គ្រួសាររងហានិភ័យ អរគុណរដ្ឋាភិបាលដែលឧបត្ថម្ភប្រាក់បន្ថែមទប់ទល់សម្ពាធឡើងថ្លៃប្រេង

2026/09/25 01:35:14 pm        121

ប្រជាពលរដ្ឋ ជាគ្រួសាររងហានិភ័យ ថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលឧបត្ថម្ភប្រាក់បន្ថែម លើប្រាក់ជំនួយសង្គមបច្ចុប្បន្ន ដើម្បីជួយទប់ទល់សម្ពាធឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែល​គ្មាន​ស្ថិរភាព ប៉ះពាល់ជីវភាពរស់នៅ។

អ្នកស្រី ហេម នាង ប្រជាពលរដ្ឋ ជាគ្រួសាររងហានិភ័យ រស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រាប់ BTV នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា អ្នកស្រី​ជាពលរដ្ឋ​គ្រួសារ​ ងាយរងហានិភ័យ ទទួលបានគាំពារពីរាជរដ្ឋាភិបាលលើការថែទាំសុខភាព។ ហើយ​នៅ​ពេល​រាជរដ្ឋាភិបាល ផ្ដល់ជូនថវិកា ចំនួន ៦ម៉ឺនរៀល (៦០,០០០រៀល) ក្នុងមួយគ្រួសារ និង​សមាជិកម្នាក់ ៥ពាន់រៀល (៥,០០០រៀល) រយៈពេល ៤ខែ ក្នុងឆ្នាំ២០២៦នេះ ដើម្បីទប់ទល់ថ្លៃប្រេងសាំង ដែលបន្តឡើងថ្លៃ អ្នកស្រី ពិតជាត្រេកអរយ៉ាងខ្លាំង ពីព្រោះថវិកានេះ នឹងរួមចំណែកជួយសម្រាលបន្ទុកចំណាយរបស់អ្នកស្រីមួយផ្នែកធំក្នុងជីវភាព។ 

ចំណែកអ្នកស្រី ណេត និមល រស់នៅសង្កាត់វាលស្បូវមួយរូបទៀត ប្រាប់ថា អ្នកស្រីពេញចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ពីព្រោះគ្រប់កាលៈទេសៈ តែងតែជួយពលរដ្ឋ ពិសេសពលរដ្ឋទីទាល់ក្រ ដូចជាគ្រួសារអ្នកស្រីជាដើម។ ហើយនៅក្នុងពេលថ្លៃប្រេងសាំង កំពុងឡើងថ្លៃបែបនេះ រដ្ឋបានផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម គឺជាការជួយដកបន្ទុកចំណាយ មួយផ្នែកធំលើការធ្វើដំណើរប្រកបរបចិញ្ចឹមជីវិត។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្ដីប្រកាស ស្ដីពីការដាក់ឱ្យអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាក ពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បញ្ជាក់ថា ដើម្បីជួយសម្រាលបន្ទុកចំណាយពលរដ្ឋ ជាគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ រាជរដ្ឋាភិបាល សម្រេចផ្ដល់ការឧបត្ថម្ភសាច់ប្រាក់បន្ថែម លើអត្ថប្រយោជន៍ដែលកំពុងទទួលបាននាពេលបច្ចុប្បន្ន ដោយក្នុងមួយគ្រួសារ នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ៦ម៉ឺនរៀល (៦០,០០០រៀល) និងសមាជិកគ្រួសារម្នាក់ៗ ៥ពាន់រៀល (៥,០០០រៀល) បន្ថែមសម្រាប់អ្នករស់នៅរាជធានីភ្នំពេញ, អ្នករស់នៅទីប្រជុំជន ក្រៅរាជធានីភ្នំពេញ ក្នុងមួយគ្រួសារនឹងទទួលបាន ៤ម៉ឺន ៨ពាន់រៀល (៤៨,០០០រៀល) និងសមាជិកម្នាក់ៗ ៥ពាន់រៀល (៥,០០០រៀល) និងគ្រួសារនោទីជនបទ នឹងទទួលបាន ៤ម៉ឺនរៀល (៤០,០០០រៀល) និងសមាជិកគ្រួសារម្នាក់ៗ ៥ពាន់រៀល (៥,០០០រៀល)។ ហើយការផ្ដល់ប្រាក់ឧបត្ថម្ភនេះ ធ្វើឡើងចំនួន ៤លើក ក្នុងឆ្នាំ២០២៦ ដោយលើកទី១ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦, លើកទី២ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦, លើកទី៣ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងលើកទី៤ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦ ដែលការបើកប្រាក់ធ្វើឡើងតាមបញ្ជោវីង។

សូមជម្រាបជូនថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងាយរងហានិភ័យ ដែលរងកម្មវិបាក ពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ នឹងផ្ដល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងហានិភ័យ មានបណ្ណសមធម៌ និងគ្រួសារមានបណ្ណងាយរងហានិភ័យ មានសុពលភាព ដើម្បីជួយដកសម្ពាធ ថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលស្ថិតក្នុងភាពមិនប្រាកដប្រជា។ យន្ដការគាំពារសង្គមនេះ គឺជាផ្នែកមួយ នៃគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការធានា ថា មិនមានប្រជាពលរដ្ឋណាម្នាក់ ត្រូវស្លាប់ដោយអត់បាយ ឬរងគ្រោះធ្ងន់ធ្ងរដោយគ្មានកិច្ចអន្ដរាគមន៍ ពីនោះឡើយ​។ ហើយនេះក៏ជាការបង្ហាញ ពីការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងការអភិវឌ្ឍ ដោយមិនបោះបង់ពលរដ្ឋណាម្នាក់ចោល៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទដែលទាក់ទង

មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១បានអនុម័តសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ
2026/09/25 02:24:00 pm        1
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់សេចក្ដីព្រាងច្បាប់ចំនួន៤ ឱ្យគណៈកម្មការជំនាញពិនិត្យ និងសិក្សា
2026/09/25 02:20:08 pm        1
ជនជាតិវៀតណាម ២៣នាក់ទៀតពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដាញចេញកម្ពុជា
2026/09/25 01:51:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១បានអនុម័តសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ

2026/09/25 02:24:00 pm
​គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់សេចក្ដីព្រាងច្បាប់ចំនួន៤ ឱ្យគណៈកម្មការជំនាញពិនិត្យ និងសិក្សា
2026/09/25 02:20:08 pm
​ជនជាតិវៀតណាម ២៣នាក់ទៀតពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដាញចេញកម្ពុជា
2026/09/25 01:51:02 pm
​ប្រមុខការទូតកម្ពុជា និងហ្វីលីពីន ជួបពិភាក្សាទ្វេភាគីមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ
2026/09/25 01:44:01 pm
​ប្រមុខកាទូតកម្ពុជាអញ្ជើញជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក ក្នុងឱកាសចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក
2026/09/25 01:39:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/24 11:00:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/25 09:56:58 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm