្នាក់នាពេលកន្លងមក រហូតដល់ទទួលបានជោគជ័យគាប់ប្រសើរនៅថ្ងៃនេះ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងគ្រាដ៏លំបាកនោះ សម្តេច ក្នុង​នាម​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះជាតិ និងប្រជាជនកម្ពុជា រួមទាំងក្រុមគ្រូពេទ្យTYDA និងគ្រូពេទ្យទូទាំងប្រទេស បាន​រួមគ្នាជំនះរាល់ការលំបាក បែកគ្រួសារ ប្តី ប្រពន្ធ កូន និងឪពុកម្តាយ ដើម្បីបុព្វហេតុជាតិ និង​ប្រជាជនកម្ពុជា។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែល​បាន​ស្ម័គ្រ​ចិត្ត​ជួយដល់អាយុជីវិតប្រជាជនកម្ពុជា ក្នុងគ្រាដ៏លំបាកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីដំណើរការ នៃ​ការ​ស្វះស្វែង​ជួយ​ដល់​ប្រជាពលរដ្ឋ​កើត​ជំងឺ​កូវីដ​-១៩ ក្នុងនោះមានការបង្កើតឱ្យមានមណ្ឌលព្យាបាលជាច្រើននៅរាជធានីភ្នំពេញ ដូចជា៖ សណ្ឋាគារ, អគារតាំងពិព័រណ៌ និងទីកន្លែងផ្សេងៗទៀត ដើម្បីធានា​ការ​សម្រាល​ព្យាបាល​ប្រជាពលរដ្ឋ​កើត​ជំងឺកូវីដ-១៩មានប្រសិទ្ធភាពខ្ពស់ និងបំពេញតម្រូវការជាក់ស្តែងនាពេលនោះ។

- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីពិតជាអរគុណយ៉ាងខ្លាំងចំពោះក្រុមគ្រូពេទ្យ TYDA និង​លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ ដែលបានខិតខំ​សហការ​យ៉ាង​ខ្លាំង​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការព្យាបាល​អ្នកជំងឺ និង​ទប់ស្កាត់​នៃ​ការរីករាលដាល​នៃ​មេរោគកូវីដ១៩ នា​ពេល​កន្លង​មក​រហូត​ទទួល​បាន​ជោគជ័យ។

- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានរំលឹកការរិះគន់មួយថា គ្រូពេទ្យ៩០ភាគរយអាក្រក់ គឹជាការរិះគន់មួយដែលមិនបានស្វែងយល់ឱ្យបានដិតដល់ ដល់ទិដ្ឋភាពរួម នៃស្ថានភាពកម្ពុជា។ សម្តេចមានប្រសាសន៍ថា ពេលនេះយើងយល់កាន់តែច្បាស់ពីតម្លៃ នៃការលះលង់របស់គ្រូពេទ្យ ជាពិសេសដំណាក់កាល នៃការរាតត្បាតជំងឺកូវីដ-១៩ រហូតដល់មានការប្រសិទ្ធនាមថា «ជាកងទ័ពអាវស» ទៀតផង។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា យើងបានទទួលជោគជ័យរហូតដល់ករណីឆ្លងកូវីដ-១៩ ធ្លាក់ដល់កម្រិតសូន្យ(០)នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។ សម្តេចបញ្ជាក់ថា «យើង​មិនទាន់​អាច​ឈ្នះសង្គ្រាមប្រឆាំងកូវីដ-១៩ ទាំងស្រុងបាននៅឡើយទេ យើងគ្រាន់តែ​ឈ្នះ​លើ​សមរភូមិ​ខ្លះ​តែ​ប៉ុណ្ណោះ»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន កុំ​យក​វិធាន​ការ​ខ្លះពាក់ព័ន្ធបញ្ហាកូវីដ-១៩នៅប្រទេសជិតខាងមកអនុវត្តន៍បន្តនៅប្រទេសកម្ពុជា ក្នុង​នោះ​មាន​ការស្នើសុំឱ្យទេសចរប្រទេសនានា ចូលកម្ពុជាដោយមិនបានចាក់វ៉ាក់សាំងកូវីដ-១៩។ សម្តេច​ប្រកាសថា ជនបរទេសទាំងឡាយចូលមកកម្ពុជាដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ចាំ​បាច់​ត្រូវតែឃាត់ទុករយៈពេល៧ថ្ងៃ ដើម្បីពិនិត្យ និងតាមដានសុខភាព។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បរទេសទាំងឡាយ ដែល​មាន​បំណង​ចូល​កម្ពុជា​ដោយ​មិនទាន់​បាន​ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ តាមថេរវេលាកំណត់ណាមួយ មិនគួរ​បោះទិដ្ឋាការ​ឱ្យ​ពួកគេទេ។ សម្តេចបញ្ជាក់ថា «កុំស្រលាញ់លុយពីពួកគេទាំងនោះ ដោយមិន​គិតគូរ​ពី​សុខុមាលភាព និងអាយុជីវិតប្រជាជនយើងឱ្យសោះ»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការលះបង់របស់កម្ពុជា ក្នុងការទទួលឱ្យចូលចតកប៉ាល់ វេស្ទ័ដាំ ដែលមានទេសចរចម្រុះជាតិសាសន៍កំពុងស្រែកដង្ហើយហៅការជួយសង្គ្រោះ តែបែរ​ជាទទួល​បានការរិះគន់ពីក្រុមមនុស្សមួយចំនួន និងបរទេសខ្លះទៅវិញ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសអរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដែល​បាន​ស្តាប់​បង្គាប់​រាជ​រដ្ឋាភិបាល និងអនុវត្តន៍បទបញ្ជាអាជ្ញាធរ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ រហូត​ដល់​ទទួល​បាន​លទ្ធផលគាប់ប្រសើរនាពេលនេះ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនមែនជារឿងងាយស្រួលទេ ក្នុងប្រយុទ្ធប្រឆាំង និងគ្រប់គ្រងការឆ្លងរីករាលដាលជំកូវីដ-១៩ ដែល​សម្តេច​ប្រៀបប្រដូច​ទៅ​នឹង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ជាមួយស​ត្រូវ​លាក់មុខ ដែលមិនដឹងថា «សត្រូវរបស់យើងនៅទីកន្លែងណានោះទេ»។ សម្តេចបញ្ជាក់ថា វានឹងកើតក្តីមហន្តរាយធ្ងន់បំផុត បើយើងគ្មានវ៉ាក់សាំងទេនោះ។

- សម្តេចតេជោ ហ៊ុ ន សែន បានប្រកាសពីការសម្តេចចិត្តដ៏ត្រឹមត្រូវ ក្នុងដំណើរ​ការ​ចាក់វ៉ាក់​សាំង​ស្រោច​លើប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីធានាភាព​ស៊ាំសហគមន៍​ចេញ​ពីតំបន់ដែលមានហានិភ័យបំផុត។ សម្តេចបញ្ជាក់ថា «ទោះយើង​មាន​វ៉ាក់សាំង​ច្រើន​ប៉ុន្មាន​ក៏ដោយ បើយើងមិនដឹង និងមិនបានស្វែងយល់ពីរបៀបចាក់ទេ នោះភាពស៊ាំ​សហគមន៍​ក៏​មិន​មាន ហើយករណីឆ្លងក៏មិនមានការថមថយដែរ»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មកទល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ ជាង៥០លានដូលហើយ ខណៈដែលជិត៣០លានដូល គឺជាវ៉ាក់សាំងដែល​កម្ពុជា​បាន​ទិញ​ដោយ​ប្រើប្រាស់​លុយ​ខ្លួនឯង។ សម្តេចក៏បានប្រកាសដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា «ការបញ្ជា​ទិញ​វ៉ាក់​សាំងពីចិនបានពេលណា ត្រូវបញ្ជូនលុយឱ្យគេភ្លាម រួមទាំងសេវាដឹកជញ្ជូនផងដែរ»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា វ៉ាក់សាំងកូវីដ-១៩ នឹងដឹកជញ្ជូនមកដល់កម្ពុជា ជា​បន្ត​បន្ទាប់ ដោយយើងអាចធានាអះអាងថា «កម្ពុជា​មិនខ្វះវ៉ាក់​សាំង​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ទេ ហើយកម្ពុជាក៏មានស្តុកបម្រុងយុទ្ធសាស្ត្រទាំងនៅកម្ពុជា និងនៅប្រទេស​ចិន​ផង​ដែរ ដើម្បីធានាការផ្គត់ផ្គង់ស្ថានភាពយូរអង្វែង»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្តីសន្ទោសដល់ដំណើរការយឺតយ៉ាវក្នុងការសាងសង់ និងដំណើរការរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា ដែលខាងភាគីចិនក៏បានស្តីបន្ទោស និងដាស់តឿនចំពោះករណីនេះដែរ។ សម្តេចបញ្ជាក់ថា «មិនអាចយក លីសង់ទៅ​ដេក​ឱបទុ​ក​នោះ​ទេ បើឯកជនមិនធ្វើ រដ្ឋត្រូវបញ្ចេញលុយដើម្បីដំណើរការរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩នេះឱ្យបាន»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្ថែមថា ពេលមុនយ៉ាងម៉េច ពេលនេះ និងពេល​អនាគត​ក៏​ដូច​គ្នាដែរ គឺការចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា មិនយកលុយទេ ទោះជាតម្រូវការ​ចាក់​ដល់​ដូស​ទី​១០​ ក៏ដោយ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ផ្នែកពាក់ព័ន្ធត្រូវពិភាក្សាគ្នាឡើងវិញ ពីដំណើរ​ការ​បង្កើត​រោងចក្រ​ផលិតវ៉ាក់សាំងកូវីដ-១៩ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ដែល​កិច្ចការ​មួយ​នេះ សម្តេចជំនះធ្វើឱ្យទាល់តែបាន។ សម្តេចបញ្ជាក់ថា «ក្នុងករណីកូវីដ-១៩ រលាយរលត់​ពីផែនដីនេះ យើងក៏អាចយករោងចក្រនោះទៅផលិតវ៉ាក់សាំងផ្សេងៗទៀត ដើម្បី​បំពេញ​តម្រូវការ​សង្គមផងដែរ»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យពិនិត្យឡើងវិញចំពោះមន្ទីរពេទ្យហ្លួងម៉ែ ដែល​ពេល​នេះ​មិន​មានអ្នកជំងឺកូវីដ-១៩សម្រាកព្យាបាលទៀតនោះទេ ត្រូវប្រែងក្លាយមន្ទីពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យ​ឯកទេស«ជំងឺមហារីក» ដើម្បីសម្រួលដល់ការព្យាបាលប្រជាពលរដ្ឋ កាត់បន្ថយការ​ចេញ​ទៅ​រកសេវាព្យាបាលនៅក្រៅប្រទេស។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាប់ផ្តើមដំណើរការសង្គមឡើងវិញ គឺជា​ពេល​ដែល​សេដ្ឋកិច្ច​ងើប​ឡើងវិញផងដែរ តែការងើបឡើងវិញនោះ មានភាពរាំងស្ទះ​ដោយ​សារ​វិបត្តិ​សង្គ្រាម​រុស្ស៊ី​-អ៊ុយក្រែន ហើយការព្យាករណ៍ពីកំណើនសេដ្ឋកិច្ច ក៏បានធ្លាក់ចុះផងដែរ ដែ​ល​នៅ​ឆ្នាំ​២០២៣​ខាងមុខ នឹងមានវិបត្តិស្បៀងអាហារទូទាំងពិភពលោក ខណៈដែល​វិប​ត្តិ​ថាមពល​យើង​កំពុងតែជួបប្រទះ។

- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៥២លានដូស ហើយបានប្រើប្រាស់អស់ជិត៤៣លានដូស ដូច្នេះបច្ចុប្បន្នកម្ពុជា នៅសល់​វ៉ាក់សាំង​ក្នុង​ឃ្លាំង​ជិត១០លានដូស ហើយក្នុងចំណោមវ៉ាក់សាំងទាំងអស់ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន​២៨,៥លានដូស ជាវ៉ាក់សាំងដែលកម្ពុជាទិញដោយខ្លួនឯង ហើយវ៉ាក់​សាំង​ដែល​មិន​ទាន់​ដឹក​មក​កម្ពុជា​មាន​ជាង២០លានដូសបន្ថែមទៀត។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ក្រុមគ្រូពេទ្យ TYDA ត្រូវបង្កើនប្រសិទ្ធភាពការងារ និង​ប្រឹងប្រែង​ពង្រឹង​ខ្លួនធ្វើជាគំរូ ដើម្បផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ ក្រៅពីក្រុមគ្រូពេទ្យ​ដែល​មាន​ស្រាប់ ​ឱ្យសមនឹងការប្រសិទ្ធនាមរបស់ប្រជាពលរដ្ឋថា «ជាកងទ័ពអាវ-ស»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ក្រសួង​សុខាភិបាល​ឱ្យ​ផ្តល់​កិច្ចការ​បន្ថែម​ទៀត​ដល់​ក្រុម​គ្រូពេទ្យ TYDA លើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើន​ភាព​ស៊ាំសហគមន៍​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយអួលដើមក ពីមរណភាពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជារឿងមួយគួរឱ្យសោកសង្រេងជាទីបំផុត ។ សម្តេចបញ្ជាក់ថា មកទល់​ពេល​នេះ ​ឯកឧត្តម ហ៊ុន សាន ដែលជាបងប្រុសធំរបស់សម្តេច មិនទាន់​ដឹង​ពី​មរណភាព​សម្តេច​ឧត្ត​ម​ទេពញាណ ដែលជាប្អូនប្រុសរបស់គាត់នៅឡើយទេ។ សម្តេចបញ្ជាក់ថា «ខ្ញុំមិនដឹង​ថា​មាន​ពាក្យ​អ្វី​នឹង​និយាយ​ប្រាប់គាត់នោះទេ....»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលជាកិច្ចប្រជុំ​កំពូល​ពិសេសអបអរសាទរខួប ៤០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-អាមេរិក គឺបាន​ធ្វើ​ឡើង​ដោយ​ផ្លែផ្កា​ធំធេង។ សម្តេចបញ្ជាក់ថា នៅចុងឆ្នាំនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន បូក​អាមេរិក ដែលសម្តេចក៏បានអញ្ជើញឯកឧត្តម ចូ បៃដិន ប្រធានាធិបតីអាមេរិក ចូលរួម​ប្រជុំ​នៅពេល​នោះផងដែរ តែលទ្ធភាពគាត់អាចមកប្រជុំបាន ឬយ៉ាងណានោះ យើងក៏មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

- សម្តេចតេជោ ហ៊ុន សែន បាននិយាយ​ដល់ជន​គប់ស្បែក​ជើង​ដាក់​សម្តេច​ក្នុងពេល​សម្តេច​ជួប​ជាមួយ​ប្រជាពលរដ្ឋខ្មែរនៅអាមេរិក-កាណាដា ដោយក្រុមម្ខាងហៅជននោះថា ជា«វីរបុរស»។ សម្តេច​បញ្ជាក់ថា គឺជារឿងមួយ ដ៏ហួសចិត្តបំផុត ដោយសម្តេច​ស្នើ​ឱ្យអាមេរិក​គិត​គូរ​រឿង​នេះ​ឱ្យបាន​ដិតដល់ ព្រោះវា «មិនមែនជាសិទ្ធិបញ្ជេ្មតិនោះទេ គឺជាការប៉ុនប៉ង»។

- សម្តេចតេជោ ហ៊ុន  សែន បានប្រកាសថា សម្តេច​មិន​ស្នើ​អាមេរិក​មាន​វិធាន​ការចំ​ពោះជ​នគ​ប់​ស្បែកជើ​ង​ដាក់សម្តេចនោះទេ តែសម្តេចចង់ឃើញវិធានការរបស់អាមេរិកចំពោះករណីនោះ តាម​ច្បាប់​អាមេរិក។ សម្តេចបញ្ជាក់ថា «បើអាមេរិកចាត់ទុករឿងនោះជាសិទ្ធិបញ្ចេញមតិ ឬជារឿង​ធម្មតា​​នោះ រឿងដដែលនោះវានឹងកើតឡើងនៅប្រទេសដទៃ ទូទាំងពិភពលោក»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ស្ថាប័នរបស់រាជរដ្ឋាភិបាល ហាម​ធ្វើ​កំណត់​ទូត​ទៅ​កាន់​ស្ថានទូត​អាមេរិកប្រចាំកម្ពុជាពីករណីជនម្នាក់គប់ស្បែកជើងលើសម្តេចក្នុងទឹកដីអាមេរិក ហើយ​ក៏​អំពាវនាវសូមកុំមានហិង្សា ឬបាតុកម្មប្រឆាំងតបតនឹងករណីនេះ។ សម្តេចបញ្ជាក់ថា «យើង​មិនស្នើអាមេរិកឱ្យមានវិធានការចំពោះករណីនេះទេ តែបើច្បាប់អាមេរិកកំណត់យ៉ាងណា នោះ យើងក៏មិនបានដឹងដែរ...»។

- សម្តេចតេជោ ហ៊ុន សែន បន្តប្រកាសអំពាវនាវដល់ប្រជពលរដ្ឋឱ្យមានវិធានាការផ្ទាល់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាជំងឺកូវីដ-១៩ តាមរយៈវិធានការ៣កុំ និង៣ការពារ ព្រមទាំងត្រូវពាក់ម៉ាសនៅទីកន្លែងប្រមូលផ្តុំ ដែលមានហានិភ័យខ្ពស់ ទោះជាករណីពាក់ម៉ាស មិនស្ថិតជាកាតព្វកិច្ចក៏ដោយ។

- សម្តេចតេជោ ហ៊ុន សែន បានបន្តកាសអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ទាំងដូលមូលដ្ឋាន និងដូសជំរុញ តាមទីកន្លែង ដែលរៀបចំដោយឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ។

សង្កថាសម្តេចចប់នៅវេលាម៉ោង១០ និង១៤នាទី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm