ការចរចាប្រាក់ឈ្នួលឆ្នាំ២០២៧ មិនទាន់ឈានដល់ចំណុចព្រមព្រៀង​នៅឡើយទេ​គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា

2026/09/26 09:50:04 am        135

គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ កិច្ចពិភាក្សាជុំវិញការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ សម្រាប់ឆ្នាំ២០២៧ មិនទាន់ឈានដល់ការព្រមព្រៀងគ្នាជាឯកច្ឆន្ទនៅឡើយទេ។

នៅក្នុងកិច្ចប្រជុំទ្វេភាគី កាលពីថ្ងៃម្សិលមិញ រវាងសហជីពតំណាងកម្មករនិយោជិត និងភាគីនិយោជក លោក គឹម ចាន់សំណាង ភាគីសហជីពតំណាងកម្មករនិយោជិត បានឱ្យដឹងថា ការកំណត់តួលេខប្រាក់ឈ្នួលអប្បបរមារវាងភាគីទាំងពីរ គឺនៅបន្តរក្សាជំហររៀងៗខ្លួននៅឡើយ។ ទោះបីជាមានការពិភាក្សាយ៉ាងលម្អិតទៅលើផលប៉ះពាល់ និងបញ្ហាប្រឈមផ្សេងៗទៀតក៏ដោយ ប៉ុន្តែរាល់លទ្ធផលទាំងអស់មិនទាន់ត្រូវបានចាត់ទុកជាផ្លូវការនោះទេ។

លោក គឹម ចាន់សំណាង បានបញ្ជាក់បន្ថែមថា ភាគីទាំងអស់បានជជែកដេញដោលយ៉ាងច្រើនលើបញ្ហាប្រឈមនានា ប៉ុន្តែតួលេខគឺនៅរក្សាដដែល មិនទាន់មានការប្រែប្រួល ឬឯកភាពណាមួយជាផ្លូវការនោះទេ ដោយត្រូវរង់ចាំជួបគ្នាបន្តទៀតនៅដើមសប្តាហ៍ក្រោយ។

គួររម្លឹកទៀតថា គិតត្រឹមកិច្ចប្រជុំត្រីភាគី លើកទី៣ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីពិភាក្សាកំណត់តួលេខប្រាក់ឈ្នួលកម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ ភាគីសហជីព តំណាងកម្មករនិយោជិតនៅតែបន្តរក្សាតួលេខស្នើសុំដំឡើងចន្លោះពី ២២៥,៣ដុល្លារ ទៅ ២៥០,៦៦ ដុល្លារអាម៉េរិក ដោយផ្អែកលើកត្តាជីវភាព អតិផរណា និងការកើនឡើងនៃតម្លៃទំនិញនៅលើទីផ្សារ។ ដោយឡែក ភាគីនិយោជក នៅតែបន្តរក្សាជំហរដដែលលើតួលេខ ២១០ដុល្លារអាម៉េរិក ក្រោមហេតុផលថា ដោយសារកន្លងទៅ តំណាងភាគីនិយោជក បានបន្ថែមប្រាក់ចំនួន ២,៥ដុល្លារ សម្រាប់ជួយសម្រួលបន្ទុកចំណាយ សោហ៊ុយធ្វើដំណើររួចហើយ។

ទោះជាយ៉ាងណា កិច្ចប្រជុំចរចាកំណត់តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ថានឹងត្រូវដំឡើង ឬយ៉ាងណានោះ ត្រូវរង់ចាំលទ្ធផលចុងក្រោយនៅក្នុងកិច្ចប្រជុំត្រីភាគីបន្តទៀត ដែលនឹងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញាខាងមុខនេះ ក្រោមការសម្របសម្រួលពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ អត្ថបទ៖ ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

ការបង្កើតតំបន់ការពារទីជម្រក និង​អភិរក្ស​ប្រភព​ដើម​ធនធាន​ពន្ធុ​សត្វក្រពើ​ភ្នំដំបូង​បង្អស់​នៅ​កម្ពុជា ​ដើម្បីអភិរក្សប្រភេទសត្វជិតផុតពូជបំផុត
2026/09/26 10:40:16 am        1
ការចរចាប្រាក់ឈ្នួលឆ្នាំ២០២៧ មិនទាន់ឈានដល់ចំណុចព្រមព្រៀង​នៅឡើយទេ​គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា
2026/09/26 09:50:04 am        1
កម្លាំងចម្រុះខេត្តស្វាយរៀង ចុះធ្វើរដ្ឋបាលចំហ និង​បង្ក្រាប​ទីតាំង​សង្ស័យ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា នៅក្រុងបាវិត រកឃើញជនបរទេស និងវត្ថុតាងមួយចំនួនធំ
2026/09/26 09:29:49 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអ៊ីរ៉ង់៖ ទីក្រុង​តេអេរ៉ង់​នឹងមិនធ្វើសម្បទានលើកម្មវិធីនុយក្លេអ៊ែរឡើយ​

2026/09/26 10:48:55 am
​ការបង្កើតតំបន់ការពារទីជម្រក និង​អភិរក្ស​ប្រភព​ដើម​ធនធាន​ពន្ធុ​សត្វក្រពើ​ភ្នំដំបូង​បង្អស់​នៅ​កម្ពុជា ​ដើម្បីអភិរក្សប្រភេទសត្វជិតផុតពូជបំផុត
2026/09/26 10:40:16 am
​ការចរចាប្រាក់ឈ្នួលឆ្នាំ២០២៧ មិនទាន់ឈានដល់ចំណុចព្រមព្រៀង​នៅឡើយទេ​គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា
2026/09/26 09:50:04 am
​លោក Trump និងលោក Xi បញ្ចប់ជំនួប​កំពូលដោយគ្មានកិច្ចព្រមព្រៀងសំខាន់ លើបញ្ហា AI
2026/09/26 09:43:21 am
​កម្លាំងចម្រុះខេត្តស្វាយរៀង ចុះធ្វើរដ្ឋបាលចំហ និង​បង្ក្រាប​ទីតាំង​សង្ស័យ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា នៅក្រុងបាវិត រកឃើញជនបរទេស និងវត្ថុតាងមួយចំនួនធំ
2026/09/26 09:29:49 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/25 09:56:58 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm