អាជ្ញាធរ និងពលរដ្ឋ៖ ប្រាក់ឧបត្ថម្ភបន្ថែមជូនពលរដ្ឋក្រីក្រទប់វិបត្តិថ្លៃប្រេង ជា​ខែល​ជួយ​រក្សាលំនឹងជីវភាព

2026/09/26 11:37:45 am        164

អាជ្ញាធរ និងពលរដ្ឋក្រីក្រ លើកឡើងថា ការផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម ពីរាជរដ្ឋាភិបាល ជូនពលរដ្ឋក្នុងគ្រួសារក្រីក្រ ទប់វិបត្តិឡើងថ្លៃប្រេងសកល គឺជាខែលជួយរក្សាលំនឹងជីវភាព កុំឱ្យពួកគេផុងជ្រៅក្នុងស្ថានភាពលំបាកកាន់តែខ្លាំង។

អ្នកស្រី ផាន់ សុខាន់ ប្រជាពលរដ្ឋ រស់នៅភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលជាគ្រួសារងាយរងហានិភ័យ ប្រាប់ BTV នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា អ្នកស្រីបច្ចុប្បន្ន រស់នៅជាមួយម្ដាយវ័យ ៨៩ឆ្នាំ ដែលមានជំងឺប្រចាំកាយទាំងពីរនាក់។ អ្នកស្រីប្រាប់ថា មុនពេលទទួលបានបណ្ណសមធម៌ ជាគ្រួសារងាយរងហានិភ័យ អ្នកស្រីត្រូវចំណាយប្រាក់ច្រើន ក្នុងការទិញថ្នាំ និងតាមដានសុខភាព ក្នុងមួយលើកជាង ១០ម៉ឺនរៀល (១០០,០០០រៀល) ដោយមិនរាប់បញ្ចូលទាំងថ្លៃធ្វើដំណើរនោះទេ។ ប៉ុន្ដែក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន អ្នកស្រីបានទទួលបណ្ណសមធម៌ ដោយអាចពិនិត្យ និងព្យាបាលជំងឺដោយមិនអស់ប្រាក់នោះឡើយ។

អ្នកស្រីបន្តថា ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលចាប់ផ្ដើមឧបត្ថម្ភបន្ថែមជូន ពលរដ្ឋក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នូវសាច់ប្រាក់ ដើម្បីទប់ទល់វិបត្តិឡើងថ្លៃប្រេងពេលនេះ អ្នកស្រីយល់ថា ជាការគិតគូគ្រប់ជ្រុងជ្រោយ និងផ្ដល់ភាពកក់ក្ដៅបំផុតសម្រាប់អ្នកស្រី និងពលរដ្ឋក្រីក្រផ្សេងៗទៀត។

លោកស្រី ផល គុយនី អភិបាលរងស្រុកស្អាង ខេត្តកណ្ដាល ប្រាប់ BTV ថា គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្តអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ និងចំគោលដៅ ដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋក្រីក្រ។ លោកស្រីបន្តថា ក្នុងមូលដ្ឋានរបស់លោកស្រី ពលរដ្ឋត្រូវបានយកចិត្តទុកដាក់ជាប់ជាប្រចាំ ពិសេសគ្រួសារក្រីក្រ។ លោកបញ្ជាក់ថា ពលរដ្ឋដែលមានបណ្ណសមធម៌ ទន្ទឹមនិងការទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរដ្ឋ មន្រ្ដីមូលដ្ឋាន តែងតែចុះជួបផ្ដល់ការណែនាំ និងជួយឧបត្ថម្ភតាមជាក់ស្ដែង ពិសេសគឺការជំរុញឱ្យចូល សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលកំពុងតែមានតម្រូវការទីផ្សារខ្ពស់។

លោកស្រី អភិបាលរងស្រុកស្អាង បន្តថា ក្នុងនាមជាស្រ្ដី បម្រើការនៅថ្នាក់មូលដ្ឋាន លោកស្រីមានមោទនភាពចំពោះប្រមុខដឹកនាំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលមានការគិតគូខ្ពស់ចំពោះពលរដ្ឋ ពិសេសពលរដ្ឋក្រីក្រ។ ហើយចំពោះការឧបត្ថម្ភសាច់ប្រាក់បន្ថែម លើប្រាក់ដែលទទួលបានប្រចាំខែបច្ចុប្បន្ននេះ នឹងដោះស្រាយការលំបាកមួយផ្នែកធំ រួមចំណែកទប់កុំឱ្យពលរដ្ឋដែលក្រីក្រស្រាប់ផុងជ្រៅកាន់តែខ្លាំងក្នុងស្ថានភាពលំបាក។

គួររំឭកជូន រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយគាំពារសង្គមជាបន្តបន្ទាប់ ជួយដល់ពលរដ្ឋ អំឡុងពេលមានវិបត្តិ។ ហើយបច្ចុប្បន្នពលរដ្ឋជាគ្រួសារក្រីក្រ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងការថែទាំសុខភាព ពីរាជរដ្ឋាភិបាល និងពលរដ្ឋ ក្នុងគ្រួសារងាយរងហានិភ័យ ទទួលបានការថែទាំសុខភាពដោយឥតគិតប្រាក់នៅមន្ទីរពេទ្យរបស់រដ្ឋ។ តែសម្រាប់កម្មវិធី ឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្ម វិបាក ពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈនេះ រាជរដ្ឋាភិបាល នឹងផ្ដល់ប្រាក់ជូនទាំងពលរដ្ឋក្នុងគ្រួសារ ក្រីក្រ និងងាយរងហានិភ័យ នូវសាច់ប្រាក់ចន្លោះពីជាង ៤ម៉ឺនរៀល ដល់ជាង ៦ម៉ឺនរៀល រយៈពេល ៤ខែ ក្នុងឆ្នាំ២០២៦នេះ ដោយចាប់ផ្ដើមបើកជូនលើកទី១ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ និង ៣លើកទៀត ធ្វើឡើងក្នុងមួយខែម្ដង។

យោងតាមរបាយការណ៍ ពីប្រព័ន្ធគាំពារសង្គមកម្ពុជា បានឱ្យដឹងថា ប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលនឹងទទួលបានសាច់ប្រាក់ឧបត្ថម្ភ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថៃ្លប្រេង និងឧស្ម័នឥន្ធនៈ គឺមានប្រមាណជាង ៤លាន ៦សែននាក់ (៤,៦០០,០០០នាក់) នៅទូទាំងប្រទេស៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទដែលទាក់ទង

អ្នកនយោបាយ៖ សន្និសីទ ICCOS បង្ហាញថាកម្ពុជាបើកចិត្តសហការជាមួយអន្តរជាតិកម្ទេច Online Scams
2026/09/26 01:02:27 pm        1
ការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
2026/09/26 12:36:15 pm        1
កម្ពុជាសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះថ្នាក់ដឹកនាំរវ៉ាន់ដា​មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ
2026/09/26 12:04:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានជនភៀសខ្លួន UN ជំរុញឱ្យមានបទឈប់បាញ់នៅស៊ូដង់ ខណៈ​​ព្រមានពីការផ្លាស់ទីលំនៅ នៅយេម៉ែន

2026/09/26 01:08:05 pm
​អ្នកនយោបាយ៖ សន្និសីទ ICCOS បង្ហាញថាកម្ពុជាបើកចិត្តសហការជាមួយអន្តរជាតិកម្ទេច Online Scams
2026/09/26 01:02:27 pm
​នាយករដ្ឋមន្ត្រីព្រីតថេន បដិសេធលទ្ធភាពនៃការរៀបចំការបោះឆ្នោតសកល មុនអាណត្តិ​
2026/09/26 12:46:01 pm
​ការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
2026/09/26 12:36:15 pm
​នគរបាលឥណ្ឌាប្រើឧស្ម័នបង្ហៀរទឹកភ្នែកលើ​អ្នក​តវ៉ាដែល​ទាមទារឱ្យប្រធានគណៈកម្មការបោះឆ្នោតចុះពីតំណែង
2026/09/26 12:10:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/25 09:56:58 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm