ជំនន់​ទឹកស្ទឹងសង្កែ​ធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ដំណាំ និងហេដ្ឋារចនា​សម្ព័ន្ធ​មួយ​ចំនួន​ក្នុង​ភូមិសាស្ត្រ​ស្រុកឯកភ្នំ

2026/09/25 03:53:16 pm        130

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៊ី សុភាព អភិបាលនៃគណៈអភិបាលស្រុក និង​ជា​ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក ចុះពិនិត្យស្ថានភាពទឹកជំនន់​ស្ទឹងសង្កែ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្ទះ​បង​ប្អូន​ប្រជា​ពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋជាច្រើន។

បើ​តាម​រដ្ឋបាលស្រុកឯកភ្នំ បានឱ្យដឹងថា ឃុំចំនួន​៥​ក្នុង​ភូមិសាស្រ្ត​ស្រុក​ឯកភ្នំ​បាន​រ​ង​ផល​ប៉ះពាល់​ដោយ​សារ​ជំនន់ទឹកស្ទឹងសង្កែសរុបរួមមាន៖ប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ១ ៨៣២ ខ្នងផ្ទះ ស្មើនឹង ២ ០៨៣ គ្រួសារ,ប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៥១ទីតាំង សរុបប្រវែងប្រមាណ ២២ ៦៤០ ម៉ែត្រ,ប៉ះពាល់ដំណាំសរុបចំនួន២ ១២៦.៥ហិកតា ក្នុងនោះដំណាំស្រូវប្រមាណ ២ ០៨៨​ហិកតា និងដំណាំរួមផ្សំប្រមាណ ៣៨.៥ ហិកតា។

គិតត្រឹមម៉ោង ៣៖០០នាទីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ទឹកស្ទឹង​សង្កែ​នៅ​ចំណុច​ទំនប់​សាលា​តាអន បានហក់ឡើងដល់កម្ពស់ ១៣.៤០ម៉ែត្រ ជាកម្ពស់ត្រៀមប្រកាសអាសន្ន ដូច្នេះ​សូម​បង​ប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងសង្កែ មេត្តាបង្កើនការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ​ជាពិសេសកុមារតូច។

ជាមួយគ្នានោះ លោកអភិបាលស្រុកបានដាក់បទបញ្ជាដល់អាជ្ញាធរ និងកងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ត្រូវត្រៀមលក្ខណៈកម្លាំង និងមធ្យោបាយសង្គ្រោះ ដើម្បីចុះអន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​បានទាន់ពេលវេលា ក្នុងករណីមានគ្រោះអាសន្ន ឬស្ថានភាព​ទឹក​ជំនន់​បន្ត​វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ជាយថាហេតុ៕

អត្ថបទដែលទាក់ទង

ជំនន់​ទឹកស្ទឹងសង្កែ​ធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ដំណាំ និងហេដ្ឋារចនា​សម្ព័ន្ធ​មួយ​ចំនួន​ក្នុង​ភូមិសាស្ត្រ​ស្រុកឯកភ្នំ
2026/09/25 03:53:16 pm        1
ពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
2026/09/25 03:00:57 pm        1
មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១បានអនុម័តសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ
2026/09/25 02:24:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពអ៊ីស្រាអែលនិយាយថា ទាហានពីរនាក់ត្រូវបានសម្លាប់ នៅតំបន់ហ្កាហ្សា

2026/09/25 04:03:30 pm
​លោក Xi ជំរុញឱ្យលោក Trump «ប្រឆាំង» នឹង​ឯករាជ្យរបស់កោះ​តៃវ៉ាន់ ជា​ការ​អំពាវនាវ​ដ៏កម្រ
2026/09/25 04:01:42 pm
​សំណុំរឿងនៅតុលាការ បង្កជា​ហានិភ័យឱ្យមាន​ការបោះឆ្នោតឡើងវិញ និងភាពវឹក​វរផ្នែក​នយោបាយថ្មី នៅថៃ​
2026/09/25 04:00:10 pm
​មន្ត្រីអាមេរិក៖ នាវា ៦០ គ្រឿង បានឆ្លងកាត់ច្រកសមុទ្រហ័រមូស ក្នុងមួយថ្ងៃ
2026/09/25 03:56:42 pm
​លោក Netanyahu កាត់បន្ថយពេលដំណើរទស្សនកិច្ចនៅអាមេរិក និងត្រឡប់ទៅប្រទេសវិញភ្លាមៗក្រោយថ្លែងសុន្ទរកថានៅUN
2026/09/25 03:55:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/24 11:00:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/25 09:56:58 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm