នាយករដ្ឋមន្ត្រី​ស្រីលង្កា​ប្រាប់​ប្រទេស​ដែល​ញាំញី​ដោយ​វិបត្តិ​ថា យើង​ជិត​អស់​ប្រេងឥន្ធនៈ​ហើយ​

2022/05/17 06:04:45 pm        805

​ស្រីលង្កា៖ លោកនាយក​រដ្ឋមន្ត្រី​ទើប​តែងតាំង​ថ្មី​របស់​ប្រទេស​ស្រីលង្កាបាន​និយាយថា ប្រទេស​កោះ​ដែល​ញាំញីដោយសារ​វិបត្តិ​មួយ​នេះបាន​អស់​ប្រេងឥន្ធនៈ​ពី​ស្តុក​ហើយ ខណៈ​លោក​និយាយ​ថា ប្រទេស​នេះ​ត្រូវការ​ប្រាក់​ចំនួន ៧៥លាន​ដុល្លារជា​ចាំបាច់ក្នុង​អត្រា​ប្ដូរប្រាក់​បរទេស ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខដើម្បី​ទូទាត់​ការ​នាំចូល​សំខាន់ៗ រួមទាំង​ថ្នាំពេទ្យ​ផងដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​ថ្មី Ranil Wickremesinghe បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ ខណៈ​ប្រទេស​នេះ​រងគ្រោះ​ដោយសារ​កង្វះ​ប្រេងឥន្ធនៈ និង​ថ្នាំពេទ្យថា យើង​ជិត​អស់​ប្រេងឥន្ធនៈ​ហើយ នៅពេលនេះយើង​មាន​ប្រេង​នៅក្នុង​ស្តុក​សម្រាប់តែ​រយៈពេល​ ១ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ ​លោក​បាន​និយាយថា រដ្ឋាភិបាល​ក៏​មិនអាច​បង្កើន​ការចំណាយ​ជា​ប្រាក់​ដុល្លារ​ដើម្បី​បង់ថ្លៃ​ដឹក​ជញ្ជូន​ប្រេង​ចំនួន ៣វគ្គ​បានដែរ ដោយ​នាវា​កំពុង​រង់ចាំ​នៅ​ខាងក្រៅ​កំពង់​ផែ​កូឡុំបូ​ សម្រាប់​ការ​ទូទាត់​មុន​ពេល​បញ្ចេញ​ទំនិញ​របស់​ពួកគេ​។​ ​លោកស្រី Minelle Fernandez អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​សារព័ត៌មាន Al Jazeera ប្រចាំ​រដ្ឋធានីកូឡុំបូបានរាយការណ៍​ពី​រដ្ឋធានី​កូឡុំបូ​ថា ប៉ុន្មាន​ខែ​ខាងមុខនេះ​នឹង​ក្លាយជា​ប្រទេស​ដ៏​លំបាក​បំផុត​ដែល​មិន​ធ្លាប់​ឆ្លងកាត់។

ជាក់ស្តែងវា​ប៉ះពាល់​ដល់​គ្រប់​កត្តា​នៃ​ជីវភាព​រស់នៅ មិន​ត្រឹមតែ​វិស័យ​ឧស្សាហកម្ម និង​វិស័យ​ផលិត​ទេ ហើយក៏​ប៉ះពាល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​កូន​ៗ​ទៅ​សាលារៀនផងដែរ​។ ​វិបត្តិ​នេះបាន​នាំ​ឲ្យ​មាន​ការតវ៉ា​ទូទាំងប្រទេស​ប្រឆាំងនឹង​លោក​ប្រធានាធិបតី Rajapaksa និង​គ្រួសារ​របស់​លោក​ដោយ​ទាមទារ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង ខណៈ​លោកនាយក​រដ្ឋមន្ត្រី​ស្រីលង្កាបាន​លាលែង​ពី​តំណែងកាលពី​សប្ដាហ៍​មុន ក្រោយ​ផ្ទុះ​ការតវ៉ា​ដោយ​ហិង្សា​រហូត​បណ្ដាល​ឲ្យ​មនុស្ស ​៨​នាក់​ស្លាប់ និងជាង ​២០០​នាក់​រងរបួស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm