បេឡារុស៖ លោកប្រធានាធិបតីបេឡារុស Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអំពាវនាវឲ្យបណ្ដារដ្ឋសមាជិកនៃសម្ព័ន្ធមិត្តយោធាដឹកនាំដោយរុស្ស៊ីរួបរួមគ្នា ខណៈដែលលោកបានចោទប្រកាន់លោកខាងលិចថា បានអូសបន្លាយជម្លោះនៅអ៊ុយក្រែនធ្វើឲ្យទីក្រុង Moscow ចុះខ្សោយ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលក្រុមមេដឹកនាំនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នៅទីក្រុង Moscow លោក Lukashenko បាននិយាយពីការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរប្រឆាំងនឹងប្រទេសរបស់លោក ហើយរុស្ស៊ីអាចត្រូវបានគេចផុត ប្រសិនបើក្រុមសម្ព័ន្ធយោធានេះបាននិយាយជាសំឡេងតែមួយ។ លោក Lukashenko បាននិយាយទៅកាន់លោកប្រធានាធិបតី Putin និងមេដឹកនាំនៃប្រទេសអាមេនី, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន និងតាហ្ស៊ីគិស្ថានថា បើគ្មានរណសិរ្សរួបរួមទេ បណ្ដាប្រទេសលោកខាងលិចទាំងមូលនឹងបង្កើនការដាក់សម្ពាធ លើដែនអាកាសក្រោយសម័យសហភាពសូវៀត។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Belta បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីបេឡារុសលោក Roman Golovchenko ដែលបាននិយាយកាលពីយប់ថ្ងៃអាទិត្យថា ទណ្ឌកម្មដែលដាក់លើប្រទេសបេឡារុសបានរារាំងការនាំចេញប្រចាំឆ្នាំរបស់ខ្លួនដែលមានតម្លៃពី ១៦ ទៅ ១៨ពាន់លានដុល្លារអាមេរិកទៅកាន់លោកខាងលិច៕
អត្ថបទ៖ សុខមាន