ការបង្កើតតំបន់ការពារទីជម្រក និង​អភិរក្ស​ប្រភព​ដើម​ធនធាន​ពន្ធុ​សត្វក្រពើ​ភ្នំដំបូង​បង្អស់​នៅ​កម្ពុជា ​ដើម្បីអភិរក្សប្រភេទសត្វជិតផុតពូជបំផុត

2026/09/26 10:40:16 am        127

តំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុ សំដៅលើតំបន់​ការពារ​បង្កើត​ឡើង​ជា​ពិសេស​ដើម្បី​អភិរក្សពូជនៃប្រភេទសត្វ ឬរុក្ខជាតិសំខាន់នានា ជាពិសេស​រក្សា​ទីកំណើត​នៃ​ប្រភព​ពូជ​ដើម ដែលកម្រជិត​ផុតពូជ ឬមានសារៈសំខាន់ជាសាកល។

ប្រទេសកម្ពុជាបានបង្កើតតំបន់អភិរក្សជម្រក និងប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំ «បឹងវាលវែង» ជាផ្លូវការ និងជាលើកដំបូងបង្អស់ ក្នុងគោលបំណងអភិរក្សភាពសម្បូរបែប នៃ​ធនធាន​ពន្ធុ​នៃប្រភេទសត្វជិតផុតពូជបំផុតនេះ ដែលជាជំហានថ្មីមួយ​ក្នុង​ប្រវត្តិសាស្ត្រនៃការអភិរក្សសត្វព្រៃនៅប្រទេសកម្ពុជា។ តំបន់អភិរក្សនេះ នឹងផ្តល់នូវការការពារស្របច្បាប់យ៉ាងពេញលេញដល់ទីជម្រកក្នុងតំបន់ប្រព័ន្ធអេកូឡូស៊ីដើមសម្រាប់ក្រពើភ្នំពងកូន ធានាថាប្រភេទនេះអាចបន្តពូជ និងលូតលាស់នៅក្នុងធម្មជាតិបាន និងគាំទ្រដល់ ការអភិរក្ស យូរអង្វែងនៅក្នុងតំបន់នេះ។

ក្រសួងបរិស្ថានបានចេញប្រកាស ស្តីពី ការបង្កើតតំបន់អភិរក្សជម្រក និងប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំ «បឹងវាលវែង» ក្នុងគោលបំណងការពារដោយស្របច្បាប់នូវផ្ទៃដីទំហំប្រមាណ ៣១៥ហិកតា ១១អា ដែលជាជម្រកពងកូនរបស់ក្រពើភ្នំ ធំជាងគេបំផុតក្នុងពិភពលោក ដោយវត្តមានសត្វក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុតចំនួនប្រមាណជាង ៤០ក្បាល មានទីតាំងស្ថិតនៅទំនាប​បឹងវាលវែង

ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិសាត់ និងជាផ្នែកមួយនៃតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។

ការបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុក្រពើភ្នំនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការអភិរក្សអន្តរជាតិ(CI) និងអង្គការសត្វព្រៃ និងរុក្ខជាតិ(Fauna & Flora) ជាមួយនឹងអាជ្ញាធរ និងសហគមន៍មូលដ្ឋាន ដែលបង្ហាញអំពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន ធានាបាននូវការការពារយូរអង្វែងសម្រាប់ប្រភេទនេះនៅកម្ពុជា។

អ្នកវិទ្យាសាស្រ្តរកឃើញវត្តមានក្រពើភ្នំឡើងវិញនៅតំបន់អូរសោមកាលពីឆ្នាំ២000 ក្រោមកិច្ចសហការរវាង រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសត្វព្រៃ និង រុក្ខជាតិ។

ចាប់តាំងពីពេលនោះមក រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងសហគមន៍មូលដ្ឋាន ដោយមានការគាំទ្របច្ចេកទេសពី អង្គការសត្វព្រៃ និងរុក្ខជាតិ បានអនុវត្តកម្មវិធីស្តារប្រភេទនេះពីការផុតពូជដោយផ្តោតលើការការពារទីជម្រក និងការបង្កាត់ពូជក្រពើភ្នំសុទ្ធហើយប្រលែង ចូលទៅក្នុងធម្មជាតិវិញ ប្រកបដោយជោគជ័យចាប់តាំងពីឆ្នាំ ២០១២​មក។

នៅចុងឆ្នាំ២០២៣ ដោយមើលឃើញពីភាពចាំបាច់ក្នុងការពារប្រភេទកម្រមួយនេះ អង្គការ CI​ កម្ពុជា សហការជាមួយ​រាជរដ្ឋាភិបាលផ្តួចផ្តើមដំណើរការរៀបចំបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុ ក្រពើភ្នំ​ តាមរយ:កិច្ចពិគ្រោះយោបល់ជាសាធារណៈ និងចុះពិនិត្យផ្ទាល់ជាមួយភាគីពាក់ព័ន្ធទាំងថ្នាក់មូលដ្ឋាន​ និងថ្នាក់ខេត្ត រួមមានអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងសមាជិកសហគមន៍ផង។ ជាមួយគ្នានេះដែរ ក្រុមការងារបានប្រើប្រាស់ទិន្នន័យតាមដានក្រពើភ្នំរបស់អង្គការសត្វព្រៃ និង រុក្ខជាតិ ក្នុងការកំណត់ទំហំតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុក្រពើភ្នំ​ និងពិភាក្សា និងទទួលបានការគាំទ្រពីអ្នកពាក់ព័ន្ធក្នុងការបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុក្រពើភ្នំ ដែលឈានដល់ការចេញ សេចក្តីប្រកាសផ្លូវការនៅក្នុងឆ្នាំនេះ។

លោក អ៊ុំ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិ កម្ពុជា (CI) បានលើកឡើងថា៖ «នេះជាសមិទ្ធផលដែលផ្អែកលើភាពជាដៃគូរយៈពេលជាងពីរទសវត្សមកនេះក្នុងការការពារ តំបន់ជួរភ្នំ ក្រវាញកណ្តាល ដែលជាព្រៃរងទឹកភ្លៀងចុងក្រោយមួយនៅតំបន់អាស៊ីអាគ្នេយ៍។ តាំងពីដើមមកយើងបានធ្វើការជាមួយ រាជរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងដៃគូដើម្បីការពារតំបន់ទេសភាពនេះ ហើយការបង្កើតតំបន់ការពារទីជម្រក និងអភិរក្ស ប្រភពដើមធនធានពន្ធុក្រពើភ្នំ ថ្ងៃនេះនឹងជួយថែរក្សា និងការពារកេរដំណែលនេះតទៅមុខទៀត។​

តាមរយៈការការពារទីជម្រកចុងក្រោយនៃក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុតនេះ​យើងមិនត្រឹមតែជួយសង្គ្រោះប្រភេទដ៏សំខាន់នេះពីការផុតពូជប៉ុណ្ណោះទេ ប៉ុន្តែយើងក៏កំពុងគាំទ្រសហគមន៍ជនជាតិដើមភាគតិច ការពង្រឹងការ អនុវត្តច្បាប់ និងការពារភាពចម្រុះនៃធនធានពន្ធុរបស់ប្រភេទនេះ និងជីវៈចម្រុះផ្សេងទៀតនៅក្នុង តំបន់ដីសើម ធម្មជាតិ សម្រាប់មនុស្សជំនាន់ក្រោយផងដែរ»។

លោកបណ្ឌិត ហម ច័ន្ទដេត នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora) បាន រៀបរាប់ថា៖ «ការកើនឡើងនៃចំនួនក្រពើភ្នំនៅក្នុងធម្មជាតិ គឺជាភាពជោគជ័យដ៏ធំមួយនៅក្នុង វិស័យអភិរក្ស។ យ៉ាងណាមិញ ខណៈពេលដែលប្រភេទនេះកំពុងបន្តកើនឡើងនៅក្នុងធម្មជាតិ យើងមិនអាចធ្វេសប្រហែស បានឡើយ។ ការគំរាមកំហែងដល់ទីជម្រករបស់ប្រភេទនេះកំពុងបន្តកើនឡើង ដែលយើងត្រូវតែពង្រឹសកម្មភាពក្នុងការបន្តការពារសត្វដ៏កម្រនេះ។ តំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុ ក្រពើភ្នំនេះគឺជាជំហានដ៏សំខាន់មួយទៅក្នុងទិសដៅដ៏ត្រឹមត្រូវ។ អូរសោមដែលជាទីជម្រកដើមដែលយើងរកឃើញឡើងវិញនូវប្រភេទក្រពើភ្នំកាលពីឆ្នាំ២០០០ នឹងក្លាយជាទីតាំងដ៏សំខាន់់ក្នុងការការពារ និងអភិរក្សក្រពើភ្នំ និងប្រភេទសត្វផ្សេងទៀត»។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖ «ការបង្កើតតំបន់អភិរក្សនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងបេសកកម្មរយៈពេលវែងរបស់យើងដើម្បីសង្គ្រោះសត្វក្រពើភ្នំដែលកំពុងប្រឈមនឹងការផុតពូជ។ តាមរយៈកម្មវិធីបង្កាត់ពូជ និងស្តារក្រពើភ្នំទៅក្នុងធម្មជាតិរបស់ក្រសួងកសិកម្ម យើងបានប្រលែងក្រពើភ្នំត្រឡប់ទៅកាន់ជម្រកធម្មជាតិរបស់វាវិញដោយជោគជ័យដើម្បីបង្កើនចំនួនរបស់វាឡើងវិញ។

ការផ្តល់ការការពារស្របច្បាប់ដល់ក្រពើភ្នំនៅក្នុងតំបន់ជាទីជម្រកពងកូនរបស់សត្វនេះ គឺជាសក្ខីភាពបង្ហាញថា នៅពេលដែលក្រសួង ដៃគូ និងសហគមន៍ រួមសហការគ្នា យើងអាចសម្រេចសមិទ្ធផលដែលជាឧត្តមប្រយោជន៍រួមសម្រាប់មនុស្សជាតិនិងធម្មជាតិបាន។ ការអភិរក្សប្រភេទសត្វដ៏កម្រនេះ មិនត្រឹមតែជាកាតព្វកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការវិនិយោគលើការពង្រឹងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើមដ៏សម្បូរបែបរបស់កម្ពុជាសម្រាប់កូនចៅជំនាន់ក្រោយ»។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ «បឹងវាលវែងគឺជា តំបន់ការពារទីជម្រកនិងអភិរក្សប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំដំបូងបំផុតរបស់ប្រទេសកម្ពុជា ដែលមានចំនួនប្រភេទនេះច្រើនជាងគេនៅលើពិភពលោក។

តំបន់អូរសោម គឺជាទីជម្រកដ៏សំខាន់បំផុតមួយសម្រាប់ប្រភេទសត្វកម្រៗ ហើយការកំណត់យកតំបន់នេះជាតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុក្រពើភ្នំបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងការធានានូវការរស់រានតជំនាន់នៃសត្វក្រពើភ្នំ តាមរយៈការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ជាពិសេសសសរស្តម្ភទី២ «ភាពបៃតង» យុទ្ធសាស្រ្តការពារធនធានធម្មជាតិ

ជំហានទី២ (២.១) ក្នុងការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង ការពារ ស្តារធនធានធម្មជាតិ និងការអនុវត្តច្បាប់។

កាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ អ្នកស្រាវជ្រាវបានរកឃើញសំបុកក្រពើភ្នំញាស់ក្នុងធម្មជាតិ ដែលមានពងសរុប ចំនួន១៧ គ្រាប់ នៅតំបន់វាលវែង (ឃុំអូរសោម) ដែលបង្ហាញថាតំបន់នេះ គឺជាកន្លែង

បង្កាត់ពូជធម្មជាតិដ៏សំខាន់ ដែលតម្រូវឱ្យមានការការពារពីច្បាប់ជាបន្ទាន់។

គួរដឹងដែរថា តំបន់នេះស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នៃក្រសួងបរិស្ថាន ដោយមានការចូលរួមសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ សហគមន៍មូលដ្ឋាន អង្គការអភិរក្សអន្តរជាតិ (CI) និងអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora)៕

អត្ថបទដែលទាក់ទង

កម្ពុជាសម្តែងនូវការស្វាគមន៍ចំពោះថ្នាក់ដឹកនាំរវ៉ាន់ដា​មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ
2026/09/26 12:04:18 pm        1
បណ្តាវត្តអារាមនៅក្នុងរាជធានីភ្នំពេញតុបតែងលម្អរួចរាល់ត្រៀមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
2026/09/26 11:54:01 am        1
អាជ្ញាធរ និងពលរដ្ឋ៖ ប្រាក់ឧបត្ថម្ភបន្ថែមជូនពលរដ្ឋក្រីក្រទប់វិបត្តិថ្លៃប្រេង ជា​ខែល​ជួយ​រក្សាលំនឹងជីវភាព
2026/09/26 11:37:45 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាសម្តែងនូវការស្វាគមន៍ចំពោះថ្នាក់ដឹកនាំរវ៉ាន់ដា​មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ

2026/09/26 12:04:18 pm
​បណ្តាវត្តអារាមនៅក្នុងរាជធានីភ្នំពេញតុបតែងលម្អរួចរាល់ត្រៀមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
2026/09/26 11:54:01 am
​អាជ្ញាធរ និងពលរដ្ឋ៖ ប្រាក់ឧបត្ថម្ភបន្ថែមជូនពលរដ្ឋក្រីក្រទប់វិបត្តិថ្លៃប្រេង ជា​ខែល​ជួយ​រក្សាលំនឹងជីវភាព
2026/09/26 11:37:45 am
​លោក Trump បានស្នើឱ្យលោក Zelenskyy ជួបលោក Putin នៅរដ្ឋធានីរបស់រុស្ស៊ី ដើម្បីពិភាក្សាពីសន្តិភាព
2026/09/26 11:32:08 am
​សម្ព័ន្ធការពារជាតិ Mecca បើកកិច្ចប្រជុំបន្ទាន់ និងបញ្ជាក់ពី​ការប្តេជ្ញាចិត្ត ក្នុងការការពារអារ៉ាប៊ីសាអូឌីត
2026/09/26 11:25:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/25 09:56:58 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm